ការបរទេសស្ថាបនាការអភិវឌ្ឍ៖ ពីចក្ខុវិស័យយុទ្ធសាស្ត្ររហូតដល់វិន័យនៃការអនុវត្ត

11:10 | 15/07/2026 ឌឹកអាញ់

យុគសម័យ - សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW បានកំណត់ចេញនូវចក្ខុវិស័យយុទ្ធសាស្ត្រថ្មីអំពីការងារការបរទេសគឺមិនត្រឹមតែបញ្ឈប់ត្រឹមកាតព្វកិច្ចការពារឯករាជ្យ អធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែស្ថាបនាដោយផ្ទាល់នូវសមត្ថភាពអភិវឌ្ឍន៍ជាតិ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន កិច្ចការបរទេសប្រជាជន ត្រូវតែភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយគោលដៅអភិវឌ្ឍន៍រដ្ឋធានី
ឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសឆ្លើយតបការសម្ភាសន៍របស់អ្នកកាសែតទីភ្នាក់ងារសារព័ត៌មានវៀតណាម
ឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសឆ្លើយតបការសម្ភាសន៍របស់អ្នកកាសែតទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ឈានចូលក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយស្តីពីការដាក់ឱ្យអនុវត្តមាគ៌ាការបរទេសនៃមហាសន្និបាតលើកទី XIV របស់បក្ស បានកំណត់ចេញនូវចក្ខុវិស័យយុទ្ធសាស្ត្រថ្មីអំពីការងារការបរទេសគឺមិនត្រឹមតែបញ្ឈប់ត្រឹមកាតព្វកិច្ចការពារឯករាជ្យ អធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែស្ថាបនាដោយផ្ទាល់នូវសមត្ថភាពអភិវឌ្ឍន៍ជាតិ។ ហើយដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកាតព្វកិច្ចនោះ បក្សបានទាមទារឱ្យលើកកម្ពស់វិន័យនៃការអនុវត្ត ធ្វើការត្រួតពិនិត្យនិងឃ្លាំមើលជាប្រចាំនូវការដាក់ឱ្យអនុវត្តសេចក្តីសម្រេចចិត្ត។

សម្លឹងមើលយ៉ាងស៊ីជម្រៅពីមុំនៃប្រព័ន្ធគោលការណ៍និងគោលនយោបាយ ឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថាសេចក្តីសម្រេចចិត្តលេខ ០៦ គឺមិនមែនមានអត្ថិភាពដោយឯករាជ្យនោះទេ គឺស្ថិតនៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិងសេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីសមាហរណកម្មអន្តរជាតិព្រមទាំងបណ្តាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រដទៃទៀតរបស់បក្សអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតព្រមទាំងការទាក់ទាញការវិនិយោគពីបរទេស។ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានសង្កត់ធ្ងន់ថា៖ «ទាំងអស់បង្កើតទៅជាតួអង្គឯកភាពមួយ ដែលក្នុងនោះការបរទេសនិងសមាហរណកម្មអន្តរជាតិដើរតួនាទីតភ្ជាប់ បើកផ្លូវព្រមទាំងបម្រើដោយផ្ទាល់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ»។

ការបំពេញបន្ថែមខាងទ្រឹស្តីនេះឯងគឺជាខឿនគ្រឹះដ៏រឹងមាំដើម្បីឱ្យការបរទេសអនុវត្តបានជោគជ័យនូវការណែនាំរបស់អគ្គលេខាបក្ស រនិងជាប្រធានរដ្ឋ To Lam ក្នុងការផ្លាស់ប្តូរចំណុចស្នូលពី «ការទាក់ទាញ» ដ៏សាមញ្ញ ទៅជា «ការជ្រើសរើស» ព្រមទាំងលើកកម្ពស់គុណភាពនៃបណ្តាប្រភពធនធាន ដោយយកវិទ្យាសាស្ត្របច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតនិងការផ្លាស់ប្តូរពណ៌បៃតងធ្វើជាសសរទ្រូងអភិវឌ្ឍន៍របស់ជាតិ។

ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរមានលក្ខណៈប្រព័ន្ធមួយនេះបានបក់បោកនូវខ្យល់ដង្ហើមថ្មីចូលទៅក្នុងសមរភូមិមុខការទូតសេដ្ឋកិច្ច ដោយតម្រង់ចំណុចស្នូលទៅលើការអភិវឌ្ឍខឿនគ្រឹះវិនិយោគយុទ្ធសាស្ត្រជាតិដើម្បីធានានូវលក្ខណៈស្វ័យភាពនិងចីរភាព។ វិភាគអំពីជំហានផ្លាស់ប្តូរមានលក្ខណៈរបត់មួយនេះ អនុសាស្ត្រាចារ្យ បណ្ឌិត Nguyen Ngoc Toan វិទ្យាធិការនៃវិទ្យាស្ថានសេដ្ឋកិច្ចនយោបាយវិទ្យាចំណុះវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានសន្និដ្ឋានថា គំនិតគិតគូរថ្មីរបស់បក្សគឺទាមទារឱ្យមានការផ្លាស់ប្តូរពីការគ្រប់គ្រងរដ្ឋបាលទៅជាគំនិតគិតគូរស្ថាបនាការអភិវឌ្ឍព្រមទាំងដឹកនាំដំណើរការទៅតាមលទ្ធផលជាក់ស្តែង។ ការទាក់ទាញទុនពីបរទេសនាពេលនេះគឺត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម ឆ្ពោះទៅកាន់ការបង្កើតឡើងនូវបណ្តាកញ្ចុំវិស័យ ខ្សែច្រវាក់តម្លៃនិងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយការច្នៃប្រឌិតដោយមិនពឹងផ្អែកទៅលើព្រំប្រទល់រដ្ឋបាលឡើយ ក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រកួតប្រជែងបែបបែកខ្ញែកគ្នារវាងបណ្តាមូលដ្ឋាននានា។

ដោយមានទស្សនៈស្របគ្នា ឯកអគ្គរដ្ឋទូត Pham Quang Vinh បានវិភាគថា នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី គោលដៅរបស់ប្រទេសជាតិគឺមិនត្រឹមតែការលូតលាស់យ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ដើម្បីធ្វើបាននូវរឿងនោះ ការបរទេសគឺត្រូវតែម្ចាស់ការកសាងប្រព័ន្ធអេកូឡូស៊ីនៅក្នុងស្រុកមួយដែលមានកម្លាំងទាក់ទាញគ្រប់គ្រាន់ចំពោះបណ្តាលំហូរទុន FDI ជំនាន់ថ្មី ផ្តល់អាទិភាពដល់បណ្តាគម្រោងដែលមានចំណែកបច្ចេកវិទ្យាខ្ពស់ បង្កើតតម្លៃបន្ថែមដ៏ធំធេងដើម្បីជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យាប្រកបដោយសារធាតុពិតប្រាកដ។

ដើម្បីដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព អនុសាស្ត្រាចារ្យ បណ្ឌិត Nguyen Ngoc Toan បានសង្កត់ធ្ងន់លើការអនុវត្តដំណើរការនីតិវិធីវិនិយោគពិសេសផ្សារភ្ជាប់ជាមួយនិងយន្តការ «ក្រោយការត្រួតពិនិត្យ» ផ្លាស់ប្តូរជាបណ្តើរៗពីការផ្តល់អាទិភាពប្រពៃណីទៅជាយន្តការជួយឧបត្ថម្ភផ្សារភ្ជាប់ជាមួយនិងប្រសិទ្ធភាពសកម្មភាពជាក់ស្តែងរបស់គម្រោង។ ការដឹកនាំដំណើរការដោយផ្អែកទៅលើលទ្ធផលមួយនេះគឺបង្ខំឱ្យវិនិយោគិនត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ការប្តេជ្ញាចិត្តអំពីអត្រាភាវូបនីយកម្មក្នុងស្រុកព្រមទាំងការផ្ទេរប្រគល់បច្ចេកវិទ្យា បង្កើតទៅជា «ឧបករណ៍ចម្រោះ» ដ៏មានប្រសិទ្ធភាពមួយដើម្បីជ្រើសសម្រាំងបណ្តាគម្រោងដែលមានគុណភាពខ្សោយព្រមទាំងការពារជាអតិបរមានូវផលប្រយោជន៍ជាតិ-ប្រជាជាតិ។

ទោះជាយ៉ាងណាក៏ដោយ រាល់គោលការណ៍ធំៗគឺគ្រាន់តែពង្រីកតម្លៃពិតប្រាកដនៅពេលដែលត្រូវបានធានាដោយវិន័យនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់ប្រព័ន្ធនយោបាយទាំងមូល ហើយការប្តេជ្ញាចិត្តមួយនេះគឺត្រូវបានធ្វើជាបេតុងជាក់ស្តែងដោយសកម្មភាពជាក់ស្តែង នៅពេលដែលនាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦ ក្រសួងការបរទេសបានដឹកនាំធ្វើអធិបតីភាពជំនួបអន្តរវិស័យជាលើកដំបូងបង្អស់តាមយន្តការថ្មីដើម្បីត្រួតពិនិត្យឡើងវិញព្រមទាំងដាស់តឿនការអនុវត្តរាល់ការប្តេជ្ញាចិត្តនិងកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ។ នេះគឺជាបង្គោលចរដ៏មានសារៈសំខាន់ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីគំនិតគិតគូរយកចិត្តទុកដាក់លើការចុះហត្ថលេខាទៅជាការផ្តល់តម្លៃលើប្រសិទ្ធភាពនៃការដាក់ឱ្យអនុវត្ត ជាពិសេសនៅពេលដែលជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រ កាតព្វកិច្ចត្រួតពិនិត្យឡើងវិញ ឃ្លាំមើលព្រមទាំងដាស់តឿនត្រូវបានដាក់បញ្ចូលយ៉ាងត្រចះត្រចង់ទៅក្នុងឯកសារមហាសន្និបាតលើកទី XIV របស់បក្ស។

ក្នុងគោលបំណងធ្វើទំនើបកម្មសមត្ថភាពអភិបាលកិច្ច ក្រសួងការបរទេសបានដាក់ឱ្យដំណើរការប្រព័ន្ធតាមដានការអនុវត្តការប្តេជ្ញាចិត្តនៅលើខឿនគ្រឹះឌីជីថល ធ្វើបច្ចុប្បន្នភាពព្រមទាំងឃ្លាំមើលទៅតាមពេលវេលាជាក់ស្តែងនូវកិច្ចព្រមព្រៀងអន្តរជាតិជាង ១.០០០ ដែលមិនស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌសម្ងាត់រដ្ឋ។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលព្រមទាំងយន្តការសម្របសម្រួលអន្តរវិស័យមួយនេះគឺជួយធានាយ៉ាងដាច់ខាតនូវគោលការណ៍ច្បាស់លាស់ស្ថាប័នដឹកនាំ ច្បាស់លាស់ការទទួលខុសត្រូវ ច្បាស់លាស់វឌ្ឍនភាពព្រមទាំងច្បាស់លាស់លទ្ធផល ស្វែងយល់ដឹងទាន់ពេលវេលានូវរាល់ការជំពប់ជំពាក់ដើម្បីដោះស្រាយ ជម្រុះចោលទាំងស្រុងនូវស្ថានភាពបែងចែកការងារត្រួតស៊ីគ្នាឬភាពយឺតយ៉ាវនៅក្នុងដំណាក់កាលចាត់តាំងការអនុវត្ត។

ប្រភពដោយសារតែសមត្ថភាពចរចាប្រកបដោយការអត់ធ្មត់ព្រមទាំងវិន័យនៃការអនុវត្តសមកាលកម្មនោះឯង ការបរទេសវៀតណាមបានបង្កើតឡើងនូវបណ្តាស្នាដៃថ្មីៗជាបន្តបន្ទាប់ ដែលជាតួយ៉ាងគឺព្រឹត្តិការណ៍នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៦ នៅពេលដែលប្រទេសយើងនិងបណ្តាប្រទេសសមាជិកនៃប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប EFTA បានចេញសេចក្តីថ្លែងការណ៍រួមបញ្ចប់ការចរចាកិច្ចព្រមព្រៀង FTA ជាផ្លូវការបន្ទាប់ពីដំណើរការរយៈពេល ១៤ ឆ្នាំប្រកបដោយភាពស្វិតស្វាញ។ ដូចការសន្និដ្ឋានរបស់អ្នកនាំពាក្យក្រសួងការបរទេស Pham Thu Hang បង្គោលចរប្រវត្តិសាស្ត្រមួយនេះគឺមិនត្រឹមតែលើកកម្ពស់ចំនួនសរុបនៃកិច្ចព្រមព្រៀង FTA របស់ប្រទេសយើងឡើងដល់ចំនួន ១៨ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឡើងនូវការតភ្ជាប់យ៉ាងគ្រប់ជ្រុងជ្រោយជាងមុនរវាងវៀតណាមនិងអឺរ៉ុប បើកទូលាយនូវលំហអភិវឌ្ឍន៍ថ្មីសម្រាប់បណ្តាសហគ្រាសទាំងឡាយ។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការចរចា កិច្ចព្រមព្រៀងមួយនេះទន្ទឹមនឹងការប្តេជ្ញាចិត្តការបរទេសថ្នាក់ជាន់ខ្ពស់ដទៃទៀតនឹងត្រូវបានបញ្ចូលភ្លាមៗទៅក្នុងប្រព័ន្ធឃ្លាំមើលឌីជីថលដើម្បីត្រៀមលក្ខណៈសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត បំប្លែងរាល់សេចក្តីសម្រេចចិត្តនយោបាយទៅជាលំហូរនៃបច្ចេកវិទ្យា ប្រភពទុនបៃតងនិងចំណេះដឹងដ៏វិសេសវិសាលហូរចូលមកកាន់ប្រទេសជាតិ។

សម្លឹងមើលឡើងវិញនូវទិដ្ឋភាពទូទៅនៃផ្ទាំងគំនូរការបរទេសវៀតណាមនាពេលបច្ចុប្បន្ន ការរួមផ្សំគ្នាយ៉ាងជិតស្និទ្ធរវាងគំនិតគិតគូរស្ថាបនាការអភិវឌ្ឍព្រមទាំងវិន័យនៃការអនុវត្តគោលនយោបាយគឺកំពុងតែអះអាងនូវឋានៈថ្មីស្រឡាងមួយរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ តាមរយៈការរឹតបន្តឹងផ្ទៃក្នុងយ៉ាងរឹងមាំព្រមទាំងការប្តេជ្ញាចិត្តប្រែក្លាយសម្តីនិយាយទៅជាសកម្មភាពជាក់ស្តែងស្របទៅតាមទិសដៅត្រឹមត្រូវនៃសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW នោះ ស្នូរនៃ «គងកម្លាំងពិតប្រាកដ» វៀតណាមនឹងបន្តលាន់ឮរំពងប្រកបដោយមោទនភាពជាមិនខាន នាំយកប្រទេសជាតិបោះជំហានយ៉ាងរឹងមាំឈានឡើងទៅប្រៀបស្មាជាមួយនិងបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកនៅក្នុងយុគសម័យថ្មី៕

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែមិថុនា អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ប្រធានគណៈកម្មការដឹកនាំការងារព័ត៌មានកិច្ចការបរទេសក្រុង Dong Nai លោកស្រី Huynh Thi Hang បានអធិបតីសន្និសីទឯកទេស ស្តីពីសភាពការណ៍ពិភពលោក តំបន់ និងគោលនយោបាយកិច្ចការបរទេសរបស់បក្ស តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការបក្សខេត្ត Dong Nai (បច្ចុប្បន្នជាទីក្រុង) លើកទី ...

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា

យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡា លោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវេណេស៊ុយអេឡា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសវេណេស៊ុយអេឡា លោក Vu Trung My បានចែករំលែកជាមួយកាសែតពិភពលោក ...

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមចំណែកកសាងទិសដៅ យុទ្ធសាស្ត្រ និងគោលនយោបាយកិច្ចការបរទេស
កសាងក្បាលម៉ាស៊ីនចាត់តាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋានប្រកបដោយភាពស៊ីសង្វាក់គ្នា ខ្លឹម បង្រួម និងរឹងមាំ
ពី “ការទទួលជំនួយឧបត្ថម្ភ” ទៅជា “ការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍ”
លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេសប្រជាជនទ្វេភាគី
ពង្រឹងរៀបចំចាត់តាំងស្ថាប័នឡើងវិញ - ពង្រីកបណ្តាញដៃគូ

អានច្រើនបំផុត

សហគ្រាសសហរដ្ឋអាមេរិករំពឹងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅវៀតណាម
ពង្រីកលំហកិច្ចសហប្រតិបត្តិការវៀតណាម - តំបន់ចុងបូព៌ារុស្ស៊ី
ពីច្រកទ្វារព្រំដែន ដល់របៀងអភិវឌ្ឍន៍តំបន់ព្រំដែន
ពីទំនុកចិត្តនយោបាយរហូតដល់ការតភ្ជាប់ប្រភពធនធានវៀតណាម - សិង្ហបុរី
ទីក្រុង Ho Chi Minh ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងការបំប្លែងឌីជីថល ជាមួយថ្នាក់ដឹកនាំវ័យក្មេង វៀតណាម - ឡាវ - កម្ពុជា