តបតាមការអញ្ជើញរបស់លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី៥ ខែមេសា។ lok Sonexay Siphandone neayk rodthamontrei lav Sonexay Siphandone, Thủ tướng Lào
![]() |
![]() |
![]() |
បណ្តាប្រទេសសន្យាសហការក្នុងការកសាងអាងទន្លេមេគង្គប្រកបដោយវិបុលភាព និងសមធម៌ |
គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) គឺជាវេទិកាតំបន់ដ៏សំខាន់មួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាងទន្លេមេគង្គ។ រួមមានប្រទេសជាសមាជិកចំនួន ៤ គឺកម្ពុជា ឡាវ ថៃ និងវៀតណាម MRC គឺជាយន្តការកិច្ចសហប្រតិបត្តិការមេគង្គយូរលង់បំផុត និងជាយន្ដការតែមួយគត់ដោយផ្អែកលើកិច្ចព្រមព្រៀងអន្តរជាតិ (កិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥) ដើម្បីបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព ការប្រើប្រាស់ ការការពារនិងការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធនៅតំបន់។
កិច្ចប្រជុំកំពូល MRC ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០១០ មក ដោយរៀបចំ ៤ ឆ្នាំម្តងប្ដូរវេណគ្នានៅក្នុងចំណោមប្រទេសជាសមាជិក។ ដោយមានប្រធានបទ “ការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខទឹក និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាងទន្លេមេគង្គ” លើកនេះ កិច្ចប្រជុំកំពូល MRC នៅទីក្រុងវៀងចន្ទន៍លើកនេះ ធ្វើឡើងក្នុងបរិបទដែលសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងអាងទន្លេមេគង្គដូចជា ការបង្កើតបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ទឹក ការគ្រប់គ្រងបរិស្ថាន ការធ្វើនេសាទ ការតភ្ជាប់ផ្លូវនាវាចរណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងនិងក្រៅតំបន់ ... ប៉ុន្តែ MRC កំពុងជួបបញ្ហាប្រឈមមិនតិចឡើយ ឬ រងផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថាន ការប្រើប្រាស់ទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគ្គង និងការប្រកួតប្រជែងរវាងបណ្ដាប្រទេសធំៗ។ ការពិតនេះតម្រូវឱ្យ MRC ត្រូវលើកកម្ពស់តួនាទី បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការ ហើយទន្ទឹមនឹងនោះទាក់ទាញការយកចិត្តទុកដាក់ និងការគាំទ្រកាន់តែច្រើនពីអង្គការអន្ដរជាតិ និងតំបន់ពីដៃគូ និងម្ចាស់ជំនួយ ដើម្បីគោលដៅធានាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាងទន្លេមេគង្គ។
![]() |
លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវអញ្ជើញថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ TTXVN |
ក្នុងនាមជាប្រទេសមួយនៅទន្លេមេគង្គក្រោម វៀតណាមតែងតែយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃតំបន់មេគង្គដូចជា "លំហសន្តិសុខ និងការអភិវឌ្ឍ" ដោយផ្ទាល់របស់ខ្លួន។ អាស្រ័យហេតុនេះ វៀតណាមតែងតែបង្ហាញនូវតួនាទីរបស់ប្រទេសជាសមាជិកចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមសកម្មភាពរបស់ MRC នៅគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ជាន់ខ្ពស់ដល់ថ្នាក់រដ្ឋមន្ត្រី គណៈកម្មាធិការចំរុះ ក្រុមការងារក្នុងការកសាងនិងអនុវត្តឯកសារច្បាប់។ យុទ្ធសាស្ត្ររបស់ MRC ឬការចែករំលែកព័ត៌មាន តួរលេខ រួមចំណែកសម្រាប់អ្នកជំនាញ និងបច្ចេកទេស...។
![]() |
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ TTXVN |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូល MRC លើកទី៤ ដើម្បីអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងគោលនយោបាយការបរទេសដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី ១៣ ស្តីពីការ “បន្តលើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ” បង្ហាញពីទំនួលខុសត្រូវផង ការយកចិត្ដទុកដាក់ផង និងការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃ MRC តាមស្មារតីនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ដោយហេតុនេះ រួមចំណែកក្នុងការលើកកម្ពស់តួនាទីរបស់ MRC ក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិកដើម្បីផលប្រយោជន៍រួម។
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញ ថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ TTXVN |
គួរឲ្យសង្កត់ធ្ងន់ផងដែរថា វៀតណាមចូលរួមកិច្ចប្រជុំកំពូល MRC លើកទី៤ នៅពេលដែលប្រទេសកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ស្ថានភាពនយោបាយសង្គមមានស្ថិរភាព ការពារជាតិនិងសន្តិសុខត្រូវបានធានា ហើយសេដ្ឋកិច្ចមានការកើនឡើងខ្ពស់ (ឈានដល់ ៨,០២% ក្នុង ឆ្នាំ ២០២២)។ ជាមួយនឹងកិត្យានុភាពត្រូវបានលើកកម្ពស់ រួមជាមួយបទពិសោធន៍អភិវឌ្ឍន៍និងសមាហរណកម្មអន្តរជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងជឿជាក់យ៉ាងមុតមាំថា វៀតណាមមានលក្ខខណ្ឌល្អជាងនៅពេលចូលរួមកិច្ចសហប្រតិបត្តិការ MRC និយាយរួម ក៏ដូចជារួមចំណែកប្រកបដោយជោគជ័យរួមនៃកិច្ចប្រជុំកំពូល MRC លើកទី៤ និយាយដោយឡែក អាស្រ័យហេតុនេះ រួមចំណែកយ៉ាងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាចំពោះស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ៕
មតិពីមិត្តអ្នកអាន