Trending now

កម្ពុជារំលឹកខួប៤០ឆ្នាំនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

20:18 | 02/12/2018

នាថ្ងៃទី២ខែធ្នូ នៅស្រុកស្នួល ខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្វឡើង ពិធីមិទ្ទីងអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នបានប្រែឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” (ថ្ងៃទី២ធ្នូឆ្នាំ១៩៧៨-ថ្ងៃទី២ធ្នូ២០១៨)។

សម្តេច ហេង សំរិន អញ្ជើញថ្លែងមតិក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋាភិបាល កម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh តំណាងស្ថាប័ន និងតំណាងនានារបស់វៀតណាមនៅកម្ពុជា ក៏ដូចជាមានការអញ្ជើញចូលរួមពីសំណាក់មហាជន ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី សិស្សនិស្សិត រាប់ពាន់នាក់ទៀតផង។

សម្តេចហេង សំរិន អញ្ជើញត្រួតពល

ទិដ្ឋភាពនៃពិធី

អញ្ជើញថ្លែងមតិក្នុងពិធីមិទ្ទីង សម្តេចហេងសំរិន បានសង្កត់ធ្ងន់ថា៖ “រណសិរ្សថ្ងៃទី២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនទាំងអស់រួចផុតពីសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ ថែមទាំងជួយឲ្យមានការស្តារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ”។

ទិដ្ឋភាពនៃពិធី

សូមគូសបញ្ជាក់ថា មុននេះ៤០ឆ្នាំ នាថ្ងៃទី២ធ្នូឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅស្រុកស្នួលខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិបានសាមគ្គីប្រជាជនកម្ពុជាគ្រប់ស្រទាប់ រួមជាមួយការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម បានធ្វើឡើងជ័យជម្នះថ្ងៃទី៧ខែមករា នាំមកនូវសន្តិភាព ឯករាជ្យនិងវិបុលភាពដូចសព្វថ្ងៃជូនប្រទេសកម្ពុជា៕

(ប្រភពព័ត៌មាន: VOV5)

ព័ត៌មានថ្មីៗ

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu