Trending now

កាសែតអង់គ្លេសកោតសរសើរអំពីវិចិត្រករគូរគំនូរឃោសនាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅប្រទេសវៀតណាម

06:54 | 11/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កាសែត Guardian របស់អង់គ្លេស កាលពីថ្ងៃទី ៩ ខែមេសា បានចេញផ្សាយអត្ថបទមួយដែលបង្ហាញពីការកោតសរសើរចំពោះវិចិត្រករដែលបានគូរគំនូរឃោសនាប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ នៅវៀតណាម។

គំនូរឃោសនាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅប្រទេសវៀតណាម

គំនូរគូររូបភាពបុគ្គលិកពេទ្យម្នាក់ពាក់ម៉ាស់ដោយឈរក្នុងឥរិយាបទដ៏អង់អាចក្លាហានភ្ជាប់ជាមួយពាក្យស្លោកថា “នៅផ្ទះគឺជាស្នេហាជាតិ” ដែលជារូបគំនូរដ៏ទាក់ទាញមួយដោយលេចមុខនៅប្រទេសវៀតណាម ហើយក៏បង្ហាញពីស្មារតីរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩។

វិចិត្រករគូរគំនូរ Le Duc Hiep បានចែករំលែកថា “បន្ទាប់ពីរដ្ឋាភិបាលបានលើកទឹកចិត្តប្រជាជនឱ្យនៅផ្ទះដើម្បីជៀសវាងការឆ្លងរាលដាលជំងឺកូវីដ១៩ ខ្ញុំបានស្វែងរកបណ្តាញសង្គមហើយបានរកឃើញថាមានមនុស្សជាច្រើននៅតែប្រមូលផ្តុំគ្នានៅហាងកាហ្វេភោជនីយដ្ឋានជាដើម។ចំនុចនេះបានធ្វើឲ្យបារម្ភណាស់។ហេតុដូច្នេះខ្ញុំចង់បង្កើតអ្វីដែលដំណើរការបង្កើនការយល់ដឹងនិងជំរុញទឹកចិត្តមនុស្សឱ្យធ្វើអ្វីដែលត្រឹមត្រូវផងដែរ។ខ្ញុំបានជ្រើសរើសក្បាច់គំនូរដែលមានភាពរីករាយព្រោះវាជាទំលាប់ធម្មតាសម្រាប់ប្រជាជនវៀតណាមក្នុងពេលលើកស្ទួយស្នេហាជាតិផងដែរ។ ”

គំនូរឃោសនាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅប្រទេសវៀតណាម

ស្នាដៃទាំងអស់របស់ វិចិត្រករគូរគំនូរ Le Duc Hiep មានគោលបំណងបញ្ជូនសារមួយដែលឆ្លុះបញ្ចាំងពីសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហើយ តាមរយៈរូបគំនូរនេះក៏ត្រូវបានកាសែត Guardian វាតម្លៃខ្ពស់ព្រមទាំងកោតសរសើរចំពោះវិធានការដ៏ល្អប្រសើរក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតនេះវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម
គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ