Trending now

សារពីជំនួបកំពូលអាមេរិក - ចិន

15:38 | 15/05/2026 ឌឹកអាញ់

យុគសម័យ - ប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងសុន្ទរកថាបើកក្នុងជំនួបពិភាក្សាទ្វេភាគី ដែលបានប្រព្រឹត្តទៅនៅមហាសាលប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន អ្នកនាំពាក្យ​ចិន​៖ ក្រុមហ៊ុន​និង​វិនិយោគិន​បរទេស​នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​ទីផ្សារ​ចិន​

នៅក្នុងសុន្ទរកថាបើកជំនួបកំពូលទ្វេភាគី ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់លើសារអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូរវាងអាមេរិក និងចិន។ ថ្លែងមតិបើកសុន្ទរកថា លោក Xi Jinping បានលើកឡើងអំពីបរិបទអន្តរជាតិដែលពោរពេញដោយភាពមិនប្រាកដប្រជា ជាមួយនឹង “ការច្របូកច្របល់រវាងភាពចលាចល និងការផ្លាស់ប្តូរ” ព្រមទាំងការប្រែប្រួលយ៉ាងស៊ីជម្រៅដែលកំពុងកើតមានឡើងនៅទូទាំងសកលលោក។

ប្រធានាធិបតីអាមេរិក លោក Donald Trump ពិនិត្យកងទ័ពកិត្តិយសក្នុងពិធីទទួលបដិសណ្ឋារកិច្ច រួមជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅមហាវិមានប្រជាជន។
សារពីជំនួបកំពូលអាមេរិក - ចិន

ថ្នាក់ដឹកនាំចិនបានដាក់ជាសំណួរថា តើទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន អាចជៀសផុតពីអ្វីដែលហៅថា "អន្ទាក់ Thucydides" បានដែរឬទេ។ "អន្ទាក់ Thucydides" គឺជាគោលគំនិតដែលប្រើសម្រាប់សំដៅលើហានិភ័យនៃជម្លោះ នៅពេលដែលមហាអំណាចកំពុងងើបឡើង បញ្ចេញការប្រជែងនឹងឋានៈរបស់មហាអំណាចដែលកំពុងនាំមុខ។

លោក Xi Jinping បានមានប្រសាសន៍ថា៖ “តើចិន និងអាមេរិក អាចរួមគ្នាបង្កើតគំរូថ្មីសម្រាប់ទំនាក់ទំនងរវាងមហាអំណាចបានដែរឬទេ; តើយើងអាចសហការគ្នាដោះស្រាយបញ្ហាប្រឈមជាសកល និងនាំមកនូវស្ថិរភាពបន្ថែមទៀតសម្រាប់ពិភពលោកបានដែរឬទេ; តើយើងអាចឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាអនាគត និងវាសនារបស់មនុស្សជាតិបានដែរឬទេ ទាំងនេះគឺជាសំណួរនៃប្រវត្តិសាស្ត្រ នៃពិភពលោក និងនៃប្រជាជន”។

លោកបានចាត់ទុកថា នេះក៏ជា “សំណួរដែលថ្នាក់ដឹកនាំនៃបណ្ដាមហាអំណាច ចាំបាច់ត្រូវរួមគ្នាស្វែងរកចម្លើយ” ផងដែរ។ បន្ទាប់មក ថ្នាក់ដឹកនាំចិនបានផ្ញើសារអបអរសាទរដល់សហរដ្ឋអាមេរិក ក្នុងឱកាសខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ ព្រមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចធំៗទាំងពីរលើពិភពលោក។

លោកបានមានប្រសាសន៍ថា៖ “ខ្ញុំតែងតែជឿជាក់ថា ផលប្រយោជន៍រួមរវាងចិន និងអាមេរិក គឺធំធេងជាងការខ្វែងគំនិតគ្នា។ ជោគជ័យរបស់ភាគីម្ខាង ក៏ជាឱកាសសម្រាប់ភាគីម្ខាងទៀតផងដែរ”។ តាមថ្នាក់ដឹកនាំចិន ទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។

លោក Xi Jinping បានបញ្ជាក់យ៉ាងច្បាស់ថា៖ “នៅពេលសហការគ្នា ភាគីទាំងពីរនឹងទទួលបានផលប្រយោជន៍។ នៅពេលប្រឈមមុខដាក់គ្នា ភាគីទាំងពីរនឹងត្រូវទទួលរងការខូចខាត។ យើងគួរតែជាដៃគូ មិនមែនជាគូសត្រូវនោះទេ ដោយត្រូវរួមគ្នាអភិវឌ្ឍ រួមគ្នាវិបុលភាព និងកសាងវិថីដ៏ត្រឹមត្រូវ ដើម្បីឱ្យបណ្ដាមហាអំណាចក្នុងយុគសម័យថ្មី អាចរស់នៅជាមួយគ្នាដោយសន្តិភាព”។

រីឯភាគីលោកប្រធានាធិបតី Donald Trump វិញ លោកបានកោតសរសើរចំពោះ “ទំនាក់ទំនងដ៏អស្ចារ្យ” រវាងប្រទេសទាំងពីរ ព្រមទាំងបានឱ្យដឹងថា លោក “មានការគោរពយ៉ាងខ្លាំង” ចំពោះលោក Xi Jinping ក៏ដូចជាប្រទេសចិន ដោយបានហៅថ្នាក់ដឹកនាំចិនថាជា “មេដឹកនាំដ៏ឆ្នើម”។ ប្រធានាធិបតីអាមេរិកក៏បានឱ្យដឹងផងដែរថា ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ពិភាក្សាអំពីពាណិជ្ជកម្មទ្វេភាគី និងបានសង្កត់ធ្ងន់ថា ការអញ្ជើញចូលរួមក្នុងជំនួបនេះគឺជា “កិត្តិយស” ដ៏ខ្ពង់ខ្ពស់៕

អាមេរិក - ចិនចរចាគ្នាស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ អាមេរិក - ចិនចរចាគ្នាស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូ

នាថ្ងៃទី ៨ ខែឧសភា ចិននិងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាពាណិជ្ជកម្មតាមប្រព័ន្ធវីដឹអូដោយមានការចូលរួមពី ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He ជាមួយ តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lightizer និងរដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការម៉ាក្រូសេដ្ឋកិច្ចនិងសុខភាពសហគមន៍។

ទំនាក់ទំនងអាមេរិក - ចិន និងភាពតានតឹងថ្មីនៃប្រទេសទាំងពីរនេះក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩ ទំនាក់ទំនងអាមេរិក - ចិន និងភាពតានតឹងថ្មីនៃប្រទេសទាំងពីរនេះក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩

ទំនាក់ទំនង​អាមេរិក និង​ចិន​កំពុង​ប្រឈម​បញ្ហា​តានតឹង​គ្នា​យ៉ាងខ្លាំង​មួយរយៈ​ចុងក្រោយ​នេះ ជុំវិញ​បញ្ហា​ដើមកំណើត COVID-19 និង​ការគ្រប់គ្រង​ករណី​ឆ្លង​របស់​ចិន​។ យ៉ាងណាមិញ អាមេរិក ក៏​មិន​ភ្លេច​ទាមទារ​ឲ្យ​ចិន គោរព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដែល​បានបញ្ចប់​កាលពីដើម​ខែមករា ឆ្នាំ​២០២០ ទៀត ស្របពេល​សេដ្ឋកិច្ច​ប្រទេស​មហាអំណាច​ទាំងពីរ កំពុងតែ​រងគ្រោះ​ដូចគ្នា​ដោយសារ​កូ​រ៉ូ​ណាវី​រុសប្រទេសថ្មី​។

ឌឹកអាញ់

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សារពីជំនួបកំពូលអាមេរិក - ចិន
អាស៊ី ប្រឈមមុខនឹងហានិភ័យនៃកង្វះខាតប្លាស្ទិកយ៉ាងធ្ងន់ធ្ងរ
វៀតណាម មិនទាន់កត់ត្រាករណីឆ្លងវីរុស Hanta បំប្លែងថ្មី Andes នៅឡើយទេ
ប្រទេសជប៉ុន និងទីក្រុង Da Nang ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
ជំរុញការអនុវត្តយុទ្ធសាស្ត្រការងារជនជាតិដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥