‘ទន្លេរួមគ្នា អនាគតរួមគ្នា’ ជាស្នូលនៃគោលបំណងរបស់គណៈកម្មការទន្លេមេគង្គ

00:00 | 23/08/2024 ហេង វុធ្ធី

លោក Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) បានលើកឡើងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ China.org.cn ថា MRC គាំទ្រគំរូកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយលើកឡើងពីគោលការណ៍ “ទន្លេរួមគ្នា អនាគតរួម”។

សិក្ខាសាលា៖ "ការគោរព ធានា និងការពារសិទ្ធិមនុស្សនៅតំបន់ដីសណ្ដទន្លេមេគង្គក្នុងដំណាក់កាលបច្ចុប្បន្ន" លោក Pham Thanh Binh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម៖ លើកកម្ពស់មហាអនុតំបន់មេគង្គឡើងកម្ពស់ថ្មីនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងអន្តរជាតិ
‘ទន្លេរួមគ្នា អនាគតរួមគ្នា’ ជាស្នូលនៃគោលបំណងរបស់គណៈកម្មការទន្លេមេគង្គ
‘ទន្លេរួមគ្នា អនាគតរួមគ្នា’ ជាស្នូលនៃគោលបំណងរបស់គណៈកម្មការទន្លេមេគង្គ

ថ្លែងក្នុងអំឡុងការធ្វើអង្កេតរួមគ្នានៃប្រភពទន្លេឡានឆាង ដោយប្រទេសមេគង្គ-ឡានឆាងទាំងប្រាំមួយ ដែលបានចាប់ផ្តើមនៅខេត្តឈិងហាយ ភាគពាយ័ព្យនៃប្រទេសចិន លោក Kittikhoun បានលើកឡើងពីភាពចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងប្រាំមួយដែលមានដូចជាប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏ដូចជាសារៈសំខាន់នៃការធ្វើអង្កេតរួមគ្នា។

លោក Kittikhoun បានកត់សម្គាល់ថា “ដំណើរជាប្រវត្តិសាស្ត្រនេះ គឺជាលើកទីមួយហើយ ដែលមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកទន្លេមេគង្គ-ឡានឆាង និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំការធ្វើអង្កេតរួមគ្នាអំពីប្រភពទឹកទន្លេ ដែលពាក់ព័ន្ធជាមួយប្រទេសទាំងប្រាំមួយ” ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ ជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាពផ្នែកខាងលើនៃទឹកទន្លេមេគង្គ-ឡានឆាង។

ប៉ុន្មានឆ្នាំមកនេះ បណ្តាប្រទេសមេគង្គ-ឡានឆាងបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីបង្កើនការយល់ដឹង និងកិច្ចសហការក្នុងការគ្រប់គ្រងធនធានទឹក។ គំនិតផ្តួចផ្តើមដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះគឺការបង្កើត និងការធ្វើឱ្យប្រសើរនៃវេទិកាចែករំលែកព័ត៌មានកិច្ចសហប្រតិបត្តិការធនធានទឹក មេគង្គ-ឡានឆាង។ លោក Kittikhoun មានប្រសាសន៍ថា “MRC ត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកដល់វេទិកានេះ ដោយធានាថាប្រទេសទាំងប្រាំមួយទទួលបានអត្ថប្រយោជន៍ពីការចែករំលែកទិន្នន័យ” ។

ចាប់តាំងពីឆ្នាំ២០០២ មក ក្រសួងធនធានទឹកចិនបានផ្តល់ទិន្នន័យជលសាស្ត្រជាទៀងទាត់ដល់លេខាធិការដ្ឋាន MRC ក្នុងរដូវទឹកជំនន់ ដោយពង្រីកដល់ការចែករំលែកព័ត៌មានពេញមួយឆ្នាំចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០។

វៀតណាមសន្យាសហការក្នុងការកសាងអាងទន្លេមេគង្គប្រកបដោយវិបុលភាព និងសមធម៌ វៀតណាមសន្យាសហការក្នុងការកសាងអាងទន្លេមេគង្គប្រកបដោយវិបុលភាព និងសមធម៌

តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី៥ ខែមេសា។ lok Sonexay Siphandone neayk rodthamontrei lav Sonexay Siphandone, Thủ tướng Lào

និស្សិតវៀតណាមបានឈ្នះរង្វាន់លេខ​ពីរក្នុងការប្រឡង​ស្វែងរកបច្ចេកវិទ្យាវាស់ស្ទង់ទំនើបសម្រាប់ទន្លេមេគង្គ និស្សិតវៀតណាមបានឈ្នះរង្វាន់លេខ​ពីរក្នុងការប្រឡង​ស្វែងរកបច្ចេកវិទ្យាវាស់ស្ទង់ទំនើបសម្រាប់ទន្លេមេគង្គ

ក្រុមនិសិត្សវៀតណាមចំនួនពីរ មកពីមហាវិទ្យាល័យធារាសាស្រ្ត (ទីក្រុងហាណូយ) និងសាកលវិទ្យាល័យ Can Tho បានឈ្នះរង្វាន់លេខពីរចំនួន២ សម្រាប់គម្រោងតាមដានកំពស់ទឹក និងវាស់វែងសំណើមដី។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំប្រទេសមេគង្គទាំងប្រាំចូលរួមកិច្ចប្រជុំនៅទីក្រុង Hanoi
អ្នកជំនាញការកម្ពុជាស្នើអាទិភាពចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ
ប្រទេសចំនួន ៤៦ ឧទ្ទេសនាមម្ហូបអាហារនៅទីក្រុង Hanoi
ស្តង់ម្ហូបអាហារជិត ១០០ មកពីប្រទេសចំនួន ៤៦ បានប្រមូលផ្តុំគ្នានៅទីក្រុង Hanoi
ជនរួមជាតិខ្មែរណាមបូ ថែរក្សាអត្តសញ្ញាណវប្បធម៌ឆ្លងកាត់ជំនាន់នានា

អានច្រើនបំផុត

វៀតណាម - ម៉ាឡេស៊ី មានសក្តានុពលសហប្រតិបត្តិការអភិវឌ្ឍមនុស្សយន្ត
កម្ពុជាប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនយោធភូមិភាគទី ៧
វៀតណាម - កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន
វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ
វៀតណាម - កម្ពុជា តភ្ជាប់ពាណិជ្ជកម្មឆ្ពោះទៅរកទំហំ ២០ ពាន់លានដុល្លារអាមេរិក