Trending now

ស្វែងយល់បន្លែសរីរាង្គនៅកម្ពុជានិងអ្នកផ្គត់ផ្គង់​ថាបន្លែ​សរីរាង្គ​និង​សុវត្ថិភាព មាន​ទីផ្សារ​និង​តម្រូវការ​ច្រើនជាង​មុនក្នុងបរិបទនៃជំងឺកូវីដ១៩​

18:53 | 26/04/2020 (សរុបដោយ ហេង វុធ្ធ)

កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​ប្រជាពលរដ្ឋ​កាន់តែ​ប្រយ័ត្នប្រយែង ចំពោះ​សុខភាព រាប់ទាំង​ការហូបចុក​ប្រចាំថ្ងៃ​ផង​។ ក្នុង​កាលៈទេសៈ​នេះ បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព ក៏បាន​ស្គាល់​តម្រូវការ​ខ្ពស់ និង​ការគាំទ្រ​ច្រើនជាង​មុន​ដែរ នេះ​បើតាម​អ្នកផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព និង​សរីរាង្គ ដែលសារព័ត៌មាន​ថ្មីៗ​២៥​ បាន​សម្ភាស​។​

បន្លែ​នៅ​លើ​ទីផ្សារ​កម្ពុជា​ត្រូវ​បាន​គេ​បែក​ចែក​ជា​៤​ប្រភេទ​សំខាន់ៗ​រួម​មាន បន្លែ​ធម្មជាតិ បន្លែ​សុវត្ថិភាព បន្លែ​គីមី និង​បន្លែ​សរីរាង្គ

បន្លែ​នៅ​លើ​ទីផ្សារ​កម្ពុជា​ត្រូវ​បាន​គេ​បែក​ចែក​ជា​៤​ប្រភេទ​សំខាន់ៗ​រួម​មាន បន្លែ​ធម្មជាតិ បន្លែ​សុវត្ថិភាព បន្លែ​គីមី និង​បន្លែ​សរីរាង្គ។ នេះ​បើ​តាម​ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​សហករណ៍​សរីរាង្គ​ខ្មែរ​លោក នាង ថៃ។

លោក នាង ថៃ រៀបរាប់​ពី​ភាព​ខុស​គ្នា​នៃ​បន្លែ​ទាំង​៤​ប្រភេទ​ថា​ទី​១ បន្លែ​ធម្មជាតិ​ជា​ប្រភេទ​បន្លែ​ដែល​ប្រជាកសិករ​ដាំ​នៅ​ជុំវិញ​ផ្ទះ​ឬ​ដុះ​ដោយ​ឯកឯង​តាម​ធម្មជាតិ ដោយ​មិន​មាន​ប្រើ​ជី​ឬ​ថ្នាំ​អ្វី​នោះ​ទេ។ រី​ឯ​ទី​២ បន្លែ​សុវត្ថិភាព​ជា​ប្រភេទ​បន្លែ​ដែល​ប្រជាកសិករ​ដាំ​ដុះ​ជា​ទ្រង់ទ្រាយ​ធំ​ឬ​តូច​ទៅ​តាម​ទំហំ​ដី។ ការ​ដាំ​ដុះ​នោះ​មាន​ប្រើ​ជី​គីមី​ឬ​ថ្នាំ​ពុល​គីមី ដែល​មិន​មាន​ការ​ហាម​ឃាត់ និង​ប្រើ​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ដែល​បាន​កំណត់​ត្រឹមត្រូវ។ បន្លែ​ដែល​ទទួល​ស្គាល់​ថា​ជា​បន្លែ​សុវត្ថិភាព លុះ​ត្រា​តែ​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ជា​ប្រភេទ​បន្លែ​បាន​អនុវត្ត​កសិកម្ម​ល្អ​ (GAP) ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​KOC វ័យ​ជាង​៣០​ឆ្នាំ សម្បុរ​សណ្តែកបាយ​រូប​នេះ​បន្ត​ទៀត​ថា សម្រាប់​ប្រភេទ​ទី​៣ គឺ​បន្លែ​គីមី​ជា​ប្រភេទ​បន្លែ​ដែល​ដាំ​ដុះ​ដោយ​ប្រើ​ថ្នាំ​ពុល​ឬ​ជី​គីមី ហាម​ឃាត់​និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​និង​បរិស្ថាន​ផង​ដែរ។ បន្លែ​ប្រភេទ​នេះ​ត្រូវ​គេ​អះអាង​ថា​មាន​ច្រើន​នៅ​លើ​ទីផ្សារ​កម្ពុជា​និង​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ការ​ដាំដុះ​ក្នុង​ស្រុក​និង​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ទៀត​ផង។

KOC ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​សហភាព​អឺរ៉ុប​សម្រាប់​បន្លែ​និង​ផ្លែឈើ​កាល​ពី​ឆ្នាំ​២០១៧

សហករណ៍​សរីរាង្គ​ខ្មែរ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KOC ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​សហភាព​អឺរ៉ុប​សម្រាប់​បន្លែ​និង​ផ្លែឈើ​កាល​ពី​ឆ្នាំ​២០១៧។

គេហទំព័រ​របស់ KOC បាន​ឱ្យ​ដឹង​ថា បន្លែ​និង​ផ្លែឈើ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​នោះ​សរុប​ប្រមាណ​៥៨​ប្រភេទ នៅ​ក្នុង​កសិដ្ឋាន​ពីរ​កន្លែង​របស់ KOC គឺ​រមណីយដ្ឋាន​ពិកនិក​ ក្នុង​ខេត្ត​ព្រះសីហនុ និង​កសិដ្ឋាន Eco-Agri Farm ក្នុង​ខេត្ត​កោះកុង។ វិញ្ញាបនបត្រ​ទទួល​ស្គាល់​នោះ​មាន​ន័យ​ថា ផលិតផល​កសិកម្ម​ចេញ​ពី​ចម្ការ​ទាំង​ពីរ​នោះ​អាច​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​បាន។

ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ ​KOC លោក នាង ថៃ បាន​ឱ្យ​ដឹង​ថា ការ​ដាំដុះ​បន្លែ​សរីរាង្គ​គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​សារធាតុ​គីមី អ័រម៉ូន​ឬ​សារធាតុ​គីមី​សំយោគ​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​នោះ​ទេ។ ក្រៅ​ពី​នោះ សម្រាប់​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​មួយ​ចំនួន​ដូចជា ថ្នាំ​ជក់ ផ្លែ​ស្លែង កាក​សំណល់​ផ្ទះ​បាយ កាក​សំណល់​នៅ​ក្នុង​បង្គន់ បន្ទប់​ទឹក​សម្រាប់​មនុស្ស​ប្រើប្រាស់ សូម្បី​តែ​ទឹក​ងូត និង​ទឹក​លាង​ចាន ព្រោះ​ថា​សារធាតុ​សាប៊ូ​ដែល​មនុស្ស​ប្រើប្រាស់​នោះ​មាន​ធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​បន្លែ។

បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព ដែលមាន​តម្លៃ​ថ្លៃ​ជាង​បន្លែ​ដែល​លក់​នៅ​ទីផ្សារ​ធម្មតា កំពុងមាន​តម្រូវការ​ខ្ពស់ ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​

គោលការណ៍​ណែនាំ​សម្រាប់​អ្នក​សម្របសម្រួល​ស្តី​ពី​ផលិតផល​កសិកម្ម ដំណាំ​សរីរាង្គ​របស់​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​សរសេរ​ថា ផលិតផល​កសិកម្ម​សរីរាង្គ ត្រូវ​បាន​គេ​កំណត់​អត្ថន័យ​ថា ជា​ប្រព័ន្ធ​ផលិតកម្ម​មួយ​ដែល​កំពុង​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​ដូចជា រុក្ខជាតិ​បៃតង លាមក​សត្វ កាក​សំណល់​ពី​កសិដ្ឋាន និង​រុក្ខជាតិ​ឱសថ។ ការ​អនុវត្ត​វិធីសាស្រ្ត​សរីរាង្គ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​សត្វ បរិស្ថាន និង​កាត់​បន្ថយ​ការ​ចំណាយ។

បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព ដែលមាន​តម្លៃ​ថ្លៃ​ជាង​បន្លែ​ដែល​លក់​នៅ​ទីផ្សារ​ធម្មតា កំពុងមាន​តម្រូវការ​ខ្ពស់ ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។

​លោក ចាប វិបុល ម្ចាស់​កសិដ្ឋាន​អេ​ដែន​ហៃ​ដ្រូ​ផូ​និក ដែល​ដាំ​ដុះ​បន្លែ​សរីរាង្គ​នៅ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា បច្ចុប្បន្ន​បន្លែ​ក្នុង​កសិដ្ឋាន​របស់លោក មាន​តម្រូវការ និង​មាន​ចាប់អារម្មណ៍​ការ​ច្រើន​ពី​អតិថិជន​។ ក្នុងស្ថានភាព​ទំនិញ និង​ម្ហូបអាហារ​មាន​តម្រូវការ​ច្រើន​បែបនេះ កសិដ្ឋាន​បន្លែ​សរីរាង្គ​របស់លោក ចាប វិបុល មិនបាន​ដំឡើងថ្លៃ​លើ​បន្លែ​ណាមួយ​ឡើយ​។ លោក ចាប វិបុល លើកឡើង​យ៉ាង​ដូច្នេះ​៖«​បន្លែ យើង​មិនបាន​ឡើងថ្លៃ​ទេ យើង​លក់​តាម​ធម្មតា​។ ក្នុងនាម​យើង​ជា​ជនជាតិខ្មែរ ហើយ​ជា​អ្នក​ដាំ​បន្លែ​ផ្នែក​សរីរាង្គ និង​សុវត្ថិភាព​នេះ យើង​ចង់​ជួយ​ប្រជាជន ដោយ​មិនមាន​ដំឡើងថ្លៃ និង​រក្សា​គុណភាព​បន្លែ​»​។

អ្នកផ្គត់ផ្គង់​ថាបន្លែ​សរីរាង្គ​និង​សុវត្ថិភាព មាន​ទីផ្សារ​និង​តម្រូវការ​ច្រើនជាង​មុន

ផ្ទុយ​ស្រឡះ​ពី​ប្រភេទ​បន្លែ​ទាំង​៣​ លោក​ នាង ថៃ ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល នៃ​ KOC បន្ត​ថា បន្លែ​សរីរាង្គ​ជា​បន្លែ​ កម្រ​ជាង​គេ។ កម្រ​ត្រង់​ថា បន្លែ​ប្រភេទ​នេះ​មានលក់​តិច​តួច នៅ​លើ​ទីផ្សារ​ ហើយ​វា​មាន​តម្លៃ​ថ្លៃ។

កសិករ​រូបនេះ បាន​សំឡឹង​ឃើញ​ឱកាស​របស់​កសិករ ដែល​អាច​ជំរុញ និង​ពង្រីក​ការដាំដុះ​បន្ថែមទៀត​។ ម្ចាស់​កសិដ្ឋាន​រូបនេះ អះអាងថា​៖«​មកដល់ពេលនេះ​ពិភពលោក​មាន​បញ្ហា ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​អ្នក​ដាំ​បន្លែ វា​ជា​ឱកាស​។ ទោះបី​ស្ថានភាព​ផ្លាស់ប្ដូរ​ប្រែប្រួល តែ​យើង​មានឱកាស​ផលិត​បន្លែ​លក់បាន និង​អាច​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​បាន​។ ហើយ​ខ្ញុំ​គិតថា​វា​ជា​ឱកាស​សម្រាប់​អ្នកមាន​មុខរបរ​កសិក​ម្ម​»​។​

​ចំណែក​លោក មួយ រ៉ា​ដូ កសិករ​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ខេត្តមណ្ឌលគិរី ក៏​ទទួលបាន​បញ្ជា​ទិញ​បន្លែ​ច្រើនជាង​មុន​ដែរ​។ «​ខ្ញុំ​ឃើញ​សក្តានុពល​សំខាន់ គឺ​រដ្ឋាភិបាល​បិទ​ច្រកព្រំដែន បិទ​ការ​នាំចូល និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ឈប់​ដាំ​ដុះ​។ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​វា​ជា​ឱកាស​វិញ ដោយ​យើង​អាច​សំឡឹងមើល​ទីផ្សារ​ថា គ្រប់​ទីកន្លែង​ខ្វះ​បន្លែ​។ ហើយ​នេះ ជា​ឱកាស​ដែល​ខ្ញុំ​អាច​ពង្រីក​ការដាំដុះ​ឲ្យ​កាន់តែច្រើន សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​គ្រប់កន្លែង​»​។ នេះ​ជាការ​លើកឡើង​របស់លោក មួយ រ៉ា​ដូ​។​

ក្នុងអំឡុងពេល​កូ​វីដ​-១៩ កសិករ​ដាំ​បន្លែ​សុវត្ថិភាព​រូបនេះ បាន​តាមដាន​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​ទីផ្សារ​។ កសិករ មួយ រ៉ា​ដូ បន្តថា​៖ «​ខ្ញុំ​បាន​រក​ដៃគូ បាន​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ ដូច្នេះ​ខ្ញុំ​នឹង​ពង្រីក​ការដាំដុះ​ឲ្យ​ច្រើន​ទៀត​»​។ បច្ចុប្បន្ន​កសិករ​នៅ​ខេត្តមណ្ឌលគិរី​រូបនេះ មាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ ២០​ហិកតា ដែលមាន​ទាំង​ជំនាញ និង​កម្លាំង ប៉ុន្តែ​លោក​ខ្វះខាត​ទុន​។​


ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បង្កើន​ការដាំដុះ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក

ទោះជា​យ៉ាងណា ស្ថាបនិក​ផ្សារ​អាហារ​ធម្មជាតិ​រូបនេះ នៅតែ​លើក​ពី​បញ្ហា​ប្រឈម​របស់​អ្នកលក់ គឺ​ការផ្អាក​ការផលិត​របស់​ប្រជាកសិករ​នៅតាម​សហគមន៍ ដោយសារតែ​ការភ័យខ្លាច និង​ព្រួយបារម្ភ​។ សម្រាប់​លោក រិច ចំរើន នៅតាម​ស្រុក​នីមួយៗ​គួរតែមាន​កន្លែង​ប្រមូលផ្ដុំ​កសិផល​ប្រចាំ​ស្រុក សម្រាប់​បែងចែក និង​ដឹកជញ្ជូន​ទៅ​រាជធានី​-​ខេត្ត​នានា​។

សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បង្កើន​ការដាំដុះ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ សម្តេច មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ប្រើប្រាស់​ឱកាស​ដ៏​លំបាក​នេះ ក្លាយទៅជា​កលា​នុ​វត្ត​ភាព​សម្រាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ដែលមាន​កំណើន​យឺត​ក្នុង​រយៈពេល​កន្លងទៅ​»៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

«សច្ចធម៌ប្រវត្តិសាស្រ្ត ៣០ មេសា» តាមរយៈកញ្ចក់ទូរទស្សន៍ កម្ពុជា
​​វៀតណាមសព្វថ្ងៃបានក្លាយជាកន្លែងប្រមូលផ្តុំនៃបណ្តាប្រជាជាតិស្រឡាញ់សន្តិភាពនៅលើពិភពលោក
វៀតណាម តែងតែចងចាំ និងថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃពីមិត្តអន្តរជាតិ
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា