Trending now

ការសម្តែងអាវផាយរូបផ្កាឈូកនៅទីក្រុងបុរាណ Hue គួរឲ្យចាប់អារម្មណ៍

13:02 | 30/06/2018 (យោងតាម MINH ANH - VĂN THẮNG/sggp.org.vn ប្រែសម្រួលដោយ ថាញ់ កុង)

យុគសម័យ - ពិធីបុណ្យផ្កាឈូក ក្រោមប្រធានបទ រឿងនិទានអំពីផ្កាមួយប្រភេទ (ដែលភាសាវៀតណាមហៅថា បុណ្យ Sen) ត្រូវបានបើកនាយប់ថ្ងៃtទី២៩មិថុនា វិថី Le Loi ទីក្រុង Hue។

សម្តែងសិល្បៈលើឆាកបង្ហាញម៉ូដអាវផាយរូបផ្កាឈូក

ដោយមូលបទចំនួន៤គឺ សម្រស់ផ្កាឈូក រស់ជាតិផ្កាឈូក ព័ណ៌របស់ផ្កាឈូកនិងលក្ខណៈពិសេសរបស់ផ្កាឈូក ក្នុងនោះឆាកសម្តែងបានរៀបចំឡើងតាមរូបបឹងផ្កាឈូកមួយ ដែលជាកន្លែងបង្ហាញម៉ូត “អាវផាយរូបផ្កាឈូក” ហើយក៏ជាកន្លែងសម្តែងសិល្បៈផងដែរ។

បង្ហាញម៉ូដអាវផាយរូបផ្កាឈូក

ទន្ទឹមជាមួយគ្នានោះ នេះក៏ជាកន្លែងផ្សព្វផ្សាយ សម្តែងនិងតាំងបង្ហាញរបរប្រពៃណីដូចជា Truc Chi គំនូសិល្បៈប៉ាក់ផ្កាឈូកជាដើម។

ចំណុចសំខាន់មួយទៀត គឺក្នុងបរិយាកាសពោរពេញទៅដោយសម្រស់ផ្កាឈូកនោះ ហាងម្ហូបអាហារក៏ត្រូវតាំងបង្ហាញនូវម្ហូបដែលធ្វើពីឈូកផងដែរ។

ហាងលក់ម្ហូបធ្វើពីផ្កាឈូក

លោក Nguyen Van Phuc នាយករដ្ឋមន្ទីរទេសចរណ៍ខេត្ត Thua Thien – Hue បានឲ្យដឹងថា ពិធីបុណ្យផ្កាឈូកបានប្រារព្ធពីថ្ងៃទី២៩មិថុនាដល់ថ្ងៃទី១កក្កដា បានរួមចំណែកអះអាងនូវកិត្តនាមរបស់ទីក្រុង Hue ជាទីក្រុង Festival របស់វៀតណាម។

“ទន្ទឹមជាមួយគ្នានោះ​​ ត្រូវបង្កើនសកម្មភាពលេងកំសាន្តជូនទស្សនិកជនទស្សនា ជាពិសេស បង្កើតទីលាននិងឱកាសសម្រាប់សហគ្រាសនានា ធ្វើការឧទ្ទេសនាមអំពីផលិតផលរបស់ខ្លួនក៏ដូចជាតភ្ជាប់ខឿនសេដ្ឋកិច្ចនានាចូលរួមបង្កើតផលិតផលទេសចរណ៍សម្រាប់ខេត្ត”។ នេះជាការចែករំលែករបស់លោក Phuc។

ខាងក្រោមនេះ សូមអញ្ជើញមិត្តទាំងអស់ ទស្សនាឈុតបង្ហាញអាវផាយរូបផ្លាឈូក៖

(យោងតាម MINH ANH - VĂN THẮNG/sggp.org.vn ប្រែសម្រួលដោយ ថាញ់ កុង)

(យោងតាម MINH ANH - VĂN THẮNG/sggp.org.vn ប្រែសម្រួលដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម