Trending now

គុហា Son Doong លេចមុខដ៏ស្អាតអស្ចារ្យនៅក្នុងវីដេអូចម្រៀងថ្មីរបស់តារាចម្រៀង Alan Walker

08:13 | 26/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - មិនត្រឹមតែគុហា Son Doong ប៉ុណ្ណោះទេ ថែមទាំងទេសភាពព្រៃភ្នំ Quang Binh ក៏ត្រូវបានបញ្ជាំងទៅក្នុង MV ថ្មីរបស់តារាចម្រៀង Alan Walker ផងដែរ។

ទេសភាពព្រៃភ្នំ Quang Binh នៅក្នុង MV របស់ Alan Walker

នាថ្ងៃទី ២៤ ខែធ្នូ តារាចម្រៀង Alan Walker បានចេញឈុតខ្លីមួយនៃ MV Alone, Pt II- ដែលជាផលិតផលរួមផ្សំខ្លួនគាត់និងអ្នកចំរៀង Ava Max។ ប្រការគួរអោយចាប់អារម្មណ៍នៅត្រង់ថា ទេសភាពដ៏អស្ចារ្យនៃព្រៃភ្នំ Quang Binh និងគុហា Son Doong ត្រូវបានលេចចេញនៅក្នុង trailer MV របស់តារាអង់គ្លេស ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។

ជាក់ស្តែងគឺ នៅក្នុងឈុតជាច្រើនបានបញ្ជាំងក្នុង trailer រូបភាពនៃគុហា Son Doong និងព្រៃភ្នំ Quang Binh ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ពីភាពអស្ចារ្យនិងស្រស់ស្អាត។ ត្រូវបានដឹងថា វីដេអូតន្ត្រីរបស់ Alan Walker នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ។

Alan Walker

ដែលមានឈ្មោះពិតគឺ Alan Olav Walker កើតនៅឆ្នាំ ១៩៩៧ ហើយជាអ្នកផលិតតន្រ្តីនិង DJ ជនជាតិអង់គ្លេសដើមកំណើតន័រវែស។ តារាចម្រៀងប្រុសរូបនេះត្រូវបានទស្សនិកជនស្គាល់ជាទូទៅសម្រាប់បទចម្រៀង Faded ដែលបច្ចុប្បន្ននេះ មានអ្នកទស្សនាដល់ទៅជាង ២,៥ ពាន់លាននាក់នៅទូទាំងពិភពលោកនិងតែងតែឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងប្រទេសជាច្រើនលើពិភពលោក៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ