Trending now

ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន”

14:35 | 28/12/2022 ឌីណា

យុគសម័យ -ចំនួនភ្ញៀវទេសចរណ៍ជាង ១១,៦ លាននាក់ក្នុងឆ្នាំ ២០២២ គឺជាព្រឹត្តិការសំខាន់ៗ សម្រាប់​ដំណើរការរស់ឡើងវិញ នៃទេសចរណ៍ខេត្ត Quang Ninh ដើម្បីក្លាយទៅជាគោលដៅទាក់ទាញពេញមួយឆ្នាំ។

កំពូលភ្នំសត្វហង្ស (ខេត្ត Quang Ninh)៖ សម្រស់ធម្មជាតិដូចក្នុងសុបិន កំពូលភ្នំសត្វហង្ស (ខេត្ត Quang Ninh)៖ សម្រស់ធម្មជាតិដូចក្នុងសុបិន
ស្វែងយល់ពីភាពអស្ចារ្យ និងគ្រោះថ្នាក់នៃDa Chong (ខេត្ត Quang Ninh) ស្វែងយល់ពីភាពអស្ចារ្យ និងគ្រោះថ្នាក់នៃDa Chong (ខេត្ត Quang Ninh)
ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន”
នៅដើមឆ្នាំ ២០២២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រទេសភាព Yen Tu (ទីក្រុង Uong Bi ខេត្ត Quang Ninh) បានបើកដំណើរការឡើងវិញ ដើម្បីបម្រើភ្ញៀវទេសចរនារដូវផ្ការីក បន្ទាប់ពីបានបិទជាបណ្តោះអាសន្ន ដោយសារការរាតត្បាត Covid-19។ ទោះបីជា​ការៀបចំពិធីបុណ្យនៅមានកម្រិតក៏ដោយ ក៏ភ្នំពិសិដ្ឋនោះនៅតែជាគោលដៅទាក់ទាញបំផុតដែលមានអ្នកទស្សនាជាង ៥៥០០០ នាក់ក្នុងរយៈពេល ៦ ថ្ងៃនៃបុណ្យតេត។ ក្នុង​នោះ​មានថ្ងៃ​​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ២១ ០០០ នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ២ ឆ្នាំ​កន្លង​ទៅ។
ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន”
រហូត​ដល់​ពិធីបុណ្យ​សែនខួប​ស្តេច Hung បរិយាកាស​ទេសចរណ៍​ដ៏​រស់​រវើក​ហាក់​ដូច​ជា​បាន​ត្រលប់​មក​វិញ ​បន្ទាប់​ពី​សម័យ "សម្ងំនិងការគេង​ ក្នុង​រដូវ​រងា"។ កំពង់ផែ​ដឹក​​ភ្ញៀវ​ទៅ​កាន់​ឈូង​សមុទ្រ Ha Long ជាច្រើន​កុះករ និង​អ៊ូអរ ​តាំង​ពី​ព្រឹក​ព្រលឹម។ ឈូងសមុទ្រ Ha Long នៅតែជាគោលដៅទាក់ទាញបំផុតនៅខេត្ត Quang Ninh ។ ភ្ញៀវ​អាច​ចូល​រួមក្នុង​​សកម្មភាពទៅលេងកោះថ្ម រូងភ្នំ ភូមិនេសាទ ឬចំណាយពេលយប់នៅឈូងសមុទ្រ និងនេសាទមឹក ជិះកាយ៉ាក...
ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន”
ក្រៅពីភ្ញៀវទេសចរក្នុងស្រុកជាច្រើន​នាក់ បាន​មក​ទេសចរ​ខេត្ត​ Quang Ninh ជាបណ្តើរៗនៅចុងសប្តាហ៍ ភ្ញៀវទេសចរអន្តរជាតិដែលត្រឡប់មក Ha Long ក៏កាន់តែកកកុញផងដែរ។ លោកស្រី Eti Bitra ភ្ញៀវទេសចរឥណ្ឌាដែលបានជ្រើសរើសប្រទេសវៀតណាមសម្រាប់ថ្ងៃឈប់របស់គាត់​ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19៖ “ជាលើកដំបូងដែលបានមក ឈូង​សមុទ្រ Ha Long ប៉ុន្តែខ្ញុំបានលឺច្រើនដង​ហើយអំពីគោលដៅដ៏ល្បីល្បាញ និងភាពស្រស់ស្អាតនៃកន្លែងនេះ។ សេវាកម្មមានភាព​ចម្រុះ ងាយស្រួលធ្វើដំណើរ។
ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន”
នារី​ជនជាតិ San Chi ប្រកួតបាល់ទាត់ក្នុងសំលៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យប្រពៃណី Soong Co ដែល​រៀបចំ នាថ្ងៃទី ១៦​ ខែមួយ តាមច័ន្ទគតិ នៅស្រុក Binh Lieu។ មិនត្រឹមតែឈូងសមុទ្រ Ha Long ប៉ុណ្ណោះទេ គោលដៅផ្សេងទៀតនៃខេត្ត Quang Ninh នឹងរៀបចំព្រឹត្តិការណ៍ សកម្មភាព និងកម្មវិធីជាច្រើន ដើម្បីជំរុញទេសចរណ៍។
ខេត្ត Quang Ninh មានគោលបំណងក្លាយទៅជា “គោលដៅ នារដូវទាំងបួន”
កត្តាវប្បធម៌ចម្រុះពណ៌ក៏ជាគុណសម្បត្តិសម្រាប់ខេត្ត Quang Ninh ក្នុងការទាញយកប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ នៅចុងខែមេសា ស្ថានភាព​ស្ងប់ស្ងាត់​នៃវត្ត Yen Tu ក្លាយជាកន្លែង​​រៀបចំមហោស្រព​អាវផាយ Quang Ninh Ao Dai។ តំណាងអង្គការពិភពលោក UNESCO, WHO និងក្រុមគ្រួសារនៃឯកអគ្គរដ្ឋទូតទូតទាំងអស់បានសម្តែងនូវចំណាប់អារម្មណ៍ពិសេសរបស់ពួកគេនៅពេលពាក់អាវប្រពៃណីវៀតណាម។

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤