Trending now

ត្រួតពិនិត្យការងារខ័ណ្ឌសីម៉ានិងបោះបង្រោលព្រំដែនវៀតណាម-កម្ពុជា

21:00 | 11/05/2018 (ដោយ ស្រីពេជ្រ)

យុគ្គសម័យ - នាថ្ងៃទី១០ខែឧសភា ក្រុមការងារដឹកនាំដោយលោក Cao Huy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong និងជាប្រធានគណៈកម្មការបញ្ជាណែនាំការងារខ័ណ្ឌសីម៉ានិងបោះបង្គោលព្រំដែនខេត្ត បានអញ្ជើញទៅត្រួតពិនិត្យជាក់ស្តែង ការងារខ័ណ្ឌសីម៉ា បោះបង្គោលព្រំដែនលើខ្សែព្រំដែនដីគោកវៀតណាម ដែលឆ្លងកាត់ខេត្ត Dak Nong។

លោក Cao Huy អញ្ជើញទៅត្រួតពីនិត្យជាក់ស្តែងការងារខ័ណ្ឌសីម៉ានិងបោះបង្គោលព្រំដែន

គណៈប្រតិភូបានត្រួតពិនិត្យ នូវបរិមាណនិងលទ្ធផលកសាងបង្គោលបំពេញបន្ថែមព្រំដែនដីគោកវៀតណាម-កម្ពុជា កន្លែងឆ្លងកាត់ខេត្ត Dak Nong។ តាមនោះ ព្រំដែនរវាងខេត្ត Dak Nong និងខេត្តមណ្ឌលគិរីមានទីតាំងចំនួន ៨៩ កន្លែងជាមួយបង្គោលបំពេញបន្លែមចំនួន១៦៨។ រហូតមកដល់ពេលនេះ ខេត្ត Dak Nong សម្រេចបានការកសាងនិងទទួលយកបង្គោលបំពេញបន្ថែមចំនួន៨០បង្គោល។ បង្គោលនៅសល់ចំនួន៤ទៀត (ពីបង្គោល ៥៥/២ ដល់បង្គោល ៥៥/៨) កំពុងជម្រុញល្បឿនដោយបានរំពឹងទុកថានឹងបញ្ចប់នៅដំណាច់ខែឧសភាឆ្នាំ២០១៨។​ តាមរយៈការពិនិត្យជាក់ស្តែងអនុប្រធានគណៈកម្មាធិការខេត្ត លោក Cao Huy បានវាយតម្លៃខ្ពស់ចំពោះបានរួមសហការរវាងកម្លាំងការពារជាតិនិងអង្គភាពទាក់ទិននានាក្នុងការអនុវត្តការកសាងប្រព័ន្ធបង្គោលបំពេញបន្ថែម។ ទន្ទឹមជាមួយគ្នានោះក៏មានបំណង ថា អង្គការប្រតិបត្តិត្រូវធានានិងសម្រេចកិច្ចគម្រោងការនេះតាមផែនការដែលគ្រោងទុក៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម