Trending now

កម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី

17:50 | 26/07/2020 (បូកសរុបដោយឌីណា)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពន្យល់ថា នាពេលថ្មីៗនេះកម្ពុជាមាន អ្នកជំងឺកូវីដ-១៩ចំនួនច្រើន គឺជាអ្នកដំណើរមកពីប្រទេស ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ទើបធ្វើឲ្យកម្ពុជា សម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរជាបណ្ដោះអាសន្ន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩។ (រូបថត៖ Thmey Thmey.com)

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ថា «ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើន គឺជាអ្នកធ្វើដំណើរ តាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជាយើង បានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះ ជាបណ្តោះអាសន្នសិន»។

សម្ដេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ឲ្យសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាល នៅឡើយទេ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ថ្មីៗក្រោយ​មាន​ករណី​នាំចូល​អ្នក​ឆ្លង COVID-19 ជា​បន្តបន្ទាប់ គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី មួយរយៈ​ចាប់ពី​ថ្ងៃទី​១ ខែ​សី​ហនា​។ ការផ្អាក​នេះ គឺ​ធ្វើតាម​ចំណារ​នាយករដ្ឋមន្ត្រី​ចុះ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​។​

​សេចក្តីប្រកាស​ដែល​ចុះហត្ថលេខា​ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលនិង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ កត់សម្គាល់​ពី​ការឆ្លង COVID-19 នា​រយៈពេល​ចុងក្រោយ​នេះ នៅ​កម្ពុជា ដោយ​ភាគច្រើន​អ្នកដំណើរ​ពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​១០៨​នាក់ ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា មាន​៥៥​នាក់ បាន​ជិះ​តាម​ជើងហោះហើរ​ពី​ម៉ាឡេស៊ី និង​ផ្សេងទៀត​ពី​ឥណ្ឌូណេស៊ី​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម