Trending now

ម្ចាស់មកុដ Miss Universe 2019 បានទៅលើបវរកញ្ញាអាហ្វ្រិកខាងត្បូង

13:33 | 09/12/2019 (សរុបដោយ ស្រីព្រេជ)

កម្មវិធីប្រឡង ប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Miss Universe 2019» ក្រោយឆ្លងកាត់ការប្រកួតប្រជែងដល់ស្វិតស្វាញ អស់រយៈពេលច្រើនថ្ងៃ រួចមកដែលមានសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ ពេលនេះគេបានរកឃើញម្ចាស់ជយលាភីហើយ បានទៅលើបវរកញ្ញា មកពីអាហ្វ្រិកខាងត្បូង កញ្ញា Zozibini Tunzi ដោយយកឈ្នះបេក្ខនារីមកពីជុំវិញពិភពលោក ប្រមាណ៩០ប្រទេស។

ខណៈដែលបវរកញ្ញាមកពីអាហ្វ្រិកខាងត្បូង ក្ដោបបានតំណែងម្ចាស់មកុដ «Miss Universe 2019» គឺមានការបំពាក់មកុដផ្ទាល់ ពីបវរកញ្ញាដែលជាម្ចាស់ជយលាភីឆ្នាំ២០១៨ មកពីប្រទេសហ្វីលីពីន។ បេក្ខនារីមកពីអាហ្វ្រិករូបនេះ បានទទួលជយលាភី ជាមួយនឹងការគ្រងមកុដ ដែលមានតម្លៃរហូតដល់ទៅ៥ លានដុល្លារអាមេរិកឯណោះ។ ដោយក្នុងនោះ បវរកញ្ញាមកពីអាហ្វ្រិកខាងត្បូង បានយកឈ្នះលើបេក្ខនារីចំនួន ២០នាក់ ផ្សេងទៀតក្នុងវគ្គ Top 20។

បវរកញ្ញា មកពីអាហ្វ្រិកខាងត្បូង កញ្ញា Zozibini Tunzi ដោយយកឈ្នះបេក្ខនារីមកពីជុំវិញពិភពលោក ប្រមាណ៩០ប្រទេស (រូបថតៈ MU)

គួរជម្រាបថា Zozibini Tunzi បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសារដ៏មានអត្ថន័យរបស់នាង គឺចូលរួមប្រឆាំងនឹងការប្រើអំពើហឹង្សាលើភេទទន់ខ្សោយ។ ជាពិសេស គឺការបណ្តុះស្មារតីឲ្យនារី ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន និងមានភាពជាអ្នកដឹកនាំ៕

(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR