ខេត្ត Quang Ninh ស្វាគមន៍ភ្ញៀវទេសចរណ៍ជាង 100.000 នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល

09:59 | 04/01/2023 ឌីណា

យុគសម័យ - ក្នុងអំឡុងពេលបីថ្ងៃនៃបុណ្យ​ចូល​ឆ្នាំថ្មី​សកល (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣) ខេត្ត Quang Ninh បានស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណ ១០៦,០០០ នាក់​ទទួល​បានប្រាក់ចំណូលតាមការប៉ាន់ស្មានចំនួន ២៣០ ពាន់លានដុង។

ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន” ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន”
កំពូលភ្នំសត្វហង្ស (ខេត្ត Quang Ninh)៖ សម្រស់ធម្មជាតិដូចក្នុងសុបិន កំពូលភ្នំសត្វហង្ស (ខេត្ត Quang Ninh)៖ សម្រស់ធម្មជាតិដូចក្នុងសុបិន
ខេត្ត Quang Ninh ស្វាគមន៍ភ្ញៀវទេសចរណ៍ជាង 100.000 នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល
នាវាទេសចរណ៍ដឹកអ្នកដំណើរទៅទស្សនាឈូងសមុទ្រ Ha Long ។ (រូបថត៖ Minh Cuong)

មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់តំបន់ទេសចរណ៍ល្បីៗ ក្នុងខេត្ត Quang Ninh បានកើនឡើងពី ៣០-៦០% បើធៀបនឹងថ្ងៃធម្មតា។ ឈូងសមុទ្រ Ha Long ទទួលភ្ញៀវបានប្រមាណ 13.500 នាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណជាង 9.500 នាក់ ភ្ញៀវមកស្នាក់នៅជិត 3.800 នាក់​។ សារមន្ទីរ Quang Ninh ទទួលភ្ញៀវជិត 4.200 នាក់។ ប្រាសាទ Cua Ong បាន​ស្វាគមន៍​ជិត 1.300 នាក់ ។ ប្រព័ន្ធ​កេរ្តិ៍ដំណែលវត្ត Cai Bau សួន​ចម្បារក្រូច Van Yen តំបន់ Phuong Dong (ស្រុក Van Don) បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ប្រមាណ 11.000 នាក់។

កេរ្តិ៍ដំណែល​​រាជកាល Tran និងកន្លែងទេសចរណ៍នៅទីក្រុង Dong Trieu បានស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណ 5.000 នាក់​។ ភ្ញៀវទេសចរទៅទស្សនា Yen Tu វត្ត Ba Vang និងតំបន់ទេសចរណ៍នានាក្នុងទីក្រុង Uong Bi បានឈានដល់ប្រហែល 34.500 នាក់។ ប្រពន្ធ​លេង​កម្សន្ត Sun World ស្វាគមន៍អ្នកទស្សនាប្រហែល 15.500។

ភ្ញៀវទេសចរណ៍ភាគច្រើនជាក្រុមនិស្សិត ក្រុមគ្រួសារ ប្រជាជនក្នុងខេត្ត និងខេត្តជិតខាងមកទស្សនា និងទទួលបទពិសោធន៍។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏ងាយស្រួលពីផ្លូវគោកទៅអាកាស រួមជាមួយនឹងផលិតផលទេសចរណ៍ប្លែកៗ និង​អំណោយទាន​ជាច្រើន... ខេត្ត​ Quang Ninh គឺជាគោលដៅពេញចិត្តរបស់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ