Trending now

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤២ ឆ្នាំថ្ងៃរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា

00:13 | 04/01/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

នៅព្រឹកថ្ងៃទី ៣ ខែមករា នៅទីក្រុងហាណូយ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៤២ នៃទិវា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី (៧ មករា ១៩៧៩ / ៧ មករា ២០២១) ។

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម មានប្រសាសន៍ក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធីនោះមានមន្រ្តី បុគ្គលិកនៃស្ថានទូត និងស្ថាប័នអមស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម សិក្ខាកាម និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម។ ក្រៅពីនោះ ក៏មានអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលធ្លាប់បានចូលរួមក្នុងការប្រយុទ្ធ និងជួយកងទ័ព និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី ផងដែរ។

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga ថ្លែងនៅក្នុងជំនួប។

នៅក្នុងពិធីនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញពីប្រពៃណី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។ ប្រតិភូទាំងឡាយក៏បានបញ្ជាក់ផងដែរថា សមិទ្ធិផលដ៏ធំធេងក្នុងការកសាង និងការពារមាតុភូមិរបស់ប្រជាជាតិទាំងពីរ ដែលជ័យជំនះ ៧ មករា ១៩៧៩ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី គឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា។ ជាមួយនឹងជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា បានឈានមកដល់យុគសម័យថ្មី ពោលគឺយុគសម័យនៃការស្តារឡើងវិញ ការពូនជ្រំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដោយផ្អែកលើគោលការណ៍សន្តិភាព គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសរៀងៗខ្លួន។

ប្រតិភូបានថតរូបអនុស្សាវរីយ៍។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន អតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានបំពេញបេសកកម្មអន្តរជាតិដ៏ថ្លែថ្នូររបស់ខ្លួនដោយបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏សាហាវ ឃោរឃៅ ដែលដឹកនាំដោយ ប៉ុល ពត - អៀង សារី។

ឯកឧត្តម ចាយ ណាវុធ ក៏បានបញ្ជាក់ផងដែរថា ជ័យជំនះដ៏ធំធេងនេះបានបើកយុគសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដោយបញ្ចប់សង្គ្រាមអយុត្តិធម៌ដែលបង្ករឡើងដោយ ប៉ុល ពត - អៀងសារី ជាសង្គ្រាមប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសជាតិ ហើយបំផ្លាញចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(ប្រភពព័ត៌មាន: Văn bản nguồn រូបថត៖ thoidai.com.vn)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម