វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីលបន្ថែមទៀត

09:14 | 08/02/2023 យោងតាមកាសែតកងទ័ពប្រជាជន

វៀតណាមជឿជាក់ថា រដ្ឋាភិបាលប្រេស៊ីលនឹងបន្តគាំទ្រដល់ការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបតំណាង UNDP និងនាយិកា USAID ប្រចាំនៅវៀតណាម
Ninh Binh (វៀតណាម) ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតទាំង១០លើពិភពលោកក្នុងឆ្នាំ២០២៣ Ninh Binh (វៀតណាម) ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតទាំង១០លើពិភពលោកក្នុងឆ្នាំ២០២៣
លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទី ទទួលជួប លោក Fernando Apparicio da Silva ឯកអគ្គរដ្ឋទូតប្រេស៊ីល
លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទី ទទួលជួប លោក Fernando Apparicio da Silva ឯកអគ្គរដ្ឋទូតប្រេស៊ីល

នារសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងហាណូយ លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទី បានទទួលជួបលោក Fernando Apparício da Silva ឯកអគ្គរដ្ឋទូតប្រេស៊ីល អញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងាររបស់ខ្លួននៅវៀតណាម។

លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយប្រេស៊ីលបន្ថែមទៀត ទន្ទឹមនឹងនោះ លោកស្រីស្នើឲ្យប្រទេសទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី នាពេលខាងមុខ។

លោកស្រីប្រធានរដ្ឋស្តីទី សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងអប់រំ ហើយទន្ទឹមនឹងនោះ ជំរុញការរៀបចំកិច្ចប្រជុំ លើកទី៣ នៃគណៈកម្មាធិការចម្រុះវៀតណាម-ប្រេស៊ីលនៅប្រទេសវៀតណាមក្នុងឆ្នាំនេះ។ វៀតណាមជឿជាក់ថា រដ្ឋាភិបាលប្រេស៊ីលនឹងបន្តគាំទ្រដល់ការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។

ចំណែកលោក Fernando Apparício da Silva បានសម្តែងនូវសេចក្តីរីករាយដែលអាណត្តិការងាររបស់ខ្លួន បានចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នៅចុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៤ ពាន់លានដុល្លារអាមេរិក តែរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍គឺមានចំនួន ៦.៧៨ ពាន់លានដុល្លារអាមេរិក។ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី