Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូ នីង

14:33 | 15/04/2026

នៅរសៀលថ្ងៃទី ១៤ មេសា នៅសាលប្រជុំប្រជាជនធំនៃទីក្រុង ប៉េកាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន តបតាមការអញ្ជើញរបស់អគ្គលេខាបក្សប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិនលោកវ៉ាង ហ៊ូនីង (Wang Huning)។

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ លោក តូ ឡឹម បន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ទី១៤ លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូ នីង
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញជួបជាមួយជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូនីង

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក​តូ ឡឹមបានអះអាងថា វៀតណាមមានបំណងថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយ បង្កើតកម្រិតថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយនឹងការតភ្ជាប់ទូលំទូលាយ ជ្រាលជ្រៅជាង និងរួមគ្នាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរថា ទន្ទឹមនឹងការបើកទូលាយរាល់វិស័យសហប្រតិបត្តិការប្រពៃណីដូចជាពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរគួរតែខិតខំបង្កើតរបកគំហើញថ្មីៗ នៅក្នុងវិស័យថ្មីៗ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវដែក; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រដូចជា បញ្ញាសិប្បនិម្មិត (AI) ការគណនាកង់ទិច ស៊ីមីកុងដុកទ័រ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់...។

រីឯខ្លួនវិញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូនីងបានបញ្ជាក់ថា ចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពនៅក្នុង គោលនយោបាយការបរទេសជិតខាងរបស់ខ្លួន។ លោកបានស្នើឱ្យភាគីទាំងពីរយល់យ៉ាងច្បាស់លាស់អំពីទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី រួមគ្នាលើកកម្ពស់បុព្វហេតុនៃទំនើបកម្មសង្គមនិយមនៅក្នុងប្រទេសនីមួយៗ; បង្កើនបន្ថែមទៀតនូវការតភ្ជាប់ជាយុទ្ធសាស្ត្រ ជាពិសេសការផ្តល់អាទិភាពដល់ការបង្កើនល្បឿននៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល។ ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការនាំចូលទំនិញ ជាពិសេសផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីប្រទេស វៀតណាម និងលើកទឹកចិត្តសហគ្រាសឱ្យពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនៅក្នុងប្រទេសវៀតណាម៕

អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម

បក្សនិងរដ្ឋចិនបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏ឱឡារិកបំផុតជូនចំពោះអគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម។

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញជួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោកវ៉ាង ហ៊ូ នីង
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម
VITM 2026 ទទួលភ្ញៀវបានជាង ៩០.០០០ នាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការទេសចរណ៍ថ្មី
ពិព័រណ៍ទេសចរណ៍អន្តរជាតិឆ្នាំ ២០២៦៖ ខ្សែទស្សនកិច្ច និងផលិតផលទេសចរណ៍បញ្ចុះតម្លៃជាង ១៥.០០០ សម្រាប់ភ្ញៀវទេសចរ
រក្សាខ្សែចំណងតភ្ជាប់រវាងប្រជាជន វៀតណាម – ស្លូវ៉ាគី