Trending now

៥០០ ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ សំណាញ់ប្រមូលត្រីហោះត្រីហើរប្រភេទធំ (វគ្គទី៣)

08:52 | 01/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោក Nguyen Van Tu ប្រធានសមាគមន៍មុខរបរនេសាទភូមិ Dinh Tan បានមាន ប្រសាសន៍ថា មនុស្សគ្រប់គ្នានៅសមុទ្រដឹងពាក្យថា៖ «អ្នកណាសូមប្រាប់មិត្តលើគោកថា ខ្នុរឆ្ងាញ់ បានផ្ញើទៅ ត្រីហោះត្រីហោះបានមកវិញ» គ្រាន់តែភូមិ Dinh Tan ទើបតែមានត្រីហោះប្រភេទធំ ហើយគ្រាន់តែប្រជានេសាទនៅភូមិ Dinh Tan ទើបស្គាលពពួរត្រីហោះនេះនៅឯណាដើម្បី ធ្វើប្រមាញ់នេសាទ។

៥០០ ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ សំណាញ់ប្រមូលត្រីហោះត្រីហើរប្រភេទធំ

ការនេសាទដូចជាការប្រយុទ្ធ

ម៉ោង ៣ ព្រឹកនៅថ្ងៃទី ៤ នៃការធ្វើដំណើរលើលំហរសមុទ្រដែលបង្ហាញលើអេក្រង់នៃឧបករណ៍ កំណត់ទីតាំងសកលលោកចំនួន៤។ ហើយផ្ទុយទៅវិញចំនួនម៉ាយន៍ដែលបង្ហាញឈ្មោះកោះ Trung Sa កាន់តែតូចទៅៗ។ កប៉ាលបិទភ្លើងម៉ាស៊ីនរួច លោក Leo បានស្រែកថា៖ "រៀបចំពិធីបុណ្យសែន ហើយមនុស្សម្នាមានការងារធ្វើដោយខ្លួនឯង ហើយក៏ត្រៀមរៀបចំបោះសំណាញ់"។ វាជាការបោះ សំណាញ់លើកដំបូង ទូកនេសាទចាប់ត្រីហោះត្រីហោះត្រូវ​រៀបចំពិធីសែនជាមួយព្រះ នាងទេវតា សមុទ្រ។នៅពេលធ្វើនេសាទ ហាមឲ្យអ្នកណានិយាយផ្តេសផ្តាស និងហាមទៅបទជើងធំជើងតូច (បន្ទោសបង់) ឬក៏បោះសំរាមចុះក្នុងសមុទ្រជាដើម។ លោក Tam Hung មានអាយុ ៥០ ឆ្នាំ នៅឆ្នាំនេះ គាត់ក៏បានធ្វើដំណើរទៅសមុទ្រអស់រយៈពេល ៣៥ ឆ្នាំហើយ គាត់ជាមនុស្សរួសរាយរាក់ទាក់ ហើយមាន ត្រកូល Tran ហេតុដូច្នេះគេបានហៅគាត់ថាជា“ Tran Hung”។ លោកពន្យល់ថា៖ ត្រីហោះត្រីហើរ ហែលរសាត់តាមរលកធំៗនៅលើផ្ទៃទឹកប្រហែល ៤ ម៉ែត្រ។ ដូច្នេះត្រូវដាក់ឧបករណ៍ស៊ើបអង្កេត ល្បឿនទឹក ធ្វើយ៉ាងមេច ដើម្បីគណនាថាតើពេលណាខ្ជិលចាប់ត្រីដោយបោះប្រមាញ់ នោះរលករសាត់ ទៅនឹងធ្វើឲ្យត្រីត្រូវបានចាប់ជាប់ក្នុងប្រមាញ់តែម្តង។

កប៉ាលបានបង្កើនល្បឿនដល់ ៦.៥ ម៉ាយល៍ ហើយមានប្រជានេសាទចំនួន ៧ នាក់ បានឈរទៅជាប់ ខាងស្តាំនៃទូកដោយចាប់ផ្តើមការងាររបស់ខ្លួន៖ ចងពោងនិងបោះឧបករណ៍នេសាទ។ ការងារលំបាក បំផុតគឺជាការបោះសំណាញ់ចូលសមុទ្រ ដែលតែងតែត្រូវបានប្រគល់ ជូនលោក Den និងលោក Trung ព្រោះមនុស្សទាំងពីរនាក់នេះតែងតែ មានការចាប់ដៃស្មើនឹងគ្នាខ្លាំងជាងគេ ហើយគ្រប់ៗគ្នាក៏ ទទួលបន្ទុកទទួលសំណាញ់សម្រាប់មនុស្ស ២ នាក់ផងដែរ។ បន្ទាប់ពីជិតមួយម៉ោង ៨ បោះសំណាញ់ ដោយដៃដែលមានប្រវែង ១២ គីឡូម៉ែត្រ ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងសមុទ្រនោះ ទូកអណ្តែត លើទឹក ដូចជាសំលេងរោទិ៍ព័ទ្ធជុំវិញហ្វុងត្រីហោះត្រីហើរ។ លោក Leo បានមានប្រសាសន៍ថា“ ភាពជោគជ័យឬបរាជ័យនៃការប្រមាញ់នេសាទត្រីគឺអាស្រ័យលើការគណនាល្បឿនទឹក។ ប្រសិនបើទឹក ហូរនៅពេលព្រឹក ត្រីនឹងហូបច្រើនពួកគេត្រូវតែតស៊ូធ្វើនេសាទក្នុងរយៈពេលយូរ។ ពេលរសៀលទឹកគឺ ធម្មតា ត្រីរកឃើញពំនូកនៅពេលយប់ យើងត្រូវជ្រើសរើសលំហូរដូច្នេះយើងអាចវាយសំណាញ់ ដើម្បី ចូលទៅក្នុងពំនូកពួរវា ប៉ុន្តែហាមប្រលែងសំណាញ់យ៉ាងរាយប៉ាយព្រោះថាអញ្ចឹងវានឹងទទួលបរាជ័យ ទៅវិញតែម្តង»។ ការនេសាទដូចជាការប្រយុទ្ធនឹងសត្រូវ ហើយរាល់ការប្រយុទ្ធនេះក៏មានលក្ខណៈ ខុសប្លែកពីគ្នាផងដែរ។ គ្មាននរណាម្នាក់នេសាទពីរដងក្នុងមហាសមុទ្រតែមួយទេ។

៥០០ ម៉ោងជាមួយប្រជានេសាទនៅលើលំហរសមុទ្រ៖ សំណាញ់ប្រមូលត្រីហោះត្រីហើរប្រភេទធំ

ពោរពេញទៅដោយត្រី

បន្ទាប់ពីពេលគ្មានត្រី ទូកទាំងមូលបានបរិភោគបបរ នេះគឺជាពេលទទួលទានអាហារ ដែលធ្វើឱ្យព្រះនាងទេវតាសមុទ្រស្រឡាញ់រាប់អាន ដើម្បីទុកឲ្យលើកក្រោយទទួលបានផលត្រីច្រើន បន្ថែមទៀត។ ខ្ញុំមិនដឹងថានោះជាភាពត្រឹមត្រូវទេ ប៉ុន្តែ ពីរបីដងក្រោយទៀត គេរមែងតែ ឃើញថារកស៊ី បានល្អខ្លាំងណាស់ដែរ។ ថ្ងៃនេសាទទី ៩ បន្ទាប់ពីមួយព្រឹកបានទាញសំណាញ់ទាំង ៨ ដោយទទួលបានបរិមាណត្រី ១៥៧ ក្បាលហើយសរុបតិចជាង ៣០ គីឡូក្រាម។ នៅម៉ោង ៥ ល្ងាច ពាក្យបញ្ជាដើម្បីទាញសំណាញ់ត្រូវបានដាក់ចេញ ហើយចាប់ផ្តើមពីសំណាញ់ដំបូង គេបានឃើញហ្វុង ត្រីហោះត្រីហោះយ៉ាងច្រើនកុះករត្រូវបានបូមយកឡើងកាប៊ីនកប៉ាល។ ប្រជានេសាទមមាញឹកយកចាប់ ត្រីចេញពីភ្នែកសំណាញ់។ ក្រោយរយៈពេល៤ម៉ោង ត្រីចុងក្រោយបំផុតក៏ដាក់គ្របដណ្តប់ពេញ កប៉ាល់ហើយ។ បង Thoi អ្នកជំនាញដាក់អំបិលត្រី បានមានប្រសាសន៍ថា៖“ ពេលខ្លះ ព្រះនាងទេវតា សមុទ្រអាណិតយើង ក៏បួងសួងឲ្យយើងប្រមូលផលត្រីយ៉ាងច្រើនសម្បើម ជាក់ស្តែងពេលល្ងាចនេះ ទទួលបានផលត្រីលើសពី ១ តោនហើយ វាក៏អាប់សងវិញប៉ុន្មានថ្ងៃមិនសូវមានលាភល្អផងដែរ”។

ការងាររបស់ប្រជានេសាទពេញមួយថ្ងៃគឺចាប់ផ្តើមពី «ការហាត់ប្រាណ» នៃការទាញយុថ្កានៅម៉ោង ៣ ទៀបភ្លឺ ហើយបញ្ចប់ដោយការទទួលទានអាហារយប់នៅវេលាម៉ោង ១១។ ហើយថ្ងៃស្អែកឡើងនឹងបន្ត វគ្គបោះសំណាញ់ចាប់ត្រីថ្មីទៀតផង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ