Trending now

ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឥណ្ឌូណេស៊ី

10:36 | 10/11/2021

នាថ្ងៃទី ៨ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោកវរសេនីយ៍ឯក Ilham Army Ritonga អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលបានអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់ខ្លួន និងលោកវរសេនីយ៍ឯក Dian Tri Hutanto បានមកសម្តែងការគួរសមក្នុងឱកាសទទួលភារកិច្ចជាអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំវៀតណាម។

ដំណើរទស្សនកិច្ចការងារដែលបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី ដំណើរទស្សនកិច្ចការងារដែលបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី
កម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី កម្ពុជាផ្អាកជើងហោះហើរពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី
លោកឧត្តមសេនីយទោ Phung Si Tan និងលោកវរសេនីយ៍ឯក Ilham Army Ritonga
លោកឧត្តមសេនីយទោ Phung Si Tan និងលោកវរសេនីយ៍ឯក Ilham Army Ritonga

លោកឧត្តមសេនីយទោ Phung Si Tan បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកវរសេនីយ៍ឯក Ilham Army Ritonga ក្នុងអាណត្តិការងារកន្លងមក ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីតាមទិសដៅជឿជាក់គ្នា មានប្រសិទ្ធភាព និងសមស្របនឹងតម្រូវការ និងសមត្ថភាពរបស់ប្រទេសរៀងៗខ្លួន។ លោកឧត្តមសេនីយទោ Phung Si Tan បានស្វាគមន៍លោកវរសេនីយ៍ឯក Dian Tri Hutanto ដែលត្រូវបានតែងតាំងជាអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោកឧត្តមសេនីយទោ Phung Si Tan បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់លោកវរសេនីយ៍ឯក Dian Tri Hutanto ដើម្បីលោកអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ រួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាព គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ លោកឧត្តមសេនីយទោ Phung Si Tan បានស្នើលោកវរសេនីយ៍ឯក Dian Tri Hutanto បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារទាំងឡាយនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដោយផ្តោតលើវិស័យមួយជំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ការរក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់; វិស័យអប់រំ កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រភេទទ័ព ពេទ្យយោធា ជំនួយមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ប្រតិភូទាំង​ឡាយ​ថត​រូប​ជុំ​គ្នា​
ប្រតិភូទាំង​ឡាយ​ថត​រូប​ជុំ​គ្នា​

លោកវរសេនីយ៍ឯក Ilham Army Ritonga បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិវៀតណាម ដែលតែងតែគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីលោកអាចបំពេញអាណត្តិការងារនៅវៀតណាមប្រកបដោយជោគជ័យ។ លោកអះអាងថា ទោះជាក្នុងមុខតំណែងណាក៏ដោយ ក៏លោកនឹងបន្តយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងមានបំណងចង់ឲ្យក្រសួងការពារប្រទេសវៀតណាមបន្តជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វរសេនីយ៍ឯក Dian Tri Hutanto ឲ្យបំពេញអាណត្តិការងារនៅវៀតណាមប្រកបដោយជោគជ័យ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR