Trending now

ឥណ្ឌូណេស៊ីបានបន្តរកឃើញនាវាចិនបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ

16:16 | 13/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បណ្តានាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបន្តរកឃើញមាននាវានេសាទនិងនាវាឆ្មាំសមុទ្រ ចិនជាច្រើនគ្រឿងបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី (EEZ) នៅតំបន់សមុទ្រណាទូណា (Natuna)។

ឥណ្ឌូណេស៊ីបានបន្តរកឃើញនាវាចិនបានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ (រូបថត៖ Vietnamplus.vn)

យោងតាមទីភ្នាក់សារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងក្រុងហ្សាការតា (ឥណ្ឌូនេស៊ី)កាលពីថ្ងៃទី ១២ ខែមករាបានឲ្យដឹងថានាវាកងទ័ពជើងទឹករបស់ឥណ្ឌូនេស៊ី បានបន្តរកឃើញមាននាវានេសាទនិងនាវាឆ្មាំសមុទ្រ ចិនជាច្រើនគ្រឿង បានរំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី (EEZ) នៅតំបន់សមុទ្រណាទូណា (Natuna)។

ការរំលោភបំពានអធិបតេយ្យភាពនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចពិនិត្យមើលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅស្រុកណាទូណាចំណុះប្រជុំកោះ Riau កាលពីថ្ងៃទី ៨ ខែមករា។

យោងតាមមេបញ្ជាការនៃបញ្ជាការតំបន់ការពារចម្រុះលេខ ១ លោកឧត្តមនាវាត្រី Rear Adm Margono បានឲ្យដឹងថានាវាឆ្មាំសមុទ្រចិនចំនួន ៦ គ្រឿងនិងនាវាឃ្លាំមើលចិនមួយគ្រឿងទៀត ត្រូវបានរកឃើញអមដំណើរនាវានេសាទចិនបានធ្វើនេសាទដោយខុសច្បាប់នៅក្នុងតំបន់ EEZ នៃឥណ្ឌូនេស៊ី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចពិនិត្យមើលនេះ ដោយយន្តហោះឈ្លបយកការណ៍នៃកងទ័ពជើងអាកាសឥណ្ឌូណេស៊ីលោកឧត្តមនាវាត្រី Rear Adm Margono បានសង្កត់ធ្ងន់ថា ប្រសិនបើនាវានេសាទចិននៅតែបន្តរំលោភបំពានលើតំបន់ EEZ របស់ឥណ្ឌូណេស៊ី នោះអាជ្ញាធរមានសមត្ថកិច្ចឥណ្ឌូនេស៊ី នឹងចាប់ខ្លួននាវាទាំងនេះ ហើយរៀបចំសំណុំរឿងនិងបញ្ជូនទៅកាត់ទោសនៅតុលាការតែម្តង។ លោកឧត្តមនាវាត្រី Rear Adm Margono បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាឱ្យស្ថាប័នមានសមត្ថកិច្ចឥណ្ឌូនេស៊ីមានសកម្មភាពយ៉ាងខ្លាំងក្លាចំពោះអំពើរទាំងនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ