Trending now

ភាពស្រស់ស្អាតនៃផ្កាម៉ាក់ខៃព្រៃ

17:38 | 05/01/2020 (ដោយឌីណា)

មកទស្សនាស្រុក Mu Cang Chai (ខេត្ត Yen Bai) ក្រៅពី គយគន់ទេសភាពវាលស្រែកាំជណ្តើរ អ្នកទេសចរនឹងចងចាំពីសម្រស់ស្រស់នៃពណ៌ផ្កាម៉ាក់ខៃព្រៃ នៅពេលនិទាឃរដូវឈានមកដល់។

ផ្កាម៉ាក់ខៃព្រៃនេះ​តែងតែរីក នៅចុងឆ្នាំសកល ហើយអូសបន្លាយក្នុង​រយៈពេលមួយខែ មុនពេលផ្កាម៉ាក់ខែរីក។ នេះគឺជាប្រភេទផ្កាពិសេសនៅតំបន់ភ្នំភាគពាយព្យ ក្នុងនោះមានស្រុក Mu Cang Chai ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនានិង​គយគន់សម្រស់ស្អាតរបស់​ផ្កាម៉ាក់ខៃព្រៃ ។

សូមអ្នកមិត្តទស្សា​រូបភាពមួយចំនួនខាងក្រោមដែលបង្ហាញភាពស្រស់ស្អាតនៃផ្កាម៉ាក់ខៃព្រៃ៖

ភាពស្រស់ស្អាតនៃផ្កាម៉ាក់ខៃ​កំពុងរីក (រូបថត៖ tintuc.vn)

ប្រភេទផ្កានេះ​​សមស្របនឹងជាតិ​ដីនិងអាកាសធាតុ នៅតំបន់​កម្ពស់​ជាង ១០០០ ម៉ែត្រ បើសិនជាប្រៀបធៀបនឹង​កំរិតទឹកសមុទ្រ។ (រូបថត៖ tintuc.vn)

នៅពេលចូលឆ្នាំថ្មីប្រពៃណី កម្លោះនិង​កញ្ញាជនជាតិ​ Mong បបួសគ្នា​ មកលេងកម្សន្ត​ ក្រោមម្លប់ដើមផ្កាម៉ាក់ខៃរីក។ (រូបថត៖ tintuc.vn)

ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ​កូនកម្លោះ​ជនជាតិ Mong រស់នៅស្រុក Mu CangChai សុទ្ធតែយកខែន និង​សម្តែងរបាំជាមួយខែន ដើម្បីបង្ហាញកម្លាំងរបស់ខ្លួន ក្បែរដើមផ្កាម៉ាក់ខៃរីក។ (រូបថត៖ tintuc.vn)

(ដោយឌីណា)

(ដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ