Trending now

ក្រសួងកសិកម្មកម្ពុជា៖ នៅពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបានជិត ៤០ម៉ឺនតោន កើនឡើងជាង ៤១%

14:00 | 01/07/2020 (សរុបដោយវិច្ឆិកា)

បើតាមរបាយការណ៍ ពីក្រសួងកសិកម្ម ការនាំចេញអង្កររបស់កម្ពុជានៅរយៈពេល ៦ខែ នៃឆ្នាំ២០២០នេះ គឺធ្វើបានយ៉ាងល្អ ដោយសម្រេចបានបរិមាណនាំចេញជិត៤០ម៉ឺនតោន កើនឡើងប្រមាណជិត ១២ម៉ឺនតោន ឬស្មើនឹងអត្រកំណើន ជាង៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ទោះបិជាពិភពលោគនៅតែរងផលប៉ះពាល់ពីជំងឺកូវិដ - ១៩ ក៍ដោយ។

ដោយសារខ្វះស្បៀង ប្រទេសទីម័រខាងកើត ស្នើសុំឲ្យកម្ពុជានាំអង្ករចូល (រូបភាព៖ ហ្វេសប៊ុក CRF)

របាយការណ៍បាន​ឲ្យដឹងទៀតថា សម្រាប់ខែ​មិថុនា ឆ្នាំ២០២០នេះ ការនាំចេញអង្ករ​របស់​កម្ពុជា​មានជាង​៤ម៉ឺនតោន កើនឡើង​ប្រមាណជាង​៣២,៥% ធៀបនឹង​ខែ​មិថុនា​ឆ្នាំ២០១៩។

តាមរយៈតួលេខ នៅពាក់កណ្ដាល​ឆ្នាំនេះ បង្ហាញថា គោលដៅ​នាំចេញអង្ករ​របស់​កម្ពុជា​ ១លានតោន អាច​នឹង​ប្រកៀកប្រកិត​សម្រេចបាន។

ការនាំចេញអង្ករ​កម្ពុជា​ក្នុងរយៈពេល​៦ខែដើមដំបូង​នៅឆ្នាំនេះ​បើ​ប្រៀបធៀបទៅនឹង៦ខែដំបូង​កាលពី​ឆ្នាំ២០១៩ គឺ​មានកំណើន​នៅគ្រប់​គោលដៅ​នាំចេញ​ទាំងអស់។ តួយ៉ាង​ សហភាពអ៊ឺរ៉ុប​កើនឡើង​ចំនួន ៤៥,១៩%, ប្រទេស​ចិនកើន​ចំនួន ២៥,២០%, បណ្តាប្រទេស​សមាជិក​អាស៊ាន​កើនចំនួន ៤៧,៦៩%, និងគោលដៅ​ដទៃទៀត​បានកើន​ឡើង​ចំនួន ៧៩,២៦% ។

ប្រទេសដែលបានបញ្ជា​ទិញអង្ករ​ពីកម្ពុជា​មាន​ចំនួន ៥៦ប្រទេស ក្នុងនោះ សម្រាប់​ក្នុងសហភាពអ៊ឺរ៉ុប​មានប្រទេស​ចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស,បន្ទាប់ពីនេះ​គឺ ប្រទេសចិន, ប្រទេស​សមាជិក​អាស៊ានចំនួន ៦ ហើយនិង​នៅទ្វីបដទៃទៀត​ចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះ ក៏មានក្រុម​ហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាន​នាំចេញ​អង្ករច្រើន​ជាងគេ។

ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​កសិកម្ម ធ្លាប់បាន​អះអាងថា បើទោះបី​រងការគំរាម​កំហែង​ពីជំងឺកូវីដ-១៩ ​ក៏ដោយ ក៏ប៉ុន្ដែ​អង្ករកម្ពុជា ត្រូវបានគេ​រំពឹងថា អាចនឹង​ត្រូវនាំចេញ​ទៅក្រៅប្រទេស​ប្រហែល ៨០ម៉ឺនតោន ឬអាចដល់ ១លានតោន ​នៅឆ្នាំ​២០២០នេះ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម