Trending now

គោលដៅទេសចរណ៍ ៥ របស់ប្រទេសវៀតណាម ជាប់ក្នុងបញ្ជី Top នៃទិសដៅដ៏អស្ចារ្យបំផុត នៅលើពិភពលោក

07:40 | 11/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមចំណាត់ថ្នាក់ថ្មីរបស់ Hostelworld នៃទិសដៅទេសចរណ៍ល្អបំផុតនៅលើពិភពលោកនាឆ្នាំ ២០២០ ប្រទេសវៀតណាមមានកិត្តិយសដែលមាន ៥ កន្លែងជាប់នៅបញ្ជី Top នៃទិសដៅដ៏អស្ចារ្យបំផុត ។ ទាំងនេះរួមមាន ខេត្ត Ha Giang ឈូងសមុទ្រ Ha Long ខេត្ត Ninh Binh ខេត្ត Quy Nhon និងខេត្ត Quang Binh ។

ភាពស្រស់ស្អាតនៃរដូវផ្កាម៉ាក់ខៃ។ (រូបថត៖ dulich24h)

នេះគឺជាទិសដៅដែលទាក់ទាញភ្ញៀវទេសចរជាតិនិងបរទេសយ៉ាងច្រើន។ ខេត្ត Ha Giang ស្ថិតនៅ​ចំណាត់ថ្នាក់​ទីបួនក្នុងបញ្ជី Top នៃ​ទិសដៅដ៏អស្ចារ្យបំផុត បើយោងតាមទិន្នន័យ​ពី​គេហទំព័រ​ Hostelworld ចំនួននៃការកក់នៅទីនេះបានកើនឡើង ១១៨% ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ដែលជាចំនួនគួរឲ្យមោទនភាព។

ខេត្ត Ha Giang បានទាក់ទាញភ្ញៀវទេសចរ​ដោយសម្រស់នៃព្រៃភ្នំ​ ព្រៃផ្កានិងវប្បធម៌ប្រជាជននៅទី។ ភ្ញៀវទេសចរ​ចូល​ចិត្ត​ស្វែងយល់នូវវប្បធ​របស់ក្រុមជនជាតិរស់នៅទីនេះ​សម្លៀកបំពាក់ចម្រុះពណ៌ របាំ ចម្រៀង ផ្សារ​បុរាណ​ដែលភ្ញៀវទេសច​រមិនអាចបំភ្លេចបាន។

តំបន់ទេសចរណ៍លេចធ្លោជាងគេនៅខេត្ត Ha Giang គឺខ្លោងទ្វារមេឃ​ Quan Ba ខ្ពង់រាបថ្ម Dong Van បង្គោលទង់ Lung Cu Dinh Vuong ចំណោត Ma Pi Leng…

ល្អាង Phong Nha - Ke Bang គឺអាថ៌កំបាំងនិងអស្ចារ្យ។ (រូបថត៖ Vietnam Stock Images/Shutterstock)

ឧទ្យានជាតិ Phong Nha - Ke Bang នៅខេត្ត Quang Ninh ជាប់ចំណាត់ថ្នាក់ទី ៦ ។ ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ជាបេតិកភណ្ឌធម្មជាតិពិភពលោក ដោយមានរូងថ្ម ភ្នំកំបោរ​ដែលបាន​កកើត​រាប់លានឆ្នាំ​មក ហើយ​នេះក៏ជាតំបន់ថ្ម​កំបោរចំណាស់ជាងគេបំផុត​នៅលើពិភពលោកដែលមានល្អាងភ្នំចំនួន ៣៩២ រួមទាំងល្អាងភ្នំ ធំជាងគេបំផុតនៅលើពិភពលោក Son Doong ។

កេរ្តិ៍ដំណែល Trang An - Ninh Binh។ (រូបថតៈ Pelikh Alexey / Shutterstock )

ជាប់ចំណាត់ថ្នាក់ទី ១០ ខេត្ត​ Ninh Binh គឺជាទិសដៅដ៏អស្ចារ្យ​ដែលជាការរួមបញ្ចូលគ្នានៃសម្រស់ភ្នំ ល្អាង​ភ្នំថ្មកំបោរ​ និងទន្លេ បឹង​មាន​ទឹកពណ៌ស៊ីលៀប។ ខេត្ត Ninh Binh មាន​កេរ្តិ៍ដំណែល ល្បីៗ ដូចជា កេរ្តិ៍ដំណែល Trang An Tam Coc – Bich Dong វត្ត Bai Dinh អតីតរាជរដ្ឋធានី Hoa Lu … កន្លែងនេះ ត្រូវបានជ្រើសរើស ដោយអ្នកដឹកនាំ ភាពយន្ត Jordan Vogt-Roberts ជាកន្លែងមួយថតនៅក្នុងខ្សែភាពយន្ត​“Kong ​៖ កោះទីមួយ” ។ ទស្សន៍ទស្សនិកជនទូទាំងពិភពលោក​មានឱកាសកោតសរសើរពីភាពស្រស់ស្អាតនៅទីនេះ។ ខេត្ត Ninh Binh ពិតទិសដៅដ៏អស្ចារ្យបំផុត។

សម្រស់ស្អាតនៃឈូងសមុទ្រ Ha Long។ (រូបថត៖ អេសអេហ្វ / Shutterstock )

ឈូងសមុទ្រ Ha Long ខេត្ត Quang Ninh ជាប់ចំណាត់ថ្នាក់ទី ១៨។ សម្រស់ទីក្រុង Ha Long មិនត្រឹមតែមានពណ៌​ផ្ទៃ​មេឃ​ភ្នំថ្មកំបោរស្ថិត​ក្នុងភាពស្ងាត់ស្ងៀមនៅឈូងសមុទ្រទៀតផង។ បទពិសោធន៍មួយដែលអ្នកទេសចរចូលចិត្ត នៅ​ពេលធ្វើដំណើរ​មកទីនេះគឺ​ការជិះទូកលេងឈូងសមុទ្រនិងទស្សនារូងភ្នំ Sung Sot ល្អាង Thien Cung កោះ Ti Top …ក្រៅពីនេះភ្ញៀវទេសចរអាចហែលទឹកសមុទ្រ Bai Chay ទស្សនាសារមន្ទីរនៅខេត្ត Quang Ninh។ Ha​Long តែងតែទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ភ្ញៀវទេសចរបរទេស តែងតែមានចំណាប់អារម្មណ៍ល្អលើទេសភាពនិងប្រជាជននៅទីនេះ។

ទីក្រុង Quy Nhon ។ (រូបថត៖ Huong Chi)

កន្លែងចុងក្រោយនៅក្នុងប្រទេសវៀតណាមដែលត្រូវបានជាប់ក្នុងបញ្ជីនេះគឺទីក្រុង Quy Nhon ដែលជាប់ចំណាត់ថ្នាក់ទី ២០។ ហើយបានក្លាយជា​គោលដៅទេសចរណ៍មួយដែលទាក់ទាញភ្ញៀវទេសចរច្រើនក្នុងស្រុកនិងក្រៅប្រទេស។ សម្រស់ធម្មជាតិ​ Quy Nhon គឺជាការរួមបញ្ចូលគ្នារវាងសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌មាស បង្កើតជាទេសភាព ស្អាត​ដូចក្នុងកំណាព្យដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ Quy Nhon ឥឡូវនេះល្បីល្បាញសម្រាប់កន្លែងដែលភ្ញៀវទេសចរចង់មកទស្សនា ដូចជា Eo Gio, សួនឧទ្យានកំណាព្យ Han Mac Tu, Thap doi, Ghenh Rang, Hon Seo, ... និងមុខម្ហូបពិសេសៗ នៅទីនេះមានម្ហូបដូចជា នំ Hoi នំ canh ណែមអាំង... អ្វីៗទាំងអស់នេះ​ជួយទី​ក្រុង Quy Nhon ​បានទាក់ទាញបេះដូងភ្ញៀវទេសចរជិតនិងឆ្ងាយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី