សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន និងកូនក្មួយកម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ បើ់ទោះបីកម្ពុជាយើង បានទទួលជំនួយវិជ្ជសាស្ត្រជាច្រើន ពីប្រទេសចិន យ៉ាងណាក្តី ហើយម្យ៉ាងវិញទៀត បើទោះបីមកទល់ថ្ងៃទី ២៦ មេសា នេះ មិនមានអ្នកកើតរោគកូវីដ-១៩ថ្មីទៀត ហើយចំនួនអ្នកព្យាបាលបានជាសះស្បើយបានកើនឡើងដល់១១៧នាក់ នៅសល់តែ៥នាក់ទៀតក្តី គឺបងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ (រូបថត៖ cen.com.khmer)
សម្តេច បានរំលឹកថា ការមើលស្រាលនឹងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត។
សម្តេចបានបញ្ជាក់ថា ថ្ងៃចុងសប្តាហ៍ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណា ពីម្នាក់ទៅម្នាក់ទៀត។
ទន្ទឹមនឹងនេះ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល។
ម៉្បាងទៀត គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាសរុបជិត១៤ លានដុល្លារ ពីការព្រះរាជទាន របស់ព្រះមហាក្សត្រ សម្ដេចម៉ែ និងការបរិច្ចាកពីសំណាក់ សប្បុរសជន និងការចូលរួមវិភាគទាន ស្មគ្រ័ចិត្តតាមរយៈការ បរិច្ចាគបៀវត្ស របស់មន្រ្តីរាជការ នៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង កូវីដ-១៩ ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា./.
(បូកសរុបដោយឌីណា)
មតិពីមិត្តអ្នកអាន