Trending now

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្

13:52 | 26/01/2026

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

សេចក្តីណែនាំរបស់ការិយាល័យនយោបាយ ស្តីពីការសិក្សា ការរៀនសូត្រ ការយល់ដឹង ការផ្សព្វផ្សាយ និងការអនុវត្តសេចក្តីសម្រេចនៃសមាជទូទាំងប្រទេសលើកទី១៤ របស់បក្ស អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ លោក តូ ឡឹម បន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាល ទី១៤

លោកធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្របានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលកំណត់ទិសដៅ ដាក់ចេញគោលដៅ និងអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗ ភារកិច្ច និងវិធានការ ដើម្បីនាំវៀតណាមអភិវឌ្ឍន៍ប្រកបដោយឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី រួមទាំងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ការដែលលោកតូ ឡឹម ត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៤ បានបញ្ជាក់ពីកិត្យានុភាពនយោបាយ និងការរួមចំណែកដ៏សំខាន់របស់លោក ក្នុងការបង្កើតនិងចេញផ្សាយសម្រេចចិត្តជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ការការពារផលប្រយោជន៍ និងការលើកកម្ពស់តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្
លោកអគ្គលេខាបក្ស តូ គឡឹម អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

តាងនាមបក្សកុម្មុយនិស្តនិងប្រជាជនវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា តាមរយៈមហាសន្និបាតបក្សនីមួយៗ វៀតណាមតែងតែមានមិត្តភក្តិប្រពៃណី ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រ ក្នុងនោះមានអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្នផងដែរ។ លោកអគ្គលេខាបក្សបានចែករំលែកថា មហា សន្និបាតលើកទី១៤ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំជាបន្តបន្ទាប់ចំពោះគោលដៅឯករាជ្យជាតិ និងសង្គមនិយម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្
ទិដ្ឋភាពនៃជំនួប

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុករុស្ស៊ីជាដៃគូដែលអាចទុកចិត្តបាន និងសំខាន់ចម្បងរបស់វៀតណាមនៅអឺរ៉ុប ហើយចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។

ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីយកចិត្តទុកដាក់ជាពិសេសចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយ វៀតណាម ដែលបានកសាងឡើងដោយផ្អែកលើមិត្តភាពប្រពៃណីរយៈពេល ៧៥ ឆ្នាំ ដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា សហព័ន្ធរុស្ស៊ីនឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជនរុស្ស៊ីនិង វៀតណាម និងដើម្បីគោលដៅធានាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនេះ ប្រធានាធិបតី លោក ពូទីន បានគោរពអញ្ជើញ ដល់អគ្គលេខាបក្ស លោកតូ ឡឹមទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅពេលណាមួយដែលសមស្រប។ លោកអគ្គលេខាបក្សបានទទួលយកការអញ្ជើញដោយរីករាយ និងបានអញ្ជើញប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ៕

យោងតាម ​​vovworld

vovworld.vn/km-KH/ពតមន/បរធនធបតសហពនធរសស-លក-វលឌមរ-ពទន-អញជញជបសនទនតមទរសពទជមយអគគលខបកស-លកត-ឡម-អបអរសទរភពជគជយននមហសននបតលកទ-១៤-របសបកស-1462239.vov

ដៃគូអន្តរជាតិមានការរំពឹងទុកខ្ពស់ចំពោះការសម្រេចចិត្តរបស់សមាជជាតិលើកទី ១៤ ដៃគូអន្តរជាតិមានការរំពឹងទុកខ្ពស់ចំពោះការសម្រេចចិត្តរបស់សមាជជាតិលើកទី ១៤

យុគសម័យ - សមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅតែបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រ និងការរំពឹងទុកពីអង្គការប្រជាជន និងអង្គការមិនមែនរដ្ឋាភិបាលបរទេសជាច្រើន... ដែលជាមិត្តភក្តិ និងជាដៃគូរបស់សហភាពអង្គការមិត្តភាពវៀតណាម តាមរយៈលិខិត ទូរលេខ និងសារអបអរសាទរដែលបានផ្ញើទៅកាន់សមាជ។

បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សារព័ត៌មានអន្តរជាតិ ដើម្បីរាយការណ៍យ៉ាងទូលំទូលាយ និងដោយយុត្តិធម៌អំពីសមាជជាតិលើកទី ១៤ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សារព័ត៌មានអន្តរជាតិ ដើម្បីរាយការណ៍យ៉ាងទូលំទូលាយ និងដោយយុត្តិធម៌អំពីសមាជជាតិលើកទី ១៤

យុគសម័យ - កាលពីថ្ងៃទី១៩ ខែមករា នៅទីក្រុងហាណូយ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានទទួលជួបជាមួយគណៈប្រតិភូអ្នកសារព័ត៌មានមកពីកាសែតបក្សកុម្មុយនិស្ត គណបក្សដែលមានតំណែង និងតួនាទីសំខាន់ៗនៅក្នុងប្រទេសផ្សេងៗ ស្ថាប័នសារព័ត៌មានរបស់សហគមន៍វៀតណាមនៅបរទេស និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ដែលបានមកប្រទេសវៀតណាមដើម្បីយកព័ត៌មានអំពីសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រឹត្យថ្មីណែនាំការអនុវត្តច្បាប់ស្តីពីជលផល៖ ការរឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ខេត្តក្វាងទ្រីនឹងប្តូរនាវានេសាទចំនួន ៧៧១ គ្រឿងទៅជាការអនុវត្តនេសាទប្រកបដោយចីរភាព
ការអភិវឌ្ឍទេសចរណ៍ត្រូវផ្តោតលើគុណភាព និងជម្រៅ
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តលើកត្រដែតពីភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្