Trending now

នៅប្រទេសកម្ពុជា ជំងឺកូវីដ១៩ ថមថយ ប៉ុន្តែក្រសួងសុខាភិបាល នៅតែទាមទារឱ្យផ្អាកការជួបជុំ

15:13 | 12/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅស្នើតែឱ្យពលរដ្ឋកាត់បន្ថយការជួបជុំគ្នា នៅគ្រាដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ។

ការបាញ់ថ្នាំសម្លាប់មេរោគ នៅខេត្តកណ្តាល។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកស្រី ឱ វណ្ណឌីន ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដែលបានបញ្ជាក់ដូច្នេះថា៖« ខ្ញុំសូមបញ្ជាក់ជូនថា ការរៀបអាពាហ៍ពិពាហ៍ក្តី ការប្រារព្វនូវពិធីផ្សេងៗក្តី ប្រសិនបើអាចពន្យាពេលបាន ជាការល្អប្រសើរមែនទែន ដោយសារយើងទុករយៈពេលពីរ ឬបីខែទៀត យើងតាមមើលស្ថានភាពនៅលើសាកលលោក»។ ប៉ុន្តែបើពលរដ្ឋ មានកម្មវិធីសំខាន់ ដែលមិនអាចលើកពេលវេលាបាននោះ ពលរដ្ឋអាចរៀបចំកម្មវិធីដោយ ស្ថិតនៅក្នុងការប្រុងប្រយ័ត្នជានិច្ច។ កម្មវិធីទាំងនេះត្រូវអនុវត្តវិធានការរក្សាគម្លាតសង្គម ព្រមទាំងត្រួតពិនិត្យសីតុណ្ហភាពនៅទីកន្លែងរៀបចំ អ្នកចូលរួមទាំងឡាយគប្បីពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូឬទឹកសម្លាប់មេរោគ។

យោងតាម លោកស្រី ឱ វណ្ណឌីន ដ្បិតជំងឺកូវីដ១៩នៅប្រទេសកម្ពុជាបានថមថយក្តី ប៉ុន្តែពលរដ្ឋមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសចំពោះជំងឺនេះឡើយ។ ប៉ុន្តែកម្ពុជាកំពុងប្រឈមមុខនឹងផ្ទុះឡើងរលកទីពីនៃជំងឺនេះ។ នៅប្រទេសមួយចំនួនលើពិភពលោក ជំងឺនេះបានផ្ទុះឡើងវិញម្តងទៀត នៅពេលដែលប្រជាពលរដ្ឋធ្វេសប្រហែស ចំពោះជំងឺកូវីដ១៩នេះនៅឡើយ និងមិនយកចិត្តទុកដាក់លើវិធានការបង្ការនឹងជំងឺនេះ។

ដូច្នេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា នៅពេលជីវភាពរស់នៅត្រឡប់ទៅស្ថានភាពធម្មតាវិញ ប្រជាជនកម្ពុជាគប្បីអនុវត្តវិធានការបង្ការជំងឺ ដូចជា លាងដៃដ៏ញឹកញាប់ រក្សាគម្លាតសង្គមនិងពាក់ម៉ាស់។

កម្ពុជារកឃើញអ្នកឆ្លងសរុប១២២នាក់ និងបានជាសះស្បើយចំនួន១២១នាក់ហើយ។ អ្នកសះស្បើយទាំង១២នាក់ រួមមានជនជាតិខ្មែរចំនួន​៥០នាក់, បារាំង ៤០នាក់,ម៉ាឡេស៊ី ១៣នាក់,អង់គ្លេស៥នាក់, ចិន៣នាក់,អាមេរិកាំង២នាក់,វៀតណាម៣នាក់,ឥណ្ឌូណេស៊ី ២នាក់,កាណាដា ​២​នាក់ និងជនជាតិបែលហ្សិក១នាក់។ ដោយឡែកអ្នកជំងឺម្នាក់ដែលនៅសល់ គឺជាស្រ្តីអាយុ ៣៦ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ