Trending now

ទីក្រុងដាណាំងអភិវឌ្ឍន៍ទេសចរណ៍ដោយផ្សាភ្ជាប់ជាមួយការប្រឡងបាញ់កាំជ្រួចអន្តរជាតិ

14:56 | 01/07/2019 (ប្រភព៖ vovworld.vn)

ដោយមានឆ្នេរសមុទ្រដ៏ស្រស់បំព្រងរួមជាមួយរមណីយដ្ឋានជាច្រើន ទីក្រុង ដាណាំងភាគកណ្ដាលវៀតណាមបានក្លាយទៅ ជាគោលដៅទេសចរណ៍គួរអោយទាក់ទាញ ចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ មកដល់ទីក្រុងដាណាំងក្នុងប៉ុន្មានថ្ងៃ នេះ ភ្ញៀវទេសចរថែមទាំងបានទស្សនាកំសាន្តមហោស្រពបាញ់កាំជ្រួចអន្តរជាតិ ដែល ជាព្រឹត្តិការណ៍មួយត្រូវបានរៀបចំឡើងក្នុងអំឡុងពេល១០ឆ្នាំកន្លងទៅ ហើយ បានក្លាយទៅជាសញ្ញាសម្គាល់មួយនៃទីក្រុងនេះ។

ក្រោយពីរយៈពេល១១ឆ្នាំត្រូវបានរៀបចំឡើង មហោស្រពបាញ់កាំជ្រួច អន្តរជាតិដាណាំងបានក្លាយទៅជាមហោស្រពប្រពៃណីជារៀងរាល់ឆ្នាំនៃទីក្រុងសមុទ្រដាណាំង (រូបថត៖ VOV)

ដោយប្រធានបទ “បណ្ដាទន្លេដំណាល់រឿង” មហោស្រពបាញ់កាំជ្រួចអន្តរ ជាតិដាណាំងឆ្នាំ ២០១៩បានប្រារព្ធឡើងចាប់ពីថ្ងៃទី១ខែមិថុនា ហើយនឹងប្រព្រឹត្ត ទៅក្នុងរយៈពេល១ខែ ដោយមានការចូលរួមរបស់ក្រុមចំនួន៨រួមមាន៖ វៀត ណាម រុស្ស៊ី ប្រេស៊ីល បែលហ្ស៊ិក ហ្វាំងឡង់ អ៊ីតាលី អង់គ្លេសនិងចិន។ មហោ ស្រពឆ្នាំនេះមានការប្រឡងបាញ់កាំជ្រួចចំនួន៥យប់ក្រោមប្រធានបទដោយឡែកចំនួន៥នោះគឺ៖ ប្រភពដើម ជីវិត សេចក្ដីស្នេហ៍ ពណ៌ និងចេញទៅសមុទ្រ។ លោក Do Thanh Hai អ្នកដឹកនាំរឿងនៃមហោស្រពបាញ់កាំជ្រួចអន្តរជាតិដាណាំងឆ្នាំ២០១៩បាន អោយដឹងថា ទស្សនិកជននឹងបានចូលរួមពិធីសប្បាយនៃមហោស្រពសម្លេងនិងពន្លឺដ៏ វិសេសវិសាលមួយ។ លោកបានថ្លែងថា៖ “កម្មវិធីសម្ដែងបាញ់កាំជ្រួចចំនួន៥យប់ គឺជាចំណុចលេចធ្លោរនៃមហោស្រព ខណៈដែលបរិយាកាសនៃមហោស្រពនឹងរីកសាយភាយទូទាំងទីក្រុងដាណាំងក្នុងអំឡុងពេលពី២ដល់៣ខែថែមទៀត។ ហេតុដូច្នេះហើយ យើងខ្ញុំយកចិត្តទុកដាក់យ៉ាង ខ្លាំងដល់ការបង្កើតឡើងលំហរវប្បធម៌សិល្បៈនានានៅជុំវិញតំបន់បាញ់កាំជ្រួច”។

ក្រោយពីរយៈពេល១១ឆ្នាំត្រូវបានរៀបចំឡើង មហោស្រពបាញ់កាំជ្រួច អន្តរជាតិដាណាំងបានក្លាយទៅជាមហោស្រពប្រពៃ ណីជារៀងរាល់ឆ្នាំនៃទីក្រុងសមុទ្រនេះ ដែលត្រូវបានផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ហើយបរិមាណក្រុម ចូលរួមក៏ដូចជាគុណភាពនៃការសម្ដែងបាញ់កាំជ្រួចក៏កាន់តែកើនឡើងផងដែរ។

លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង បានអោយដឹងថាទីក្រុងដាណាំងបានសម្រេចចិត្តរៀបចំមហោស្រពបាញ់កាំជ្រួច អន្តរជាតិជាលើកដំបូងនាឆ្នាំ២០០៨។ នាគ្រានោះ ទីក្រុងបានកំណត់ថា មហោ ស្រពនេះជាចំណែកមួយក្នុងដំណើរការអភិវឌ្ឍវប្បធម៌-ទេសចរណ៍ ក៏ដូចជាលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ ចាប់តាំងពីគ្រានោះមក មហោស្រពបាញ់កាំជ្រួច អន្តរជាតិបានក្លាយទៅជាសញ្ញាសម្គាល់ដោយឡែកនៃទីក្រុងនេះ ដែលបានរួម ចំណែកជួយអោយដាណាំងទទួលបានកិត្តិនាម “គោលដៅជួរមុខនៃទ្វីបអាស៊ី សម្រាប់ព្រឹត្តិការណ៍និងពិធីបុណ្យ”។ លោក Huynh Duc Tho បានចែករំលែកថា៖ “ទោះបីជាត្រូវប្រឈមនឹងការសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែសូមអោយ យើងបើកទូលាយដួងចិត្តទទួលអំណរនៃក្ដីសោមនស្សរីករាយរួមរបស់ប្រទេសជាតិទាំងមូល ហើយចូលរួមទស្សនាពិធីសប្បាយរីករាយដែលពោរពេញទៅដោយសម្លេងនិងពន្លឺគួរអោយទាក់ទាញនៅលើទន្លេ Han ដ៏ស្រស់បំព្រងនេះ។ តាមនោះ បំផុសឡើងនូវជំនឿ ជាក់និងកម្លាំងដើម្បីជំនះពុះពារលើការលំបាក រួមដៃរួមកម្លាំងកសាងទីក្រុង ដាណាំងអោយកាន់តែអារិយ្យធម៌ ទំនើប ហើយជាគោលដៅគួរអោយចាប់ អារម្មណ៍របស់មិត្តភក្តិទាំងជិតទាំងឆ្ងាយ”។

ព្រឹត្តិការណ៍វប្បធម៌សិល្បៈជួយជ្រោមជ្រែងមហោស្រពបាញ់កាំជ្រួចអន្តរជាតិដាណាំង

ការដែលទីក្រុងដាណាំងលើកកម្រិតនិងធ្វើសង្គមភាវូបនីយកម្មនូវមហោ ស្រពបាញ់កាំជ្រួចអន្តរជាតិ បាននាំមកនូវមុខមាត់ថ្មីមួយសម្រាប់ការប្រឡងនេះ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកដល់ទីក្រុងកាន់តែច្រើនឡើងៗផងដែរ។ ចាប់តាំង ពីការប្រឡងបាញ់កាំជ្រួចអន្តរជាតិដែល ប្រព្រឹត្តទៅក្នុងរយៈពេលតែ២ថ្ងៃ ប៉ុណ្ណោះ បានក្លាយទៅជាមហោស្រពបាញ់កាំជ្រួចអន្តរជាតិ (DIFF) ដែលអូស បន្លាយក្នុងអំឡុងពេលពី១ដល់២ខែថែមទៀត រួមជាមួយព្រឹត្តិការណ៍គាំទ្រជាច្រើនទៀត ផង។ ទីក្រុងដាណាំងកំពុងខិតមកជិតគោលដៅជា “ទីក្រុងកាំជ្រួច” ថ្មីនៃទ្វីប អាស៊ី។ លោក Pham Quang Khai ភ្ញៀវទេសចរម្នាក់មកពីខេត្ត Binh Phuoc បាន ចែករំលែកថា៖ “នេះជាលើកទីបីហើយដែលខ្ញុំបានមកដល់ទីក្រុងដាណាំង ។ នាពេលមកដល់ម្ដងៗ ខ្ញុំបានឃើញទីក្រុងមានការផ្លាស់ប្ដូរថ្មីចាប់តាំងពីសេវាកម្ម ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ហើយប្រជាជនក៏រួសរាយរាក់ទាក់ផងដែរ។ ពិតជាទីក្រុងគួរអោយ រស់នៅ”។

ក្នុងឆ្នាំ២០១៨ ទីក្រុងដាណាំងទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចំនួន៧លាន ៦សែននាក់ ដែលក្នុងនោះមាន១លាន៦សែននាក់បានមកដល់ក្នុងរយៈ ពេលប្រព្រឹត្តទៅមហោស្រពបាញ់កាំជ្រួចអន្តរជាតិនេះ។ នាបច្ចុប្បន្ន ទីក្រុងដាណាំង កំពុងកសាងផែនការរៀបចំផលិតផលទេសចរណ៍ថ្មីដូចជារៀបចំការប្រគុំតូរ្យតន្ត្រីទឹកនៅលើទន្លេ Han រួមជាមួយទួរទេសចរណ៍ទស្សនាទីក្រុង សមុទ្រ និងរមណី យដ្ឋាននានាដូចជា Ba Na ភ្នំ Ngu Hanh Son និងស្ពានមាស ជាដើម៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ