Trending now

ឥណ្ឌាគាំទ្រយ៉ាងពេញទំហឹងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រ ខាងកើត

11:23 | 17/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ឥណ្ឌាអះអាងថាសមុទ្រខាងកើតជាផ្នែកមួយនៃទំនាក់ទំនងជាសកលហើយទីក្រុងញូវដែលីមានផលប្រយោជន៍យូរអង្វែងសម្រាប់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava

ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី ១៦ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava បានសង្កត់ធ្ងន់ថា ឥណ្ឌាគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ក៏ដូចជាការធ្វើពាណិជ្ជកម្មស្របច្បាប់ដោយមិនត្រូវបានរារាំងនៅក្នុងផ្លូវអន្តរជាតិនេះឡើយ ដែលវាស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។ លោក Srivastava បានបន្ថែមទៀតថាទីក្រុងញូវដែលីជឿជាក់ថាភាពខុសគ្នាទាំងអស់អាចត្រូវបានដោះស្រាយដោយសន្តិវិធីដែលអនុវត្តតាមដំណើការគតិយុត្តិនិងផ្លូវការទូតត្រឹមត្រូវ និងមិនប្រើកប្រាស់ឬគំរាមកំហែងប្រើកម្លាំងហឹង្សានោះទេ។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Mike Pompeo បានច្រានចោលរាល់ការទាមទារទាក់ទងនឹងអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកកំពុងតស៊ូប្រយុទ្ធដើម្បីតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើកទូលាយ ហើយនា បច្ចុប្បន្ននេះអាមេរិកកំពុងពង្រឹងគោលនយោបាយរបស់ខ្លួនឆ្ពោះទៅផ្នែកដ៏សំខាន់និងចម្រូងចម្រាសក្នុងបញ្ហាសមុទ្រខាងកើតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: VTC news)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ
វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦