Trending now

ស្នើអោយចិនដកនាវាស្ទង់ប្រេង Haiyang-8 រួមជាមួយនាវាអមការពារចេញពីតំបន់សមុទ្ររបស់វៀតណាម

07:19 | 17/08/2019 (យោងតាម baotintuc.vn បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឆ្លើយតបអ្នកយកព័ត៌មានវៀតណាមនិងបរទេស ទាក់ទងនឹងការដែល នាវាស្ទង់ប្រេង Haiyang – 8 របស់ចិនវិលត្រឡប់មកធ្វើប្រតិបត្តិការរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថតៈ TTXVN)

នាថ្ងៃទី ១៦ ខែសីហា អញ្ជើញឆ្លើយសំនួររបស់អ្នកសារព័ត៌មានវៀតណាមនិងបរទេសទាក់ទងនឹងនាវាស្ទង់ប្រេង ​Haiyang-8 របស់ចិន វិលត្រឡប់មករំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “យោងតាមព័ត៌មានរបស់ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ នាវាស្ទង់ប្រេង Haiyang-8 រួមជាមួយនាវាអមការពារមួយចំនួនរបស់ចិន បានវិលត្រឡប់មកធ្វើប្រតិបត្តិការវិញដែលរំលោភលើតំបន់សមុទ្ររបស់វៀតណាម។

នេះគឺជាតំបន់សមុទ្រក្រោមអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាមទាំងស្រុង ដែលត្រូវបានកំណត់តាមបទ ប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមក៏បានទាក់ទងជាមួយចិន ដើម្បីជំទាស់ការដែលចិនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀតលើតំបន់សមុទ្ររបស់វៀតណាម ព្រមទាំង ស្នើអោយចិនដកនាវាទាំងអស់របស់ខ្លួន ចេញពីតំបន់សមុទ្ររបស់វៀតណាម ដោយគោរពអធិបតេយ្យភាព យុត្តាធិការនិងសិទ្ធិទាំងអស់ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់វៀតណាម និងអនុលោមតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រក្នុងឆ្នាំ ១៩៨២ និងច្បាប់អន្តរជាតិផងដែរ។

កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែករបស់វៀតណាម បន្តអនុវត្តរាល់វិធានការការពារ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការស្របតាមច្បាប់របស់វៀតណាមនិងច្បាប់អន្តរជាតិ។ វៀតណាមក៏បានបញ្ជាក់នូវការគោរពដ៏ខ្ពង់ ខ្ពស់របស់ខ្លួន ចំពោះសន្តិភាពនិងសន្តិសុខដោយយកច្បាប់ជាចម្បងនៅសមុទ្រខាងកើត។ ម្យ៉ាងវិញទៀត វៀតណាមមានសុឆន្ទៈក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈសន្តិវិធី តែងតែគោរពនិងមានបំណងចង់លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាមួយចិនដើម្បីប្រយោជន៍របស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរនិងដើម្បីសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិ ព្រមទាំងប្តេជ្ញាការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់និងស្របច្បាប់របស់ខ្លួនជាដាច់ខាត។ វៀតណាមសូមអំពាវនាវដល់បណ្តាប្រទេសពាក់ព័ន្ធនិងសហគមន៍អន្តរជាតិចូលរួមវិភាគទានជាវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត តំបន់និងអន្តរជាតិ"៕

(យោងតាម baotintuc.vn បកប្រែដោយ ស្រីព្រេជ)

(យោងតាម baotintuc.vn បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម