វៀតណាម - UNDP៖ រយៈ ៤៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព

09:36 | 05/06/2023 យោងតាមវិទ្យុសំលេងវៀតណាម

បែបផែនសហប្រតិបត្តិការរវាង UNDP និងវៀតណាមក្នុងអំឡុងពេល ៤៥ ឆ្នាំកន្លងទៅមានការផ្លាស់ប្តូរជាច្រើន សមស្របនឹងសមត្ថភាពអភិវឌ្ឍន៍របស់វៀតណាម។

ទីក្រុងហាណូយ​ (វៀតណាម)៖ ពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតក្រុមអ្នកជំនាញយោធា ៤៧៨​ ទីក្រុងហាណូយ​ (វៀតណាម)៖ ពិធីរំលឹកខួបលើកទី ៤៥ នៃការបង្កើតក្រុមអ្នកជំនាញយោធា ៤៧៨​
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម
ពិធីរំលឹកខួបលើកទី ៤៥ ទិវាទំនាក់ទំនងភាពជាដៃគូវៀតណាម និង UNDP
ពិធីរំលឹកខួបលើកទី ៤៥ ទិវាទំនាក់ទំនងភាពជាដៃគូវៀតណាម និង UNDP

នាយប់ថ្ងៃទី ២ មិថុនា នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគវៀតណាម កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរៀបចំពិធីរំលឹកខួបលើកទី ៤៥ ទិវាទំនាក់ទំនងភាពជាដៃគូវៀតណាម និង UNDP ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដោយគូសសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

អញ្ជើញថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Tran Quoc Phuong បានមានប្រសាសន៍ថា ចាប់តាំងពីខែឧសភា ឆ្នាំ ១៩៧៨ (ពេល UNDP បើកការិយាល័យនៅទីក្រុងហាណូយ) មក UNDP ជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍ពីប្រទេសក្រីក្រដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមទៅជាប្រទេសមានប្រាក់ចំណូលមធ្យម ហើយនាំមុខគេក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ និងកំណើន។ បែបផែនសហប្រតិបត្តិការរវាង UNDP និងវៀតណាមក្នុងអំឡុងពេល ៤៥ ឆ្នាំកន្លងទៅមានការផ្លាស់ប្តូរជាច្រើន សមស្របនឹងសមត្ថភាពអភិវឌ្ឍន៍របស់វៀតណាម។ ជាមួយនឹងការខិតខំប្រឹងប្រែងរួម រួមវិភាគទានទៅក្នុងរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព មិនបំផ្លេចចោលនរណាម្នាក់ រដ្ឋាភិបាលវៀតណាមជានិច្ចកាលចាត់ទុក UNDP គឺជាដៃគូមួយ ក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខ យូរអង្វែង ហើយជា “មិត្តជិតស្និទ្ធ”ពិតប្រាកដ សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន ដើម្បីសន្តិភាព វិបុលភាព ក្នុងតំបន់និងលើពិភពលោក។

ជាការឆ្លើយតប ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម សោកស្រី Ramla Khalidi បានសង្កត់ធ្ងន់ទៅលើកត្តាចំនួន ៣ ដែលរួមវិភាគទានទៅក្នុងជោគជ័យនៃទំនាក់ទំនងភាពជាដៃគូ UNDP-វៀតណាម គឺជំនឿទុកចិត្ត មានតម្លៃរួម និងការបើកចំហ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី