Trending now

អាកាសយានដ្ឋាន Noi Bai (វៀតណាម) ស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០០ នៃព្រលានយន្តហោះល្អបំផុតនៅលើពិភពលោកនាឆ្នាំ ២០២០

13:15 | 13/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ-វៀតណាម) បានជាប់ចំណាត់ថ្នាក់ទី ៨៧ ក្នុងចំណោមអាកាសយានដ្ឋានល្អបំផុតទាំង ១០០ នៅលើពិភពលោកដែលផ្តល់ដោយ Skytrax ។

អាកាសយានដ្ឋាន Noi Bai (វៀតណាម)

អាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ-វៀតណាម) បានជាប់ចំណាត់ថ្នាក់ទី ៨៧ ក្នុងចំណោមអាកាសយានដ្ឋានល្អបំផុតទាំង ១០០ នៅលើពិភពលោកដែលផ្តល់ដោយ Skytrax ។ នៅតំបន់អាស៊ីអាគ្នេយ៍មានអាកាសយានដ្ឋានចំនួន ៥ នៅក្នុងកំពូលទាំង ១០០ ដែលក្នុងនោះអាកាសយានដ្ឋានចាងជី (សិង្ហបុរី) ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការស្ទង់មតិនៃព្រលានយន្តហោះ ១០០ ល្អបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២០ ។

នៅក្នុងចំណាត់ថ្នាក់នៃអាកាសយានដ្ឋាន ១០០ ល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ បោះឆ្នោតដោយ Skytrax ប្រទេសវៀតណាមមានអ្នកតំណាងតែមួយគត់គឺអាកាសយានដ្ឋាន Noi Bai ដែលមានចំណាត់ថ្នាក់ ៨៧ (នាឆ្នាំ ២០១៩ អាកាសយានដ្ឋាននេះជាប់ចំណាត់ថ្នាក់លេខ ៨៦)។

អាកាសយានដ្ឋានឆាងជី (សិង្ហបុរី)

ជាពិសេសក្នុងឆ្នាំនេះអាកាសយានដ្ឋានឆាងជី (សិង្ហបុរី) ត្រូវបានបោះឆ្នោតជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមអាកាសយានដ្ឋានល្អបំផុតទាំង ១០០ នៅលើពិភពលោកដោយ Skytrax ផ្តល់ជូនក្នុងឆ្នាំ ២០២០ ។ នេះជាឆ្នាំទី ៨ ជាប់ៗគ្នាដែលអាកាសយានដ្ឋានឆាងជីទទួលបានចំណាត់ថ្នា្កក់នេះទោះបីជាប្រទេសនេះក៏កំពុងប្រឈមនឹងជំងឺរាតត្បាត កូវី១៩ (Covid-19) ក៏ដោយ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR