លើកកំពស់ឋានៈផ្លែស្វាយ Dong Thap

09:29 | 18/04/2023 ឌឹកអាញ់

ពិធីបុណ្យនេះសំដៅលើកតម្កើងផ្នែកទំនិញផ្លែស្វាយ និងផលិតផលកែច្នៃពីផ្លែស្វាយ រួមចំណែកពង្រីកតម្លៃវប្បធម៌ សេដ្ឋកិច្ច ផ្សព្វផ្សាយទេសចរណ៍ និងបង្កើតរូបភាពតំបន់ ក៏ដូចជាពង្រីកទីផ្សារលក់ផ្លែស្វាយក្នុងប្រទេស និងនាំចេញផងដែរ។

ខេត្ត Dong Thap (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា ខេត្ត Dong Thap (វៀតណាម) ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រះរាជាណាចក្រកម្ពុជា
ខេត្ត Dong Thap នឹងរៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសអាស៊ាន ខេត្ត Dong Thap នឹងរៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសអាស៊ាន
លើកកំពស់ឋានៈ និងពាណិជ្ជសញ្ញាផ្លែស្វាយ Dong Thap នៅលើទីផ្សារ
លើកកំពស់ឋានៈ និងពាណិជ្ជសញ្ញាផ្លែស្វាយ Dong Thap នៅលើទីផ្សារ

ពិធីបុណ្យផ្លែស្វាយ Dong Thap ឆ្នាំ ២០២៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ថ្ងៃទី ១ ឧសភា នៅទីក្រុង Cao Lanh ដោយប្រធានបទ " ផ្លែស្វាយ Dong Thap - លើកកំពស់ឋានៈ"។ ពិធីបុណ្យនេះសំដៅលើកតម្កើងផ្នែកទំនិញផ្លែស្វាយ និងផលិតផលកែច្នៃពីផ្លែស្វាយ រួមចំណែកពង្រីកតម្លៃវប្បធម៌ សេដ្ឋកិច្ច ផ្សព្វផ្សាយទេសចរណ៍ និងបង្កើតរូបភាពតំបន់ ក៏ដូចជាពង្រីកទីផ្សារលក់ផ្លែស្វាយក្នុងប្រទេស និងនាំចេញផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃតី ១២ មេសា នោទីក្រុង Cao Lanh ខេត្ត Dong Thap ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្ម Dong Thap លោក Nguyen Huu Dung បានឲ្យដឹងថា៖ “ពិធីបុណ្យនេះសំដៅបង្កលក្ខណៈងាយស្រួលសហការជាមួយសហគ្រាស ដើម្បីជំរុញខ្លាំងផលិតកម្ម ធ្វើអាជីវកម្ម ទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនក្នុងការកែច្នៃ និងនាំចេញផ្លែស្វាយ។ នេះគឺជាឱកាសផ្សព្វផ្សាយពាណិជ្ជសញ្ញា ជាពិសេសគឺផលិតផលរបស់ខេត្តដល់អតិថិជនទាំងជាតិ និងអន្តរជាតិផងដែរ”។

លើសពីនេះ សកម្មភាពតាំងបង្ហាញ សិក្ខាសាលា ការប្រលងប្រជែង សកម្មភាពវប្បធម៌ និងទេសចរណ៍ជាច្រើនបានធ្វើឡើងមុន និងអំឡុងពេលពិធីបុណ្យ។ ជាក់ស្តែង មុនពិធីបុណ្យមានសប្តាហ៍ដុងថាបនៅប្រព័ន្ធចែកចាយទំនើប; បានចាប់ផ្តើមការប្រកួត "សរសេររឿងល្អអំពីស្វាយ"; ការប្រលងគំនូរកុមារលើស្លឹកឈូក ក្រោមប្រធានបទ "រដូវស្វាយនៅស្រុកកំណើតខ្ញុំ"; ការប្រកួតរូបថតដ៏ស្រស់ស្អាតអំពីស្វាយ។

ក្នុងពិធីបុណ្យនេះ សកម្មភាពលេចធ្លោត្រូវបានរៀបចំដូចជា៖ ការតាំងពិព័រណ៍ខ្សែសង្វាក់ឧស្សាហកម្មស្វាយ ការតភ្ជាប់និងពាណិជ្ជកម្មផលិតផលស្វាយ ផលិតផល OCOP ផលិតផលពិសេសដុងថាប; ការផ្លាស់ប្តូររវាងកសិករ សមាគមដាំស្វាយជាមួយអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ សហគ្រាសផលិត និងជួញដូរផលិតផលស្វាយ។ រៀបចំដំណើរកម្សាន្ត តភ្ជាប់ដំណើរទេសចរណ៍ទៅកាន់តំបន់ដាំដុះស្វាយ រួមផ្សំការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ខេត្ត Dong Thap៕

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន