Trending now

ដំណើរទស្សនកិច្ចការងារដែលបើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី

14:37 | 09/11/2021 យោងតាមវិឡូសំលេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោក​ Pham Minh Chinh ចូលរួមកិច្ចប្រជុំលើកទី២៦បណ្ដា ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP២៦) នៅអង់គ្លេស និងដំណើរទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងដំណើរ ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ហើយបើកចេញវិស័យសហ ប្រតិបត្តិការពោរពេញទៅដោយយថាទស្សន៍នាពេលខាងមុខ។

តាំងពិព័រណ៍អំពីបេតិកភណ្ឌនិងរមណីយដ្ឋានវៀតណាមនៅខេត្ត Ninh Binh តាំងពិព័រណ៍អំពីបេតិកភណ្ឌនិងរមណីយដ្ឋានវៀតណាមនៅខេត្ត Ninh Binh
អត្តសញ្ញាណវប្បធម៌វៀតណាមនៅឯពិព័រណ៍សៀវភៅអន្តរជាតិវេណេស៊ុយអេឡា អត្តសញ្ញាណវប្បធម៌វៀតណាមនៅឯពិព័រណ៍សៀវភៅអន្តរជាតិវេណេស៊ុយអេឡា

ដំណើររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួម COP២៦ មានអត្ថន័យដ៏សំខាន់។ ដំបូងបង្អស់ បានបញ្ជូនសារទៅ កាន់ ពិភពលោកអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យានានាអំពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។ លើសពីនេះទៅទៀត ដំណើរទស្សនកិច្ចក៏ បានបើកចេញឱកាសសហប្រតិបត្តិការជាក់ស្ដែង ប្រកបដោយផ្លែផ្កាជាមួយអង់គ្លេស បារាំង ដែលជាដៃគូសំខាន់ជួរមុខចំនួន២របស់វៀតណាមនៅអឺរ៉ុប។

លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមជាសក្ខីភាពនៅពិធីប្រកាសជើងហោះហើរត្រង់វៀតណាម-អង់គ្លេស។ (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមជាសក្ខីភាពនៅពិធីប្រកាសជើងហោះហើរត្រង់វៀតណាម-អង់គ្លេស។ (រូបថត៖ TTXVN)

បញ្ជាក់សារជាថ្មីអំពីប្រទេសវៀតណាមមានការទទួលខុសត្រូវ ម្ចាស់ការក្នុងការ ដោះស្រាយបញ្ហាប្រឈមរួមសកល

COP២៦ ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ជួរមុខក្នុងឆ្នាំ២០២១ ដែលត្រូវបាន សហគមន៍អន្តរជាតិយកចិត្តទុកដាក់ពិសេស ក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុ បង្កឡើងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនៅលើទូទាំងពិភពលោក។ នៅវេទិកានេះ ក្នុង នាមជាប្រទេសកំពុងអភិវឌ្ឍមួយ ប្រមុខរដ្ឋាភិបាលវៀតណាមបានបញ្ចេញសារនិងការ សន្យាដ៏ខ្លាំងក្លាក្នុងការរួមដៃឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋ មន្ត្រី Pham Minh Chinh បានអញ្ជើញមានប្រសាសន៍ថា៖

«ប្រទេសទាំងអស់ចាំបាច់ត្រូវសន្យាយ៉ាងខ្លាំងក្លាជាងទៀតអំពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយឈរលើគោលការណ៍ ការទទួលខុសត្រូវរួម ប៉ុន្តែក៏មាន ភាពខុសប្លែកគ្នា ដែលសមស្របនឹងលក្ខណៈ សមត្ថភាព និងកាលៈទេសៈនៃប្រទេស នីមួយៗផងដែរ។ ខ្ញុំអំពាវនាវឲ្យត្រូវមានសមភាព យុត្តិធម៌ក្នុងការឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ។ រាល់ការសន្យានិងសកម្មភាពដោយមានលក្ខណៈប្រវត្តិសាស្ត្ររបស់ យើងនៅថ្ងៃនេះ នឹងជួយបន្សល់ទុកនូវផែនដីបៃតងមួយ លំហរស់នៅប្រកបដោយ និរន្តរភាពនិងសុភមង្គលមួយសម្រាប់ជំនាន់ក្រោយៗទាំងអស់»។

សហគមន៍អន្តរជាតិនិងដៃគូជាច្រើនបានវាយតម្លៃខ្ពស់ចំពោះទស្សនៈនេះរបស់វៀតណាម ព្រមទាំងបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀត ណាមក្នុងការអនុវត្តវិធានការនានា សំដៅជំរុញកំណើនបៃតង សេដ្ឋកិច្ចវិលជុំ។ រដ្ឋ មន្រ្តីក្រសួងកសិកម្មវៀតណាមលោក Le Minh Hoan បានអះអាងថា៖

«តាមរយៈវេទិកានេះ សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំបណ្ដាប្រទេស ក៏ដូចជា សម្ព័ន្ធក្រុមហ៊ុននិងសហភាពនានាបានបង្ហាញឲ្យឃើញថា ពួកគេយកចិត្តទុកដាក់ខ្ពស់ ដល់វៀតណាម។ យើងបានឃើញឱកាសថា បណ្ដាប្រទេសនឹងត្រៀមខ្លួនជាស្រេចរួម ដំណើរជាមួយវៀតណាម ដើម្បីផ្លាស់ប្ដូរគំរូកំណើនតាមទិសដៅកសិកម្មបៃតង កសិកម្មដោយបំភាយឧស្ម័នទាប និងកសិកម្មសម្របខ្លួនផងដែរ»។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងប្រធានាធិបតីបារាំងលោក Emmanuel Macron។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងប្រធានាធិបតីបារាំងលោក Emmanuel Macron។ (រូបថត៖ VGP)

វៀតណាមបញ្ជាក់នូវការប្ដេជ្ញាចិត្តនិងត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ វិនិយោគិន

ក្នុងអំឡុងពេលចូលរួម COP២៦ និងបំពេញដំណើរទស្សនកិច្ចការងារនៅ អង់គ្លេស លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានជំនួបប្រាស្រ័យយ៉ាងញឹក ញាប់ជាមួយអង្គការ សម្ព័ន្ធក្រុមហ៊ុន សហគ្រាសធំៗលើពិភពលោក; អញ្ជើញចូលរួម ជាសក្ខីភាពនៅពិធីចុះហត្ថលេខា ផ្លាស់ប្ដូរកិច្ចព្រមព្រៀង សហប្រតិបត្តិការចំនួន២៦ របស់បណ្ដាក្រសួង ស្ថាប័ន សហគ្រាសជួរមុខលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពល សុខាភិបាល អប់រំបណ្ដុះបណ្ដាល ការពារបរិស្ថាន កីឡា ជាដើម។ កិច្ចព្រមព្រៀងទាំង នេះមានតម្លៃឡើងដល់ទៅរាប់ពាន់លានដុល្លាអាមេរិក ដែលនាំមកនូវកាលានុវត្តភាពដ៏ ធំធេងក្នុងការទាក់ទាញដើមទុនវិនិយោគចូលមកវៀតណាម។

តាមនោះ សម្ព័ន្ធក្រុមហ៊ុន Nike បានសន្យាបន្តវិនិយោគ ពង្រីកប្រតិបត្តិការ ផលិតកម្មនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុន AstraZeneca ចុះហត្ថលេខាលើកិច្ចសន្យា ផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ- ១៩ចំនួនជាង២៥លានដូសសម្រាប់វៀតណាម ដែលចាប់ ផ្ដើមផ្ទេរប្រគល់ក្នុងខែធ្នូនេះតែម្ដង។ ជាពិសេស ក្រុមហ៊ុន Bamboo Airways បានរៀបចំពិធីប្រកាសជើងហោះហើរត្រង់វៀតណាម-អង់គ្លេស ដែលត្រូវបានរំពឹងទុកថា នឹងរួមចំណែកជំរុញយ៉ាងខ្លាំងក្លានូវដំណើរការសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

បន្ទាប់មក ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី៣ដល់ទី៥ វិច្ឆិកា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំ បារាំង ហើយជួបពិភាក្សាការងារជាមួយសមភាគីបារាំងលោក Jean Castex។ ភាគី ទាំងពីរបានបញ្ជាក់នូវការប្ដេជ្ញាចិត្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣។ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖

«ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯក ភាពគ្នាថា ចាំបាច់ត្រូវកសាងផែនការសកម្មភាពជាប្រចាំឆ្នាំសម្រាប់ទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។ ផែនការសកម្មភាពនេះគ្របដណ្ដប់លើវិស័យ ទាំងអស់ ចាប់ពីនយោបាយ ការទូត ការពារជាតិ សន្តិសុខ រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ វប្បធម៌ អប់រំបណ្ដុះបណ្ដាលនិងសុខាភិបាល។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម-បារាំងនឹងត្រូវបានលើកឡើង កំពស់ថ្មីមួយនាពេលខាងមុខ»។

អាចបញ្ជាក់បានថា ដំណើរទស្សនកិច្ចការងារលើកនេះរបស់លោកនាយក រដ្ឋមន្រ្តីរដ្ឋាភិបាលនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានសម្រេចជោគជ័យល្អ ប្រសើរ។ មិនត្រឹមតែធ្វើឲ្យស៊ីជម្រៅថែមទៀតនូវជំនឿទុកចិត្តនយោបាយរវាងថ្នាក់ ដឹកនាំវៀតណាមជាមួយថ្នាក់ដឹកនាំនៃប្រទេសដៃគូប៉ុណ្ណោះទេ ដំណើរទស្សនកិច្ចនេះ ថែមទាំងរួមចំណែកបើកចេញឱកាសសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាក់ស្ដែងនិង ប្រកបដោយផ្លែផ្កានាពេលខាងមុខទៀតផង៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម