Trending now

អូស្រ្តាលីនិងឥណ្ឌូនេស៊ីប្រឆាំងជំទាស់នឹងការធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើត

16:01 | 11/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សេចក្តីថ្លែងការណ៍រួមរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីនិងនាយករដ្ឋមន្រ្តីអូស្រ្តាលីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើធ្វើយោធូបនីយកម្មនៅសមុទ្រ ខាងកើត។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison (រូបថត៖ AP)

នាថ្ងៃទី ១០ ខែកុម្ភៈក្នុងដំណើរបំពេញទស្សនកិច្ចនៅអូស្ត្រាលីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានចេញសេចក្តីថ្លែងការណ៍រួមដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើយោធូបនីយកម្មនៅលើតំបន់ដែលមានជម្លោះនៅសមុទ្រខាងកើត ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធីតាមច្បាប់អន្តរជាតិផងដែរ។ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មានជំនួបពិភាក្សាដ៏សំខាន់ ជាមួយប្រមុខរដ្ឋាភិបាលអូស្ត្រាលី លោក Scot Morrison កាលពីថ្ងៃទី ១០ខែកុម្ភៈ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីររូបនេះ បានបញ្ជាក់ថានឹងពង្រឹងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរក៏បានអំពាវនាវឱ្យមានការដោះស្រាយវិវាទនៅ សមុទ្រខាងកើតដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ថាការចរចារក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត គប្បីធានាឱ្យបាននូវការគោរពតាមច្បាប់អន្តរជាតិ ដោយមិនប៉ះពាល់អវិជ្ជមានដល់ផលប្រយោជន៍ របស់ភាគីទីបីឬប្រទេសផ្សេងៗទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម