Trending now

កាសែតយុគសម័យជូនអំណោយដល់សិស្សានុសិស្សក្រីក្រនៅស្រុក A Luoi

16:08 | 26/08/2018

យុគសម័យ - នាថ្ងៃទី២៥ខែសីហា កាសែតយុគសម័យបានប្រគល់អំណោយជាង១០០កញ្ចប់សម្រាប់សិស្សានុសិស្សក្រីក្រជាង១០០នាក់នៅសាលាបឋមសិក្សា Hong Quang ស្រុក A Luoi ខេត្ត Thua Thien – Hue។

លោកស្រី Vu Thi Them អគ្គលេខាធិការការិយាល័យបោះពុម្ពផ្សាយកាសែតយុគសម័យអញ្ជើញថ្លែងមតិក្នុងពិធីជូនអំណោយ

ក្នុងឱកាសរំលឹកខួបលើក៨៣ នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិ ថ្ងៃទី២កញ្ញាឆ្នាំ ១៩៤៥ -ថ្ងៃទី២កញ្ញាឆ្នាំ២០១៨ កាសែតយុគសម័យបានរៀបចំពិធីជូនអំណោយដល់សិស្សក្រីក្រដើម្បីយកឈ្នះលើឧបសគ្គនៅសាលាបឋមសិក្សា Hong Quang ស្រុក A Luoi ដែលមានអត្ថន័យថា “ជម្រុញកម្លាំងសម្រាប់ឆ្នាំសិក្សាថ្មី” សម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ។

លោកគ្រូ Le Hung នាយកសាលាជូនដំណឹងដោយសប្បាយរីករាយថា “ការជួយឧបត្ថម្ភរបស់ស្ថាប័ន សប្បុរសជន ជាពិសេសកាសែតយុគសម័យនាពេលនេះ ហាក់ដូចជាផ្តល់កម្លាំងចិត្តសម្រាប់សាលានិងប្អូនសិស្សានុសិស្ស។ ជំនួយឧបត្ថម្ភថ្ងៃនេះ នឹងជាកម្លាំងចលករសម្រាប់សាលានិងប្អូនសិស្សានុសិស្សទាំងអស់ បន្តការខិតខំប្រឹងដើម្បីជម្នះស្ថានភាពខូចខាតដូចបច្ចប្បន្ននេះជាមិនខាន”។

ខាងក្រោមនេះជារូបភាពនៃពិធីប្រគល់អំណោយពោរពេញួទៅដោយអត្ថន័យរបស់កាសែតយុគសម័យ នៅស្រុគព្រៃភ្នំ A Luoi៖

លោកស្រី Vu Them អគ្គលេខាធិការនៃកាសែតយុគសម័យនិងលោក Nguyen Phi Hoang តំណាងកាសែតយុគសម័យប្រចាំតំបន់ភាគកណ្តាលវៀតណាម ​ប្រគល់អំណោយដែលពោរពេញទៅដោយអត្ថន័យ

ប្អូនសិស្សានុសិស្សរីករាយនឹងទទួលបានអំណោយពីកាសែតយុគសម័យ នេះជាអំណោយផ្តល់កម្លាំងចិត្តឲ្យប្អូនចូលឆ្នាំសិក្សាថ្មី៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ