Trending now

ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ៖ វៀតណាមអះអាងថាសន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ

18:56 | 21/11/2023

ថ្លែងមតិនៅសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ។

ឯកអគ្គរដ្ឋទូត Kanat Tumysh មានបំណងណែនាំវណ្ណកម្មអក្សរសាស្ត្ររបស់អ្នកនិពន្ធ To Hoai ដល់សាធារណជនកាហ្សាក់ស្ថាន ឯកអគ្គរដ្ឋទូត Kanat Tumysh មានបំណងណែនាំវណ្ណកម្មអក្សរសាស្ត្ររបស់អ្នកនិពន្ធ To Hoai ដល់សាធារណជនកាហ្សាក់ស្ថាន
ឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់លើជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-លុចសំបួ ឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់លើជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការវៀតណាម-លុចសំបួ
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិ
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំពិភាក្សាស្តីពី "ការជំរុញសន្តិភាពប្រកប ដោយនិរន្តរភាពតាមរយៈការអភិវឌ្ឍរួម"។ ថ្លែងមតិនៅសម័យពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហ ប្រជាជាតិបានសង្កត់ធ្ងន់ថា សន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ។ នៅក្នុងបរិបទដែលសង្រ្គាម និងជម្លោះនៅតែកើតមាននៅតាមតំបន់ជាច្រើនលើពិភព លោកនោះក្រុមប្រឹក្សាសន្តិសុខត្រូវប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការអនុ វត្តមុខងារទប់ស្កាត់ជម្លោះ ទប់ស្កាត់ការរត់ប្រណាំងសព្វាវុធ ហើយដោះស្រាយជម្លោះដោយ សន្តិវិធី ដើម្បីផ្តោតធនធានសម្រាប់ការអភិវឌ្ឍ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ ពីប្រទេសមួយដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម វៀតណាមសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍លេចធ្លោជាច្រើនក្នុងរយៈ ពេល ៥០ ឆ្នាំកន្លងមក។ ដោយមានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ហើយសម្រេចបានគោលដៅបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០។ វៀតណាម យល់ច្បាស់អំពី សារៈសំខាន់នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធានាសុខុ មាលភាពរបស់ប្រជាជនក្នុងការរក្សាសន្តិភាព និងស្ថិរភាព។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីចែករំ លែកបទពិសោធន៍ និងការអនុវត្តជាក់ស្ដែងល្អៗជាមួយសហគមន៍អន្តរជាតិក្នុង បញ្ហានេះ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស