វៀតណាមនាំយកបច្ចេកវិទ្យា blockchain ចូលមកទីផ្សារកម្ពុជា

18:33 | 21/11/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ ប្រព័ន្ធអេកូឡូស៊ីដ៏ទូលំទូលាយ Unicorn Ultra (U2U) របស់វៀតណាមបានបើកការិយាល័យប្រចាំកម្ពុជា ដើម្បីណែនាំ បង្កើត និងអភិវឌ្ឍផលិតផលកម្មវិធីបច្ចេកវិទ្យា blockchain បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ (Big Data)។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ
វៀតណាមដណ្ដើម ៣ រង្វាន់ក្នុងការប្រកួត Olympic Blockchain អន្តរជាតិ វៀតណាមដណ្ដើម ៣ រង្វាន់ក្នុងការប្រកួត Olympic Blockchain អន្តរជាតិ
ប្រតិភូកាត់ខ្សែបូសម្ពោធការិយាល័យ U2U ប្រចាំកម្ពុជា (រូបថត៖ vnanet.vn)
ប្រតិភូកាត់ខ្សែបូសម្ពោធការិយាល័យ U2U ប្រចាំកម្ពុជា (រូបថត៖ vnanet.vn)

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក Tran Duc Vinh សហស្ថាបនិកនៃ Unicorn Ultra បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីវត្តមាន និងការសន្យារបស់ U2U ចំពោះអតិថិជន និងដៃគូនានានៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់ ហើយបានសម្តែងក្តីសង្ឃឹមថា ជាមួយនឹងព្រឹត្តិការណ៍នេះ ប្រព័ន្ធអេកូឡូស៊ីរបស់ U2U នឹងក្លាយជា blockchain របស់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងទូទាំងពិភពលោក។

តាមលោក Tran Duc Vinh មកទល់នឹងបច្ចុប្បន្ននេះ មានប្រទេសចំនួន ៣០ លើពិភពលោកបានចូលរួម និងរួមដំណើរជាមួយ U2U។ សហស្ថាបនិក Unicorn Ultra បានសង្កត់ធ្ងន់លើអាទិភាពនៃការបើកការិយាល័យប្រចាំប្រទេសកម្ពុជា ដែលមិនត្រឹមតែដោយសារសក្តានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែភាពរួសរាយរាក់ទាក់របស់សហគមន៍មូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះគឺជាការប្តេជ្ញាចិត្ត ដែលមិនត្រឹមតែផ្តល់នូវផលិតផល និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដែលអាចទុកចិត្តបានផងដែរ។

លោក Tran Duc Vinh បាននិយាយថា នាពេលខាងមុខ U2U នឹងបន្តខិតខំប្រឹងប្រែងនាំយកគំនិតច្នៃប្រឌិត ផលិតផល និងសេវាកម្មប្រកបដោយគុណភាពនៅក្នុងបច្ចេកវិទ្យា blockchain។ ប្រព័ន្ធអេកូឡូស៊ីរបស់ U2U កំពុងមានជំហានបន្តបន្ទាប់ទៀតដើម្បីនាំយក blockchain ទៅកាន់ជីវភាពរស់នៅជាក់ស្តែងបន្ថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤