សមាគមសហគ្រិនវៀតណាម-កាណាដាផ្ដល់ប្រាក់ជំនួយដល់មន្ទីរពេទ្យ Cho Ray

08:36 | 25/07/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលថ្មីៗនេះ សមាគមសហគ្រិនវៀតណាម-កាណាដា (VCB Association) បានសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vancouver និងអាជ្ញាធរទីក្រុង Richmond ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Vancouver រៀបចំការប្រកួតកីឡាមិត្តភាពដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ។

នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Cho Ray ភ្នំពេញ នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនាមន្ទីរពេទ្យ Cho Ray ភ្នំពេញ
អង្គការ JICA ផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ២៥ ពាន់លានដុងដល់មន្ទីរពេទ្យជោរៃ (Cho Ray) អង្គការ JICA ផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ២៥ ពាន់លានដុងដល់មន្ទីរពេទ្យជោរៃ (Cho Ray)
សមាជិកនៃសមាគមសហគ្រិនវៀតណាម-កាណាដាជួបប្រជុំជាមួយលោក Nguyen Quang Trung (រូបថត៖ vietnamplus.vn)
សមាជិកនៃសមាគមសហគ្រិនវៀតណាម-កាណាដាជួបប្រជុំជាមួយលោក Nguyen Quang Trung (រូបថត៖ vietnamplus.vn)

នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលរៀបចំដោយសមាគមក្នុងឱកាសអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកាណាដា (ឆ្នាំ១៩៧៣ - ឆ្នាំ២០២៣)។ ទឹកប្រាក់ទាំងមូលត្រូវបានប្រគល់ជូនលោក Nguyen Quang Trung អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vancouver ដើម្បីបញ្ជូនដល់មន្ទីរពេទ្យ Cho Ray។

លោក Nguyen Quang Trung ក្នុងនាមស្ថានអគ្គកុងស៊ុលវៀតណាម ថ្លែងអំណរគុណចំពោះសមាគមសហគ្រិនវៀតណាម-កាណាដា និងសមាជិកទាំងអស់ដែលបានជួយឧបត្ថម្ភមន្ទីរពេទ្យ Cho Ray និយាយដោយឡែក និងប្រជាជនក្នុងប្រទេសនិយាយរួម។

សមាគមសហគ្រិនវៀតណាម-កាណាដា ត្រូវបានបង្កើតឡើងកាលពី ១ ឆ្នាំមុន ដោយមានសមាជិកជាង ៧០០ នាក់ ដែលជាសហគ្រិន និងសហគ្រាសនៅក្នុងខេត្ត British Columbia និងខេត្ត Alberta។ សហគ្រិនភាគច្រើនជាជនជាតិដើមកំណើតវៀតណាម ហើយនៅសល់ជាសហគ្រិនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកាណាដា។ ថ្វីត្បិតតែសមាគមទើបតែចូលដំណើរការក៏ដោយ ក៏សមាគមមានការរួមចំណែកដ៏សំខាន់ក្នុងការផ្សារភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។ សមាគមនេះក៏ជាមូលដ្ឋានសម្រាប់សមាជិកជួបជុំគ្នា ផ្លាស់ប្តូរដើម្បីផ្សារភ្ជាប់ និងជំរុញការវិនិយោគនៅក្នុងប្រទេសវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន