Trending now

រាជរដ្ឋាភិបាលកែសម្រួលវិធានការសុខាភិបាល ចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលកម្ពុជា

09:15 | 06/08/2020 (សរុបដោយ ហេង វុធ្ធី)

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន សម្រេចការកែសម្រួលវិធានការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និង អង្គការអន្តរជាតិដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉មប៊ុនហេង

សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការប្រភេទ B ចង់ចូលមកកម្ពុជា ត្រូវអនុវត្តតាមគោលការណ៍ខាងក្រោម៖

១៖ មន្ត្រីការទូត និងអង្គការអន្តរជាតិ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។

២៖ តម្រូវឱ្យមន្ត្រីការទូត និងអង្គការអន្តរជាតិ ដែលទទួលបានទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ត្រូវធ្វើតេស្តទាំងអស់ ពេលមកដល់កម្ពុជា ហើយសំណាកត្រូវយកនៅទីតាំងពិសេស ក្នុងស្ថានីយមកដល់របស់អ្នកដំណើរតែម្ដង។

៣៖ ត្រូវរង់ចាំលទ្ធផលតេស្តរយៈពេលយ៉ាងតិច២៤ម៉ោង នៅទីតាំងសណ្ឋាគារ ឬកន្លែងស្នាក់នៅណាមួយ ដោយគោរពតាមគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដែលបានឯកភាពដោយគណៈកម្មការអន្តរក្រសួង និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងទាំងនោះបើមាន តម្រូវការចាំបាច់នៃវិធានការសុខាភិបាលសាធារណៈ។

៤៖ សំណាកដែលបានធ្វើពេលមកដល់ នឹងត្រូវបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ក៏ត្រូវធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមការកំណត់របស់ក្រសួងសុខាភិបាល។

រាជរដ្ឋាភិបាលកែសម្រួលវិធានការសុខាភិបាល ចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលកម្ពុជា

៥៖ ក្នុងករណីមានការរកឃើញវីរុសកូវីដ-១៩ វិជ្ជមាន បញ្ជាក់ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង ដែលស្ថានទូតសំណូមពរ ហើយដែលក្រសួងសុខាភិបាលឯកភាពដើម្បីធ្វើការព្យាបាល។ ការសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង រាល់ការចំណាយ និង តម្លៃសេវាព្យាបាលជាបន្ទុករបស់មន្ត្រីទូត ឬស្ថានទូត និងអង្គការអន្តរជាតិផ្ទាល់។

៦៖ ស្ថានបេសកកម្មបរទេសទាំងអស់ នឹងតម្រូវឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដើម្បីបង្ការ ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។

ដោយឈរលើគោលការណ៍មនុស្សធម៌ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាមិត្ត និងផ្អែកលើកត្តាសត្យានុម័ត ដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B ពុំមានចំនួនច្រើនលើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការបង់ថ្លៃ ធ្វើតេស្តរកវីរុសកូដ-១៩ លើកទី១ និងលើកទី២៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន
បណ្តុះ​យ៉ាង​ហ្មត់ចត់​ដល់​សមាជិក​បក្ស​ទាំងអស់​នូវ​តួនាទី​ជា​មូលដ្ឋាន​ និង​កម្លាំង​ដ៏​មាន​ពី​កំណើត​នៃ​វប្បធម៌
សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ