វៀតណាមចូលរួមវេទិកា “រួមគ្នាដោះស្រាយការបើកចំហទីផ្សារ” អាហ្វ្រិក

11:09 | 12/05/2026 ឌឹកអាញ់

យុគសម័យ - នាឱកាសនេះ ស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី (Algeria) បានបើកស្តង់ទំនិញ ដើម្បីណែនាំនូវរាល់មុខទំនិញកសិផលដែលមានសក្តានុពលខ្លាំងរបស់វៀតណាម។

វៀតណាម​ប្រកាស​ពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នៅ​អាហ្វ្រិក «សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព»
វៀតណាមចូលរួមវេទិកា “រួមគ្នាដោះស្រាយការបើកចំហទីផ្សារ” អាហ្វ្រិក
លោក Hoang Duc Nhuan - ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី - អញ្ជើញចូលរួមក្នុងវេទិកានេះ។

វេទិកាវិនិយោគ និងពាណិជ្ជកម្មអាហ្វ្រិកលើកទី ១២ (AFIC 12) បានបើកធ្វើឡើងនាថ្ងៃទី ០៩ ខែឧសភា នៅរដ្ឋធានីអាល់ហ្សេ (Algiers) ក្រោមប្រធានបទ “រួមគ្នាដោះស្រាយការបើកចំហទីផ្សារ”។

វេទិកានេះបានទាក់ទាញការចូលរួមពីមនុស្សប្រហែល ២.០០០ នាក់ រួមមានមន្ត្រី អ្នកជំនាញសេដ្ឋកិច្ច សហគ្រាស អង្គការហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ មកពីប្រទេសអាហ្វ្រិកចំនួន ៤៣ និងដៃគូអន្តរជាតិជាច្រើនទៀត ក្នុងនោះមានវៀតណាមផងដែរ។

នៅក្នុងព្រឹត្តិការណ៍រយៈពេល ២ ថ្ងៃនេះ មានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានចុះហត្ថលេខា។ AFIC 12 បោះគោលដៅលើការដាក់ឱ្យអនុវត្តសកម្មភាពវិនិយោគផលិតកម្ម ការអភិវឌ្ឍពាណិជ្ជកម្មផ្ទៃក្នុងតំបន់អាហ្វ្រិក និងបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់ការឈានចូលទៅកាន់ទីផ្សារ ឱ្យស្របតាមនិន្នាការថ្មីនៃសេដ្ឋកិច្ចអាហ្វ្រិក។

នៅក្រៅក្របខ័ណ្ឌនៃវេទិកា AFIC 12 គណៈកម្មការរៀបចំក៏បានរៀបចំនូវលំហពិព័រណ៍ ដើម្បីណែនាំអំពីសហគ្រាសធំៗ ក៏ដូចជាផលិតផលលេចធ្លោរបស់ប្រទេសអាហ្វ្រិកជាច្រើន និងបណ្តាដៃគូអន្តរជាតិ។ នាឱកាសនេះ ស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី បានបើកស្តង់ទំនិញ ដើម្បីណែនាំមុខទំនិញកសិផលដែលមានសក្តានុពលខ្លាំងរបស់វៀតណាម ដូចជា៖ កាហ្វេ, តែ, ម្រេច, រមៀត, ឈើអែម, ផ្កាចាន់; ដូងកិន, ទឹកដោះគោ, ទឹកផ្លែឈើកំប៉ុង, គ្រាប់ជ័រ... ភ្ញៀវចូលទស្សនាជាច្រើនបានមានឱកាសភ្លក់រសជាតិកាហ្វេរបស់វៀតណាម ហើយមានការពេញចិត្តយ៉ាងខ្លាំងចំពោះផលិតផលនេះ៕

អាមេរិក​នឹង​ពិចារណា​ដក​កងកម្លាំង​ចេញ​ពី​ប្រទេស ​អាហ្វ្រិក​ភាគ​ខាង​លិច អាមេរិក​នឹង​ពិចារណា​ដក​កងកម្លាំង​ចេញ​ពី​ប្រទេស ​អាហ្វ្រិក​ភាគ​ខាង​លិច

កាសែត​ញូវយ៉ក​ថាម ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ មន្ទីរ​បញ្ចកោណ​កំពុង​ពិចារណា​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​ ឬ​អាច​ដក​កងកម្លាំង​អាមេរិក​ចេញ​ពី​ប្រទេស ​អាហ្វ្រិក​ភាគ​ខាង​លិច ដែល​ជា​ផ្នែក​នៃ​ការ​ដាក់​ពង្រាយ​កងកម្លាំង​យោធា​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ​។​

វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ា អាហ្វ្រិក វៀតណាមយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមជ្ឈឹមបូព៌ា អាហ្វ្រិក

យុគសម័យ - វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ចំនួន ៦៩/៧០ ប្រទេស។ វៀតណាមក៏មានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំងអស់ក្នុងតំបន់ដោយមានតួលេខពាណិជ្ជកម្មទ្វេភាគីជាង ១៧,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip