Trending now

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទូរស័ព្ទលើកទឹកចិត្តក្រុមជម្រើសជាតិវៀតណាម

07:19 | 04/09/2019 (ប្រភព៖ vovworld.vn)

ក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ កញ្ញា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទូរស័ព្ទអបអរសាទរនិងលើកទឹកចិត្តដល់ក្រុមជម្រើសជាតិវៀតណាមទាំង មូល ដែលកំពុងបំពេញភារកិច្ចនៅប្រទេសថៃ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសំណេះសំណាលនិងអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដែលបានឈ្នះពានរង្វាន់ AFF Suzuki Cup 2018 (រូបថត៖ VGP)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជូនពរក្រុមជម្រើសជាតិទាំង មូល អោយមានការប្តេជ្ញាចិត្តខ្ពស់បំផុត ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតលើកទី ១ វគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ សម្រាប់តំបន់អាស៊ី។

ការលើកទឹកចិត្តដែលលោកនាយករដ្ឋមន្ត្រីផ្ញើរជូនដល់ក្រុមជម្រើសជាតិ ចំនិងទិវាបុណ្យនក្ខត្តប្ញក្សរបស់ប្រទេសជាតិ ប្រៀបដូចជាកម្លាំងចលករដើម្បីលើកទឹកចិត្តដល់គណៈកម្មការគ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាមនិងកីឡាករ បន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបទៅនឹងសេចក្តីស្រឡាញ់និងការរំពឹងទុករបស់អ្នកគាំទ្របាល់ទាត់ជាតិតែម្តង។ ជាការឆ្លើយតបវិញចំពោះសេចក្តីជូនពររបស់លោកនាយករដ្ឋមន្ត្រី លោក Park Hang Seo គ្រូបង្វឹកនិងកីឡាករទាំងអស់បានសន្យាថានឹងបន្តការខិតខំប្រឹងប្រែងក្នុងប៉ុន្មានថ្ងៃហ្វឹកហាត់នៅថៃ ដើម្បីមានការរៀបចំល្អបំផុតសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិម្ចាស់ផ្ទះថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកញ្ញា ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ជំនឿ និងការរំពឹងទុកសម្រាប់ជំហានថ្មីមួយទៅមុខសម្រាប់ប្រទេសជាតិ
បរិយាកាសបោះឆ្នោតដ៏អ៊ូអរកំពុងគ្របដណ្ដប់នៅក្នុងសង្កាត់ជាច្រើននៅទីក្រុងហាណូយ
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់