Trending now

កោះក្វានឡាន (Quan Lan) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយមានទឹកសមុទ្រខៀវ ស្រងាត់ ឆ្នេរខ្សាច់សក្បុសលាតសន្ធឹង

06:43 | 11/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កោះក្វានឡាន (Quan Lan) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយមានទឹកសមុទ្រខៀវ ស្រងាត់ ឆ្នេរខ្សាច់សក្បុសលាតសន្ធឹងយុគសម័យ - កោះក្វានឡាន (Quan Lan) គឺជាកោះដ៏ធំមួយនៅស្រុកកោះ វ៉ាន់ដុន (Van Don) ខេត្តក្វាងនិញ (Quang Ninh) ដែលមានចម្ងាយជិត ២០០ គីឡូម៉ែត្រពីភាគឦសាន នៃទីក្រុងហាណូយ។

កោះក្វានឡាន (Quan Lan) ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដោយមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុសលាតសន្ធឹង

ពីកំពង់ផែ Cai Rong (ស្រុកវ៉ាន់ដុន) ធ្វើដំណើរដោយរថភ្លើងល្បឿនលឿនអស់រយៈពេល ជាងមួយម៉ោងនៅតាមឆ្នេរសមុទ្រភ្ញៀវទេសចរអាចចាប់ផ្តើមការធ្វើដំណើរស្វែងរកកោះដ៏ស្រស់ស្អាតមួយនេះ។ កោះក្វាន់ឡានគឺជាតំបន់ដែលទទួលអំណោយផលជាច្រើនពីធម្មជាតិ។

ទឹកថ្លាឈ្វង់នៅស្រុកកោះ Quan Lan

ទីនេះមិនត្រឹមតែមានសម្រស់ធម្មជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដែលមានជាយូរលង់ណាស់មកហើយដូចជាកំពង់ផែបុរាណ វ៉ាន់ដុន - ប្រាសាទវ៉ានហៃ (Van Hai) វិមាន ក្វានឡាន មានដើមឈើឈើដ៏ធំសម្បើមនិងស្នាដៃនៃលំនាំឆ្លាក់នាគ ហង្សមាសតាំងពីសម័យរាជវង្ស Ly និងវត្តក្វានឡាន ជាដើម។

ពីកំពង់ផែ Cai Rong (ស្រុកវ៉ាន់ដុន) ធ្វើដំណើរដោយកប៉ាលល្បឿនលឿនអស់រយៈពេលជាងមួយម៉ោងទៅកាន់កោះ Quan Lan

ម្យ៉ាងវិញទៀតកោះមីញចូវ-ក្វាន់ឡាន (Minh Chau – Quan Lan) ត្រូវបានគេប្រសិទ្ធ នាមថាជាគុជភ្លឺនៃស្រុកវ៉ាន់ដនហើយបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយដោយ មានរលកសមុទ្រកល្មមៗដូច្នេះវាសមស្របសម្រាប់កុមារនិងស្ត្រីក៏ដូចជាអ្នកដែលចង់ហាត់ ហែលទឹកនៅសមុទ្រផងដែរ។

វត្តក្វានឡាន

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យទេសចរណ៍មានការរីកចម្រើន ខណៈដែលភ្ញៀវទេសចរ បានមកដល់កោះនេះដើម្បីចូលរួមក្នុងផលិតផលទេសចរណ៍“ មួយថ្ងៃក្នុងនាមជាអ្នកនេសាទ” នៅកោះក្វាន់ឡាន បទពិសោធន៍ជាមួយប្រជានេសាទ ហើយចូលរួមជាមួយពួកគេក្នុង ការនេសាទ ជីកលៀសនិងរីករាយនឹងសមិទ្ធិផលផ្ទាល់ខ្លួនរបស់អ្នក។



ទេសភាពឆ្នេរសមុទ្រ Bai Tu Long នៅតាមផ្លូវទៅកោះ Quan Lan

គំរូទេសចរណ៍នេះ បានរួមចំណែកក្នុងការគាំទ្រដល់ប្រជាជនក្នុងតំបន់ថែរក្សាមុខរបរប្រពៃណីនិងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ៕


(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR