Trending now

ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងចូលរួមអភិវឌ្ឍផលិតកម្មកសិកម្មកម្ពុជាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

16:57 | 15/07/2020 (បូកសរុបដោយឌីណា)

ក្រុមហ៊ុនជប៉ុនចំនួន ១០ នឹងមកចូលរួមអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើខ្សែច្រវាក់ផលិតកម្មកសិកម្មសុវត្ថិភាពនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស ទៅតាមជំនាញនីមួយៗរបស់ក្រុមហ៊ុន។

ពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ”។ (រូបថត៖ propertyarea.asia)

លោក Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green Co., Ltd នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពី “ការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ”នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងថា ក្រុមហ៊ុនទាំង ១០នេះ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រើប្រាស់សក្តានុពល និងធនធានដែលខ្លួនមាន នាំយកបច្ចេកវិទ្យាចុងក្រោយនៃវិស័យផលិតកម្មបន្លែទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ មកអនុវត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មបន្លែកម្ពុជា ធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងស្តង់ដារនាំចេញ។

ជាមួយគ្នានេះ លោកបានស្នើសុំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការឲ្យបានពេញលេញដើម្បីកាអនុវត្តគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទាំងក្រុមហ៊ុន និងកសិករ ឬដៃគូផលិតបន្លែទាំងអស់។

តំណាង​ក្រុមហ៊ុន Yamato Green បាន​លើកឡើងថា ក្រុមហ៊ុន នឹង​នាំយក​នូវ​បច្ចេកទេស​ក្នុង​ការដាំដុះ​មក​ធ្វើការ​បង្ហាញ​ដល់​ប្រជាកសិករ​កម្ពុជា ដើម្បី​ការដាំដុះ​ទទួលបាន​ទិន្នផល​ខ្ពស់ និង​មាន​គុណភាព ក្នុងនោះ​ក្រុមហ៊ុន​មាន​គោលការណ៍​ដាំ​ដុះ​ក្នុងផ្ទះ​សំណាញ់​ផងដែរ​។

​ភាគី​ជប៉ុន បានបង្ហាញ​នូវ​សុ​ច្ឆន្ទៈ ក្នុងការ​នាំចេញ​កសិផល​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​ក្រោម​ស្លាក​ផលិត​នៅ​កម្ពុជា “Made in Cambodia “ ដោយ​លើកកម្ពស់​ការដាំដុះ​ទាំង​បន្លែ ផ្លែឈើ ព្រមទាំង​ការចិញ្ចឹម​ត្រី​តាម​បច្ចេកទេស​ជប៉ុន​។​

គួរ​បញ្ជាក់ថា បើតាម ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើ​កិច្ចសហការ​ជាមួយនឹង​ខាង​ក្រុមហ៊ុន​ជប៉ុន​ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍​បន្លែ​សុវត្ថិភាព និង​គាំទ្រ​ដល់​ប្រជាកសិករ​កម្ពុជា​ក្នុងការ​បង្កើន​ការផលិត​ផលិតផល​កសិកម្ម​​ប្រកបដោយ​គុណភាព​ឆ្លើយតប​តម្រូវកា​រ​ក្នុងស្រុក​និង​ការនាំចេញ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម