Trending now

គោលដៅទេសចរណ៍ចំនួន ៤ ដែលមានតម្លៃសមរម្យ និងបទពិសោធន៏នៃការធ្វើដំណើរតាមរយៈយន្តហោះសន្សំសំចៃប្រាក់

20:33 | 23/04/2019 (បកប្រែដោយសំណាង)

យុគសម័យ - ក្នុងឱកាសទិវាបុណ្យបង្រួបបង្រួមជាតិ និងទិវាពលកម្មពិភពលោក នាថ្ងៃទី៣០ មេសា និងថ្ងៃទី១ ឧសភា ខាងមុខនេះ តើលោកអ្នកចង់ធ្វើដំណើរកំសាន្តទៅកន្លែងណា ជាមួយក្រុមគ្រួសារ ដើម្បីចេញពីការងារដែលកំពុងមមាញឹក ក៏នៅតែសន្សំសំចៃប្រាក់។ ខាងក្រោមនេះជាតំបន់ទេសចរណ៌ទាំង៤ គួរឲ្យទាក់ទាញ ព្រមទាំងមានតំលៃថោកសមរម្យ ដែលលោកអ្នកអាចជ្រើសរើស។

១. តំបន់ទេសចរណ៌ Da Nang- Hoi An

ត្រូវបានគេដាក់កេរឈ្មោះថា "បេះដូងរបស់ភាគកណ្តាល" Da Nang – Hoi An តែងតែស្ថិតនៅលើបញ្ជីទីកន្លែងដែលអ្នកទេសចរក្នុងស្រុកនិងបរទេសចង់មកទស្សនាម្តង។ ដោយមានអច្ឆរិយនិងបេតិកភ័ណ្ឌជាច្រើន Da Nang - Hoi An ត្រូវបានរំពឹងទុកថា នឹងជាដំណើរកំសាន្តគួរឱ្យចាប់ចិត្តសម្រាប់ក្រុមគ្រួសារលោកអ្នកនាឱកាសឈប់សម្រាកនាប៉ុន្មានថ្ងៃខាងមុខ។

រូបភាពស្ពានបាតដៃយក្ស នៅទីក្រុងដាណាំង

បច្ចុប្បន្ននេះមានដំណើរកំសាន្តជាច្រើនក្នុងរយះពេល០៤ ថ្ងៃ ០៣ យប់ និងហោះហើរមកដល់ Da Nang- Hoi An ជាមួយតំលៃប្រមាណ ៣​លានដុង/ម្នាក់ ដែលត្រូវរងចាំកាលបរិច្ឆេទនៃការលក់សំបុត្រយន្តហោះដែលបញ្ចុះតំលៃ និងមានមិត្តភ័ក្តសំណបចិត្តរួមដំណើរ ធានាដំណើរកំសាន្តនៅទីក្រុងដាណាំងរបស់លោកអ្នក នឹងមានដក់ជាប់ក្នុងដួងចិត្តរបស់លោកអ្នកជានិច្ច ដែលមិនអាចបំភេចបានជាឡើយ ក៏នៅតែសន្សំសំចៃប្រាក់។

២.ខេត្ត Quang Binh

ជាខេត្តមួយដែលមានទំហំផ្ទៃដីតូចជាងគេ ស្ថិតនៅច្រកសមុទ្រនៅភូមិភាគកណ្តាល ជាតំបន់តូចនៃមាតុភូមិវៀតណាម ខេត្ត Quang Binh មានឈ្មោះ ”ថាពិភពនៃរុងភ្នំ” ដែលមានរូងភ្នំតូច ធំចំនួនជាង៣០០ រូងភ្នំដូចជា៖ រូង Son Doong រូង En រូង Phong Nha រូង Tien Son មិនត្រឹមតែប៉ុណោះភូមិភាគកណ្តាលដោយតូចចង្អៀតមួយនេះបានភ្ញៀវទេសចរណ៌ជាច្រើនស្រឡាញ់ ដោយសារមានឆ្នេរសមុទ្រស្អាតៗ និងតំន់ទេសចរណ៌ព្រលឹងជាច្រើន។ មកលេងកំសាន្តនៅខេត្ត Quang Binh​ លោកអ្នកកុំភ្លេចមកទស្សនាតំបន់គោរពវិញ្ញាណក្ខខ្ធឧត្តមសេនីយ៌ Vo Nguyen Giap ដើម្បីអុជធុបមួយសរសៃរ ដើម្បីថ្លែងអំណរគុណឧត្តមសេនីយ៌ដ៏ឆ្លើមមួយរូបនៃប្រទេសជាតិ នៅ Vung Chua – Dao Yen។

ទិដ្ឋភាពទីក្រុង Dong Hoi ដ៏ស្រស់ស្អាត ដែលមើលពីផ្ទៃមេយ

តំលៃសរុបសំរាប់មនុស្សម្នាក់ ដែលមកលែងកំសាន្តនៅខេត្ត Quang Binh (ដែលរូមបញ្ជូលតំលៃសំបុត្រយន្តហោះ)ក្នុងរយះពេល០៣​ថ្ងៃបើសិនជាធ្វើដំណើរពីទីក្រុងហាណូយ ឬទីក្រុងហូជិមិញ ដែលមានតំលៃប្រមាណ ៣ ដល់៤ លានដុង។

៣.តំបន់ទេសចរណ៌ Van Don

តំបន់ទេសចរណ៌ Van Don ជាកន្លែងទេសចរណ៌ដ៏ល្បីល្បាញនៅខេត្ត Quang Ninh ដែលមានទឹកដីដ៏ខ្លាំងខ្លា និងធំមហិមា មានរូងភ្នំជាច្រើនគួរឲ្យទាក់ទាញអារម្មណ៌មានភាពសម្ងាត់និងយ៉ាងចម្លែកអស្ចារ្យ។ បណ្តាឆ្នេរសមុទ្រស្អាតដូចជា៖ ឆ្នេរ Quan Lan និង ឆ្នេរ Minh Chau បានបំបែកដោយផ្ទាំងថ្ម ដូចជា Got Beo Bai Rua ជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៌ជាច្រើន ដោយទិដ្ឋភាពសាមញ្ញ និងជាកន្លែងរហោស្ថាន។​ លោកអ្នកអាចឆ្លៀតពេលវេលាដើម្បីមើលថ្ងៃរះលើផ្ទៃសមុទ្រ និងខ្យល់សមុទ្រត្រជាក់ ដើម្បីមានអារម្មរណ៌ស្រស់ថ្លាក្នុងដួងចិត្ត។

ទិដ្ឋភាពឹឆ្នេរសមូទ្រស្រស់ស្អាត នៅ Van Don

តំលៃផ្ទះសំណាក់ Homestay នៅទីនេះមានតំលៃមិនលើស ១០០.០០០​ដុង​/១យប់ ក៏បន្តែមានសំភារះគ្រប់គ្រាន់នឹងធ្វើឲ្យលោកអ្នកចូលចិត្ត។ ក្រៅពីតំលៃផ្សែងៗដូចជា ការហូបចុក​ស្នាក់នៅដែល​មានតំលៃថោក ក៏ជាស្ថានសួរសំរាប់ភ្ញៀវទេសចរណ៌មកលែងកំសាន្តដោយការសន្សំសំចៃប្រាក់។

៤.​តំបន់ទេសចរណ៌ Nha Trang

ធ្វើដំណើរកំសាន្តមកខេត្ត Nha Trang ជាតំបន់ទេសចរណ៌សមុទ្រ បន្ទាប់ពីបានទស្សនា និងមានចំណាប់អារម្មណ៌ពីភាពស្រស់ស្អាតនៃឆ្នេរសមុទ្រជាច្រើន ដែលមានខ្យល់អាកាសបរិសុទ្ធ លោកអ្នកអាចទស្សនាទីកន្លែងដ៏ល្បីៗជាច្រើនទៀតដូចជាប្រាងប្រាសាទ Ponagar ជាទីកន្លែងថែរក្សានៅលក្ខណះពិសេសនៃវប្បធម៌ សាសនាបូរាណរបស់ជនជាតិចាម និងវិទ្យាស្ថានមហាសមុទ្រ​ ជាទីទាំងថែរក្សាវត្ថុ និងស្រាវជ្រាវដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៌។

ទិដ្ឋភាពឆ្នេរសមុទ្រនៅខេត្ត Nha Trang


តំលៃដំណើរកំសាន្តនឹងស្របយក២/៣ នៃតំលៃសរុបដែលរួមបញ្ជូនតំលៃសំបុត្រយន្តហោះទៅវិញទៅមក ព្រមទាំងតំលៃ ជួលម៉ូតូ​និងតំលៃចាក់សាំងប្រមាណ ៣​លានដុង។ ដូច្នេះតំលៃសរុបដែលដំណើរកំសាន្តដោយខ្លួនឯងប្រមាណ ៤​ដល់ ៥ លានដុង៕


(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ