កាលពីថ្ងៃទី១៧ ខែតុលា ម្សិលមិញគណ:ប្រតិភូរដ្ឋសភាកម្ពុជាក្នុងក្រប ខណ្ឌ(CLV) ដឹក នាំ ដោយលោកសួស យ៉ារ៉ា ប្រធាន គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរ ជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញទៅទស្សន កិច្ចក្នុងតំបន់ត្រីកោណ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃរដ្ឋ សភាប្រទេសវៀតណាម និងឡាវផងដែរ។
![]() |
| ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋ សភាកម្ពុជា នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវពីសំណាក់ភាគីវៀតណាមជាច្រើនរូប។ |
សូមបញ្ជាក់ថា៖សមាជិកគណៈប្រតិភូសភាកម្ពុជាទាំងអស់មកពីបីគណៈកម្មការសរុប ៨ រូបរួមមានគណៈកម្មការកិច្ចការបរទេសសហ ប្រតិបត្តិការអន្តរជាតិ ឃោសនា ការនិងព័ត៌មាន(លោកសួស យ៉ារ៉ា លោក ទីសុគន្ធ លោក ស៊ន សារ៉ាណា និងលោកសុះ មុះសិន) គណៈ កម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណ:(លោកកែប ជុតិមា និងលោកស្រី អ៊ុន សុគន្ធា) គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(លោកស៊ូ ភិរិន្ទ និងលោក ឈឹម ម៉ា)។
ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជានៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវពីសំណាក់ភាគីវៀត ណាម មានលោកឡេ អាញ់ ទួន អនុប្រធានប្រចាំការគណៈកម្មការ កិច្ចការបរទេសរដ្ឋសភានៃសាធា រណ រដ្ឋសង្គមនិយមវៀតណាម លោក អភិបាលរងខេត្តហ្សាឡាយ លោកហ្វាម ហ័ងហាយ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងសហ ការីជាច្រើនរូបទៀត។
ក្រោយពីបានឡើងទៅដល់លើ កំពូលភ្នំ ដែលមានស្ដូបឈ្មោះប្រទេសទាំងបីរួចមក គណៈប្រតិភូបានបន្តទៅទស្សនាស្វែងយល់អំពីរោងចក្រ Quicornac ដែលជារោងចក្រកែច្នៃផ្លែផាស់សិន។ នេះជាគម្រូនៃការអភិវឌ្ឍមួយដែលអាចផ្ដល់ជាគំនិតអភិវឌ្ឍន៍នៅនឹងកន្លែងសម្រាប់ខេត្តជាប់ព្រំដែនផ្សេងទៀត។
សូមជម្រាបជូនថា នេះជាលើកទី១ និងជាថ្ងៃប្រវត្តិសាស្ត្រដែលរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា- ឡាវ-វៀតណាម បានអញ្ជើញ ធ្វើទស្សនកិច្ចរួមគ្នាទៅកាន់តំបន់ត្រីកោណអភិវឌ្ឍន៍ដែលស្ថិតនៅក្រោមគំនិតផ្តួចផ្ដើមមួយរបស់សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ដើម្បីកសាងព្រំដែនសន្តិភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងបី។
សម្រាប់ថ្ងៃទី ១ នៃដំណើរទស្សនកិច្ចនេះគណ:ប្រតិភូនៃរដ្ឋសភាកម្ពុជាក៏បានសង្កេត ឃើញ និងកោតសរសើរដល់ប្រទេសវៀត ណាមដែលបានធ្វើការអភិវឌ្ឍហេដ្ឋារចសម្ព័ន្ធផ្លូវថ្នល់ជាប់ព្រំដែនបានល្អជាពិសេសបានចាប់ផ្តើមធ្វើការអភិវឌ្ឍថាមពលអគ្គិសនីកកើតឡើងវិញ ដោយបានកសាងបង្គោលផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ជាច្រើនបង្គោលនៅលើ កំពូលភ្នំក្នុងខេត្តជាប់ព្រំដែន ៕

មតិពីមិត្តអ្នកអាន