Trending now

អត្តសញ្ញាណវប្បធម៌វៀតណាមនៅឯពិព័រណ៍សៀវភៅអន្តរជាតិវេណេស៊ុយអេឡា

09:33 | 09/11/2021

ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡាបានឧទ្ទេសនាមសៀវភៅ និងស្នាដៃក្នុងវិស័យជាច្រើននៅឯពិព័រណ៍អន្តរជាតិ ។

ពិព័រណ៍សៀវភៅ ពិព័រណ៍សៀវភៅ "រំលឹកខួបលើកទី ៧៥ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម"
ការតាំងពិព័រណ៍សៀវភៅ ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ការតាំងពិព័រណ៍សៀវភៅ ក្នុងឱកាសអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម។

ពិព័រណ៍សៀវភៅអន្តរជាតិវេណេស៊ុយអេឡា លើកទី ១៧ (FILVEN ២០២១) កំពុងប្រព្រឹត្តទៅនៅអគាររដ្ឋសភានៅរដ្ឋ​ធានី Caracas ។ អញ្ជើញចូលរួមក្នុងពិព័រណ៍ក្នុងនាមជាភ្ញៀវកិត្តិយស ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡាបានឧទ្ទេសនាមសៀវភៅ និងស្នាដៃជាច្រើនលើវិស័យជាច្រើនដូចជា ប្រវត្តិសាស្ត្រ នយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសង្គម ដើម្បីចែករំលែកជាមួយមិត្តភ័ក្តិក្នុងប្រទេសសាមី និងភ្ញៀវទេសចរណ៍អំពីប្រពៃណីប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ និងសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសវៀតណាម។

អត្តសញ្ញាណវប្បធម៌វៀតណាមនៅឯពិព័រណ៍សៀវភៅអន្តរជាតិវេណេស៊ុយអេឡា
លោកប្រធានាធិបតីវេណេស៊ុយអេឡា Maduro និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Le Viet Duyen បានផ្លាស់ប្តូរអំពីសៀវភៅវៀតណាមដែលបានដាក់តាំងនៅក្នុងពិព័រណ៍នេះ (រូបថត៖ vnanet.vn)

អញ្ជើញទៅទស្សនាស្តង់វៀតណាម ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro បានសង្កត់ធ្ងន់ថា៖ “ប្រទេសវៀតណាមគឺជាគំរូសម្រាប់ប្រជាជាតិនានាលើពិភពលោក ហើយ FILVEN គឺជាកន្លែងចែករំលែកមនោសញ្ចេនារបស់ប្រជាជនវៀតណាម និងប្រជាជនវេណេស៊ុយអេឡា”។ តាមមេដឹកនាំវេណេហ្ស៊ុយអេឡា ប្រជាជននៃប្រទេសអាមេរិកខាងត្បូងនេះចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍរបស់វៀតណាម ហើយមានបំណងចង់មានសៀវភៅវៀតណាមត្រូវបានបកប្រែជាភាសាអេស្ប៉ាញបន្ថែមទៀត៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង