វៀតណាមនិងអង់គ្លេសចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍម៉ាកយីហោទីក្រុងច្នៃប្រឌិត

18:59 | 21/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២១ វិច្ឆិកា នៅសារមន្ទីរហាណូយ មន្ទីរវប្បធម៌ និងកីឡាទីក្រុង សហការ ជាមួយក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាអន្តរជាតិ “ទីក្រុងច្នៃប្រឌិត ហាណូយ - កសាងម៉ាកយីហោ និងអភិវឌ្ឍន៍ធនធាន”។

ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ៖ វៀតណាមអះអាងថាសន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ៖ វៀតណាមអះអាងថាសន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ
ពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស Nguyen Phu Trong ស្តីពីគោលនយោបាយការបរទេស និងការទូតរបស់វៀតណាម ពិធីបង្ហាញមុខសៀវភៅរបស់អគ្គលេខាបក្ស Nguyen Phu Trong ស្តីពីគោលនយោបាយការបរទេស និងការទូតរបស់វៀតណាម
វៀតណាមនិងអង់គ្លេសចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍម៉ាកយីហោទីក្រុងច្នៃប្រឌិត
ទិដ្ឋភាពនៃសិក្ខាសាលា "ទីក្រុងច្នៃប្រឌិត ហាណូយ - កសាងម៉ាកយីហោ និងអភិវឌ្ឍន៍ធនធាន”។

សិក្ខាសាលា បានធ្វើបច្ចុប្បន្នភាពនូវដំណើរការអភិវឌ្ឍន៍របស់ទីក្រុងហាណូយក្នុងនាមជាទីក្រុង ច្នៃប្រឌិតក្នុងវិស័យរចនា ក៏ដូចជាវិភាគលើគំរូទីក្រុងនានាដែលអនុវត្តន៍អត្តសញ្ញាណ វប្បធម៌ និងបេតិកភណ្ឌជាតិនៅចក្រភពអង់គ្លេសផងដែរ។ ទីក្រុងច្នៃប្រឌិតមួយចំនួន របស់ចក្រភពអង់គ្លេសដូចជា៖ Belfast, Derry-Londonderry, និង Dundee បានចែក រំលែកបទពិសោធន៍ក្នុងការកសាងម៉ាកយីហោនៅពេលចូលរួមបណ្តាញទីក្រុងច្នៃប្រឌិតនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។ នាយកមន្ទីរវប្បធម៌ និងកីឡាហាណូយ លោក Do Dinh Hong បានឲ្យដឹងថា៖ ទីក្រុងហាណូយគឺជាមូលដ្ឋានដំបូងគេក្នុងប្រទេសដែលបានចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដែលសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍទីក្រុងច្នៃ ប្រឌិត; កសាងរដ្ឋធានីជាមជ្ឈមណ្ឌលច្នៃប្រឌិតនៃតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យរចនា។

លោកស្រី Donna McGowan នាយិកាក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅវៀតណាម បានឲ្យដឹងថា ក្រុមប្រឹក្សាអង់គ្លេសតែងតែសហប្រតិបត្តិការជាមួយទីក្រុងហាណូយ ដើម្បីជួយគាំទ្រទីក្រុងក្នុងវិស័យច្នៃប្រឌិត និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌។ លោកស្រីក៏សង្ឃឹមផងដែរថា នាពេលខាងមុខ ភាគីទាំងពីរនឹងសម្រេចបាននូវគោល ដៅ និងបេសកកម្មរបស់ខ្លួន ដើម្បីឲ្យទីក្រុងហាណូយសម្រេចបាននូវសេចក្តីប្រាថ្នា ក្លាយជាទីក្រុងច្នៃប្រឌិតក្នុងវិស័យរចនានៅលើកំពស់ថ្មី៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន