និមិត្តសញ្ញានៃចំណង​មិត្តភាពវៀតណាម-ថៃ នៅលើទឹកដីខេត្ត Khon Kaen

08:04 | 20/03/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី១៨ ខែមីនា រដ្ឋាភិបាលខេត្ត Khon Kaen ភាគឦសានប្រទេសថៃ បានសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាម និងសមាគមជនមានដើមកំណើរវៀតណាមប្រចាំខេត្ត Khon Kaen បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៥ នៃពិធីបើសម្ពោធវត្ត Mot Cot និមិត្តសញ្នៃចំណងញាមិត្តភាពវៀតណាម-ថៃ នៅទឹកដីខេត្ត Khon Kaen។

ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ
កម្ពុជា​ស្នើ​រដ្ឋាភិបាល​ថៃ​ អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​វិល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ កម្ពុជា​ស្នើ​រដ្ឋាភិបាល​ថៃ​ អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​វិល​ទៅ​ធ្វើការ​នៅ​ថៃ​វិញ
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen លោក Chu Duc Dung បានថតរូបអនុស្សាវរីយ៍ជាមួយអណិកជនវៀតណាម នៅវត្ត Mot Cot ក្នុងខេត្ត Khon Kaen ប្រទេសថៃ។
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen លោក Chu Duc Dung បានថតរូបអនុស្សាវរីយ៍ជាមួយអណិកជនវៀតណាម នៅវត្ត Mot Cot ក្នុងខេត្ត Khon Kaen ប្រទេសថៃ។

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dang Thi Gai ប្រធានសមាគមជនមានដើមកំណើតវៀតណាមខេត្ត Khon Kaen បានមានប្រសាសន៍ថា៖ ១៥ឆ្នាំមុន ដោយមានការទទួលជ្រោមជ្រែងនិងជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត Khon Kaen ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងតបតាមបំណងប្រាថ្នាបានរបស់បងប្អូនអណិកជន វត្ត Mot Cot ត្រូវបានសាងសង់ឡើងនៅក្នុងសួនមិត្តភាពថៃ-វៀតណាម ក្នុងខេត្ត Khon Kaen នៅលើបឹង Kaen Nakhon។ វត្តនេះមានទាំងលក្ខណៈវប្បធម៌ និងប្រវត្តិសាស្ត្រពិសេសដោយឡែកនៃព្រះពុទ្ធសាសនាវៀតណាម ហើយជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងថៃផងដែរ។

រីឯខ្លួនវិញ អភិបាលរងខេត្ត Khon Kaen លោក Chanchai បានបញ្ជាក់ថា វត្ត Mot Cot នៅខេត្ត Khon Kaen មិនត្រឹមតែជាគោលដៅខាងវិញ្ញាណសម្រាប់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ មកទស្សនាលក្ខណៈវប្បធម៌ពិសេសរបស់វត្តអារាមវៀតណាមក្នុងប្រទេសថៃ។ វត្ត Mot Cot និងសួនមិត្តភាព គឺជានិមិត្តរូបនៃចំណងមិត្តភាព និងទំនាក់ទំនងល្អរប្រសើវាងខេត្ត Khon Kaen របស់ថៃ និងវៀតណាមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន