ជំរុញទំនាក់ទំនងវៀតណាម - កូឡុំប៊ី លើ ៣ បណ្តាញ៖ ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន

13:00 | 07/03/2024 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ៥ មិនា ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My និងគណៈប្រតិភូបានទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសកូឡុំប៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសភាជាតិនៃប្រទេសទាំងពីរ។

កម្ពុជា ទទួល​បានកម្ចីជាង ១២៧លានដុល្លារ ពីស្ថាប័នមួយដើម្បី​កសាង​បណ្តាញ​បញ្ជូន និង​អនុស្ថានីយអគ្គិសនី កម្ពុជា ទទួល​បានកម្ចីជាង ១២៧លានដុល្លារ ពីស្ថាប័នមួយដើម្បី​កសាង​បណ្តាញ​បញ្ជូន និង​អនុស្ថានីយអគ្គិសនី
កិច្ចប្រជុំ បណ្តាញ បណ្តាវិទ្យាស្ថានស្រាវជ្រាវការពារជាតិនិងសន្តិសុខលើកទី ១៣ កិច្ចប្រជុំ បណ្តាញ បណ្តាវិទ្យាស្ថានស្រាវជ្រាវការពារជាតិនិងសន្តិសុខលើកទី ១៣
ជំរុញទំនាក់ទំនងវៀតណាម - កូឡុំប៊ី លើ ៣ បណ្តាញ៖ ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន
ជំរុញទំនាក់ទំនងវៀតណាម - កូឡុំប៊ី លើ ៣ បណ្តាញ៖ ការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន

យោងតាមស្ថានទូតវៀតណាមប្រចាំនៅវេណេហ្ស៊ុយអេឡា ក្នុងឱកាសនេះ ប្រធានសភាតំណាងប្រទេសកូឡុំប៊ី លោក Andrés David Calle Aguas បានពាំនាំនូវការសួរសុខទុក្ខយ៉ាងរាក់ទាក់ចំពោះប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវការកោតសរសើរចំពោះបុព្វហេតុកន្លងមកនៃការតស៊ូរំដោះជាតិ និងការបង្រួបបង្រួមជាតិ ព្រមទាំងសមិទ្ធិផលដ៏អស្ចារ្យនៃបុព្វហេតុនវានុវត្តន៍ដែលផ្តួចផ្តើម និងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។

ប្រធានសភាតំណាងលោក Andrés David Calle Aguas បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០២៤ វៀតណាម - កូឡុំប៊ី នឹងប្រារព្ធខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការបរទេស (ខែមករា ឆ្នាំ ១៩៧៩ - ខែមករា ឆ្នាំ ២០២៤)។ លោកមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ដោយហេតុនោះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងកូឡុំប៊ី និងវៀតណាម; ប្រធានសភាតំណាងរាស្រ្ត Andrés David Calle Aguas ក៏បានស្នើឱ្យភាគីទាំងពីរពិចារណាយ៉ាងសកម្មក្នុងការបង្កើតក្រុមសមាជិកសភាមិត្តភាពនៅក្នុងរដ្ឋសភានៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Vu Trung My បានអះអាងថា នឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ការជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ៕

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ