Trending now

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាមេរិក លើកទី១ តាមប្រព័ន្ធវីដេអូ

15:17 | 10/09/2020 (ហេង វុធ្ធី)

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយកិច្ចប្រជុំនេះនឹងដឹកនាំដោយសហប្រធាន២រូប គឺលោក ផាម ប៊ិញមិញ និងលោក ម៉ៃឃើល ប៉ុមភីអូ រដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋអាមេរិក។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា កិច្ចប្រជុំ នឹងពិភាក្សារិះរកវិធី និងមធ្យោបាយនានា ដើម្បីអាចឱ្យភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក រួមចំណែកដល់ការអភិវឌ្ឍ និងវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់ ក៏ដូចជាដើម្បីពង្រឹងភាពជាដៃគូនៅក្នុងបណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃភាពជាដៃគូថ្មីនេះ។

គួរកត់សម្គាល់ថា ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ត្រូវបានលើកកម្ពស់កម្រិតពិភាក្សាពីគំនិតផ្តួចផ្តើមមេគង្គក្រោម (LMI)។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សហរដ្ឋអាមេរិក លើកទី១ នឹងផ្តល់កាលានុវត្តភាពដល់បណ្តាប្រទេសមេគង្គ និងសហរដ្ឋអាមេរិក ពិនិត្យមើលឡើងវិញនូវ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ព្រមទាំងកំណត់ទិសដៅអនាគតនៃភាពជាដៃគូនេះ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី
គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
ឯកអគ្គរាជទូត Malaysia លោក Dato' Tan Yang Thai - "ឯកអគ្គរាជទូតនៃក្តីសប្បុរស"
បំពេញការងារផ្ទៀងផ្ទាត់ក្របខ័ណ្ឌគតិយុត្ត បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបោះផ្សាយមូលបត្រ
តំបន់ ៤ នៃកងទ័ពជើងទឹក បានសម្ពោធនិងប្រគល់ផ្ទះចំនួន ៤ ខ្នងជូនបណ្តាគ្រួសារគោលនយោបាយ